COVID-19
អន្តរជាតិ
​រដ្ឋមន្ត្រី​ដឹកជញ្ជូន​ឥណ្ឌូណេស៊ី តេស្ត​វិជ្ជមាន COVID-19
15, Mar 2020 , 7:51 am        
រូបភាព
ដោយ: រួបរួម
​រដ្ឋមន្ត្រី​ដឹកជញ្ជូន​ឥណ្ឌូណេស៊ី លោក Budi Karya Sumadi មាន​លទ្ធផល​តេស្ត​វិជ្ជមាន COVID-19 ដោយសារតែ​លោក​ធ្លាប់​ជាមួយ​អ្នកជំងឺ​។ នេះ​បើតាម​ការផ្សាយ​របស់ The Jakarta Post​។​



​កាលពី ល្ងាច​ថ្ងៃ​សៅរ៍ លោក Prakino រដ្ឋមន្ត្រី​ប្រចាំ​លេខាធិការ​ដ្ឋ បានប្រកាសថា លោក Budi ជា​ករណី​ទី​៧៦​នៅ​ឥណ្ឌូណេស៊ី ដូចជា​ការប្រកាស​រប​ស់​ក្រសួងសុខាភិបាល ដែលថា អ្នកជំងឺ​ស្ថិតនៅ​មន្ទីរពេទ្យ Gatot Subroto Army​។​

​លោក Pratikno បានបញ្ជាក់​លោក​ប្រធានាធិបតី Joko Widodo ឲ្យ​លោក Luhut Pandjaitan រដ្ឋមន្ត្រី​សម្របសម្រួល​កិច្ចការ​សមុទ្រ និង​វិនិយោគ ទទួលបន្ទុក​បន្ថែម​ជា​រដ្ឋមន្ត្រី​ដឹកជញ្ជូន​ស្តីទី​។​

​វេជ្ជបណ្ឌិត​នៅ​ពេទ្យ Gatot Subroto Army អះអាងថា ស្ថានភាព​សុខភាព​របស់លោក Budi កំពុងតែ​ល្អ​។

គិតមកដល់ពេលនេះ ឥណ្ឌូណេស៊ី មាន​៩៦ករណី ក្នុងនោះស្លាប់​៥នាក់ និង​សះស្បើយ​៨នាក់៕


© រក្សាសិទ្ធិដោយ thmeythmey.com