COVID-19
អន្តរជាតិ
​លោក Peter Dutton រដ្ឋមន្ត្រី​មហាផ្ទៃ​អូស្ត្រាលី ឆ្លង COVID-19
13, Mar 2020 , 2:18 pm        
រូបភាព
រដ្ឋមន្ត្រីមហាផ្ទៃអូស្ត្រាលី លោក Peter Dutton ។ រូបថត AFP
រដ្ឋមន្ត្រីមហាផ្ទៃអូស្ត្រាលី លោក Peter Dutton ។ រូបថត AFP
ដោយ:
​រដ្ឋមន្ត្រី​មហាផ្ទៃ​អូស្ត្រាលី លោក Peter Dutton បានធ្វើ​តេស្ត​វិជ្ជមាន​សម្រាប់ COVID-19 ហើយ​ខណៈ​នេះ​លោក​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​។ នេះ​បើតាម​សេចក្តីថ្លែងការណ៍​ចុះផ្សាយ​រសៀល​ថ្ងៃ​សុក្រ ទី ១៣ មីនា ។​

 
«​ព្រឹក​នេះ ខ្ញុំ​បាន​ក្រោក​ពី​គេង ដោយមាន​អារម្មណ៍​ថា​ក្ដៅខ្លួន និង​ឈឺបំពង់ក​»​។ លោក​រដ្ឋមន្ត្រី បញ្ជាក់​បែបនេះ​ក្នុង​សេចក្តីថ្លែងការណ៍​របស់ខ្លួន។ លោក បន្តថា ភ្លាមៗ​នោះ លោក​បាន​ទាក់ទង​ទៅ​នាយកដ្ឋាន​សុខាភិបាល​រដ្ឋ Queensland ហើយ​បានធ្វើ​តេស្ត​រក COVID-19 ។​
 
​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​អូស្ត្រាលី SBS News លោក Peter Dutton អះអាងថា លោក ទើប​ទទួលដំណឹង​រសៀល​នេះ​ថា លទ្ធផល​តេស្ត បាន​បង្ហាញថា លោក​ឆ្លង COVID-19 ។ បច្ចុប្បន្ន លោក កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ហើយ​ធ្វើតាម​ការណែនាំ​របស់​ពេទ្យ​។ យ៉ាងណាមិញ លោក បញ្ជាក់ថា លោក​មាន​សុខភាព​ល្អប្រសើរ​។ 
 
​លោក Dutton គឺជា​អ្នកនយោបាយ​អូស្ត្រាលី​ទី​១ ដែល​បាន​ឆ្លង​វីរុស​នេះ​។ បច្ចុប្បន្ន អូស្ត្រាលី​មាន​អ្នក​ឆ្លង​ជំងឺ​ជាង ១៥០​នាក់ រួមមាន ៣​នាក់​ស្លាប់​។​

© រក្សាសិទ្ធិដោយ thmeythmey.com