អត្ថបទពាណិជ្ជកម្ម
អស្ចារ្យ​មែន​! ម្ដាយ​យល់សប្តិ​ឃើញ​ក្មួយប្រុស​យក​លាភ​មក​ឲ្យ ប៉ុន្មាន​ថ្ងៃក្រោយ​កូនប្រុស​ត្រូវ​រង្វាន់​រថ​យន្ត​ម៉ា​ស្ដា​ពី​គោ​ជល់​
16, Mar 2020 , 11:03 am        
រូបភាព
ដោយ: ថ្មីៗ
សៀ​បរាប​៖ ពិតជា​មានការ​ភ្ញាក់ផ្អើល​សម្រាប់​អ្នកស្រុក​អង្គរជុំ ខេត្តសៀមរាប ដែលមាន​បុរស​ម្នា​ក់បាន​ត្រូវ​រថយន្ត ម៉ា​ស្ដា​ភី​ក​អាប់​សេ​រ៊ី​ឆ្នាំ​២០២០ មួយគ្រឿង​ពី​គោ​ជល់ នៅពេលដែល​គាត់​បាន​ទៅលេង​ម្ដាយ ក្រោយ​សម្រាក់​ពី​ការងារ​។​
 
​លោក លី សុផាន់​ណៃ ភេទ​ប្រុស អាយុ ២១​ឆ្នាំ ជាម​គ្គុ​ទេស​ទេសចរណ៍​ភាសា​ជប៉ុន រស់នៅ​ស្រុក​អង្គរជុំ ខេត្តសៀមរាប បាន​រៀបរាប់​ក្រោយ​គាស់​ត្រូវ​រង្វាន់ រថយន្ត ម៉ា​ស្ដា​ភី​ក​អាប់​សេ​រ៊ី​ឆ្នាំ​២០២០​ថា មុន​ថ្ងៃ​ត្រូវ​រង្វាន់​ពី​គោជ​ល់ពីរ​ថ្ងៃ លោក​បាន​ទៅលេង​ម្ដាយ ក្រោយពី​សម្រាក​ពី​ការងារ​។ លោក​បន្តថា មុន​ចេញពីផ្ទះ​ត្រឡប់មក​ធ្វើការ​វិញ មុន​ពេលចេញ​ម៉ូតូ លោក​មាន​អារម្មណ៍​ចង់​ពិសា​ភេសជ្ជៈ​ប៉ូវ​កម្លាំង​មួយ​កំប៉ុង ដើម្បី​បន្ថែម​កម្លាំង ព្រោះ​លោក​ត្រូវ​ជិះ​ពី​ផ្ទះ​ទៅ​កន្លែងធ្វើការ ហើយ​បន្ត​ទៅយក​ភ្ញៀវ​ជប៉ុន ដើម្បី​ទៅ​ទស្សនា​ប្រាសាទ​នានា​បន្តទៀត​។ លោ​កថា​ពេលនោះ នៅក្នុង​ធុង​ទឹកកក មាន​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ជាច្រើន អោយ​លោក​ជ្រើសរើស​។ ពេលនោះ​លោក​បម្រុង​នឹង​រើស​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ផ្សេង​ទេ តែ​លោក​លោក​បាន​ប្ដូរ​ចិត្ត មក​យក​គោ​ជល់​វិញ ព្រោះ​លោក​គិតថា វា​អាច​បន្ថែម    ថាមពល​ឲ្យ​លោក​ធ្វើការ​បានយូរ​ជាង​ភេសជ្ជៈ​ដទៃ​។ 
 
​លោក​ថា លោក​មិនបាន​ដឹងថា ក្នុង​កំប៉ុង​គោ​ជល់​នោះ​មាន​រង្វាន់​ទេ យក​គោ​ជល់​រួច​ក៏​បណ្ដើរ​ម៉ូតូ​ចេញទៅ​។ មុនពេល​ចេញដំណើរ​លោក​ក៏បាន​គាស់​គោ​ជល់​ពិសា តែ​ពេល​គាស់​ដាច់​ភ្លាម លោក​រៀបនឹង​បោះចោល​ក្រវិល​កំប៉ុង​ទៅហើយ តែ​លោក​ពិនិត្យមើល​ម្ដងទៀត ស្រាប់តែ​ឃើញ​មាន​រូប​ឡាន “​ពេល​នឹង​ខ្ញុំ​បម្រុង​បោះ​វា​ចោល​ហើយ តែ​ខ្ញុំ​មាន​អារម្មណ៍​ប្លែក ព្រោះ​ផឹក​រាល់ដង​អក្សរ​អរគុណ​ដូច​មិនមាន​ពេញ​កំប៉ុង​ចឹ​ង​ទេ ពេល​ពិនិត្យ​ម្ដងទៀត ក៏​ឃើញ​រូប​ឡាន​តែម្ដង​”​។ លោក​បន្តទៀតថា លោក​សប្បាយចិត្ត​មែនទែន ក៏​ជាន់      ជ​ន្ទ​ល់​ម៉ូតូ​ចោល​រត់ទៅរក​ម្ដាយ​។



ក្រោយពេល​ឲ្យ​ក្រវិល​ម្ដាយ​មើល ហើយ​ម្ដាយ​គាត់​ក៏​ឲ្យ​គាត់​ទូរស័ព្ទ​ទៅ​ក្រុមហ៊ុន តាម​លេខ​ដែលមាន​នៅលើ​កំប៉ុង​។ ក្រោយពេល​ផ្ទៀងផ្ទាត់ ជាមួយ​ក្រុមហ៊ុន​ហើយ​ថា​ពិតជា​ត្រឹមត្រូវ លោក​នឹង​ក្រុមគ្រួសារ ពិតជា​សប្បាយចិត្ត​រក​អ្វី​ប្រៀប​មិន​បានទេ ព្រោះ​មិនដែល​គិតថា​បាន​លាភ​ធំ​យ៉ាងនេះ​។ ហើយ​លោក​ក៏​រក្សា​ក្រវិល​ទុក ហើយក៏​បន្តដំណើរ​ទៅធ្វើ​ការ​សិន​។​
 
​និយាយ​ពី​លាភ​ធំ​ម្ដាយ​របស់គាត់ ប្រាប់​ក្រុមការងារ​គោ​ជល់​ថា ប៉ុន្មាន​ថ្ងៃមុន​អ្នកស្រី​បាន​យល់សប្តិ​ឃើញ​ក្មួយប្រុស របស់​អ្នកស្រី​យក​លាភ​យ៉ាង​ធំ​មក​ឲ្យ​លោកស្រី តែ​លោកស្រី​គិតថា វា​គ្រាន់តែ​ជាការ​យល់សប្តិ មិនអាច​ក្លាយជា​ការពិត​អី​ទេ​។ តែ​សំណាង​មិន​បានមក​លោកស្រី បែរជា​ធ្លាក់​ទៅលើ​កូនលោក​ស្រី​វិញ​។ វា​ពិតជា​អស្ចារ្យ​មែនទែន ដែល​គោ​ជល់​ពិតជា​ផ្ដល់​រង្វាន់​ពិតៗ ដល់​អតិថិជន​របស់​ខ្លួន​ពិតប្រាកដ​មែន​៕








 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Redbull
© រក្សាសិទ្ធិដោយ thmeythmey.com