តើ​សណ្តែកខៀវ​មិនគួរ​បរិភោគ​ជាមួយ​អ្វី​?
ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
តើ​សណ្តែកខៀវ​មិនគួរ​បរិភោគ​ជាមួយ​អ្វី​?
13, Mar 2020 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​មាន​មនុស្ស​មួយចំនួន​ចូលចិត្ត​បរិភោគ​បង្អែម​សណ្តែកខៀវ ព្រោះ​វា​អាចធ្វើ​ឲ្យ​អ្នក​ស្អាត និង​មាន​សុខភាព​ល្អ ប៉ុន្តែ​នៅពេលដែល​អ្នក​បរិភោគ ចូល​អ្នក​ប្រយ័ត្ន​នូវ​ចំនុច​មួយចំនួន​។​


 
​តើ​អ្នក​គួរតែ​ប្រយ័ត្ន​នូវ​អ្វី​ទៅ​? 
 
1.​ ​អ្នក​មិនគួរ​បរិភោគ​បង្អែម​សណ្តែកខៀវ​នៅពេល​មិនទាន់​បរិភោគ​អ្វី​ទេ មានន័យថា​នៅពេល​ឃ្លាន ព្រោះ​វា​អាចធ្វើ​ឲ្យ​អ្នក​ក្អួត ឈឺ​ចុកចាប់​ពេញ​រាងកាយ ថែមទាំង​ប៉ះពាល់​ដល់​ក្រពះ​អ្នក​ទៀតផង​។​
2.​ ​អ្នក​មិនត្រូវ​បរិភោគ​វា​ច្រើន​នោះទេ ព្រោះ​វា​នឹង​អាចធ្វើ​ឲ្យ​អ្នក​មិនអាច​រំលាយ​អាហារ​បានល្អ បើ​នារី​បរិភោគ​ច្រើន វា​អាចធ្វើ​ឲ្យ​អ្នក​ឈឺ​ស្បូន និង​អាចធ្វើ​ឲ្យ​ពោះ​អ្នក​តឹង​ណែន​ខុស​ប្រក្រតី​ពី​ធម្មតា​។​
3.​ ​នៅពេលដែល​អ្នក​ផឹកថ្នាំ​ចិន​រួច អ្នក​មិនអាច​បរិភោគ​បង្អែម​សណ្តែកខៀវ​បានឡើយ ព្រោះ​វា​អាច​ប្រតិកម្ម​ជាមួយ​ថ្នាំ​ចិន ដែល​អាចធ្វើ​ឲ្យ​ជំងឺ​អ្នក​កាន់តែ​ធ្ងន់ធ្ងរ ។​
4.​ ​អ្នក​មិនត្រូវ​បរិភោគ​រាល់ថ្ងៃ​ទេ ប៉ុន្តែ​អ្នក​អាច​មួយអាទិត្យ​បរិភោគ​២​ទៅ​៣​ដង ព្រោះ​បើ​អ្នក​បរិភោគ​រាល់ថ្ងៃ វា​អាចធ្វើ​ឲ្យ​រាងកាយ​អ្នក​កាន់តែ​ខ្សោយ​ទៅៗ​។​
5.​ ​អ្នក​មិនត្រូវ​ប្រើ​ឆ្នាំង​ដែក​ដើម្បី​ដាំ​បង្អែម​សណ្តែកខៀវ​ឡើយ ព្រោះ​សារ​ធាតុដែក​ទាំងនោះ​អាច​ប៉ះ​នឹង​សណ្តែកខៀវ ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​អ្នក​បាន​ក្រោយ​ពេលដែល​អ្នក​បរិភោគ​វា​រួច​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com