COVID-19
អន្តរជាតិ
ជប៉ុន​រកឃើញ​ការឆ្លង COVID-19 ជា​លក្ខណៈ​ចង្កោម​ចំនួន ១៥​ករណី​
16, Mar 2020 , 10:59 pm        
រូបភាព
ប្រភពរូប៖ AFP
ប្រភពរូប៖ AFP
​ដោយ​៖ គយ រតន​បុរិន្ទ​
 
​ក្រសួងសុខាភិបាល​ជប៉ុន​បាន​ឲ្យ​ដឹងថា ខ្លួន​បាន​រកឃើញ​ការឆ្លង​ជា​លក្ខណៈ​ចង្កោម​ចំនួន​១៥ ករណី​នៅ​ទូទាំងប្រទេស​។ បន្ថែម​ពីនេះ ក្រសួង​ក៏បាន​បង្ហាញ​ផងដែរ​ផែនទី online ដែល​ប្រាប់​ពី​ទីកន្លែង​ឆ្លង​ជំងឺ​។​

 
​តាមរយៈ​ការវិភាគ​របស់​សាស្ត្រាចារ្យ Hitoshi Oshitani និង​អ្នកឯកទេស​ដទៃទៀត​បា​ន​ឲ្យ​ដឹងថា​ការឆ្លង​ជា​លក្ខណៈ​ចង្កោម​នេះ​ត្រូវបាន​បែកចេញ​ជា​បី​ប្រភេទ​នៅលើ​ផែនទី​ដែល​ពណ៌​ក្រហម​តំណាង​មនុស្ស​ឆ្លង​លើសពី ៥០​នាក់ ខៀវ​ពី​ចន្លោះ​១០ ទៅ​៤៩​នាក់ និង​បៃតង​ពី ៥ ទៅ​៩​នាក់​។​
 
​ការឆ្លង​ដែលមាន​មនុស្ស​លើសពី ៥០​នាក់​ត្រូវបាន​រកឃើញ មួយកន្លែង​នៅ​ខេត្ត Osaka ដែល​ការឆ្លង​នោះ​ត្រូវបាន​គេ​រកឃើញ​នៅ​រង្គសាល​តន្ត្រី​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​ចំណែកឯ ការឆ្លង​ដែលមាន​មនុស្ស​ពី ១០​ទៅ​៤៩ អ្នក​ត្រូវបាន​គេ​រកឃើញ​ចំនួន​១០ កន្លែង​ក្នុងនោះ​រួមមាន Tokyo Hokkaido និង Achi ដែល​កើតឡើង​ពី​ការជួបជុំ​ប្រគុំ​តន្ត្រី ការ​ជប់លៀង​ចូលឆ្នាំ​នៅលើ​ទូក និង​នៅ​កន្លែង​ហាត់ប្រាណ​។ 
 
​ការឆ្លង​ដែលមាន​មនុស្ស​ពី ៥ ទៅ​៩​អ្នក​ត្រូវបាន​គេ​រកឃើញ ៤​កន្លែង ដែល​ក្នុង​រួមមាន​ខេត្ត Chiba ដែល​ការឆ្លង​រោគ​ត្រូវបាន​គេ​រកឃើញ​នៅ​កន្លែង​ហាត់ប្រាណ​។ ក្រសួងសុខាភិបាល​ជប៉ុន​បា​នប​ញ្ជួ​ន​អ្នកជំនាញ​សុខាភិបាល​ទៅកាន់​ទីតាំង​ដែល​ឆ្លង ដើម្បី​ទប់​ការ​នឹង​វី​រ៉ុ​ស​។​
 
​សូមបញ្ជាក់ថា ករណី​ឆ្លង​នៅ​ជប៉ុន​បាន​កើន​ឡើងដល់ ១៥០០ ករណី​ហើយ ដែល​ក្នុងនោះ​មាន ៧០០​ករណី​ដែល​កើតចេញពី​នាវា​ទេសចរណ៍ Diamond Princess​។ ករណី​ស្លាប់​នៅ​ជប៉ុន មាន​២៤​នាក់ ខណៈ​ពី​នាវា Diamond Princess មាន​៧​នាក់​។ ករណី​ជាសះស្បើយ​បូ​កប​ញ្ជូ​ល​គ្នា មាន​ជាង​៣០០​នាក់​៕

© រក្សាសិទ្ធិដោយ thmeythmey.com