COVID-19
អន្តរជាតិ
គ្រូបង្វឹក​អេ​ស្ប៉ា​ញ​នៅ​ក្លិប Atletico Portada Alta ស្លាប់​ដោយសារ COVID-19 ក្នុង​វ័យ​២១​ឆ្នាំ​
17, Mar 2020 , 7:11 am        
រូបភាព
លោក Francisco Garcia គ្រូបង្វឹក​យុវជន​ក្លិប​បាល់ទាត់ Atletico Portada Alta ស្លាប់ដោយសារ COVID-19 ក្នុងវ័យ២១ឆ្នាំ។ រូបថត rancigrcia10
លោក Francisco Garcia គ្រូបង្វឹក​យុវជន​ក្លិប​បាល់ទាត់ Atletico Portada Alta ស្លាប់ដោយសារ COVID-19 ក្នុងវ័យ២១ឆ្នាំ។ រូបថត rancigrcia10
ដោយ: រួបរួម
លោក Francisco Garcia គ្រូបង្វឹក​យុវជន​ក្លិប​បាល់ទាត់ Atletico Portada Alta ដែលមាន​មូលដ្ឋាន​នៅ Malaga ប្រទេស​អេ​ស្ប៉ា​ញ បានទទួល​មរណភាព​ក្នុង​អាយុ​ត្រឹមតែ​២១​ឆ្នាំ ដោយសារ COVID-19​។



Atletico Portada Alta បានបញ្ជាក់​ក្នុង​បណ្តាញ​សង្គម Instagram របស់ខ្លួន​ថា លោក Garcia បាន​ស្លាប់​កាលពី​ថ្ងៃអាទិត្យ នៅ​មន្ទីរពេទ្យ Regional Hospital of Malaga ក្រោយ​តេស្ត​ឃើញ​វិជ្ជមាន COVID-19 អស់​រយៈពេល​១​សប្តាហ៍​។​

​លោក Garcia ដែល​ត្រូវបានតែងតាំង​ជា​គ្រូបង្វឹក​ក្លិប​យុវជន Atletico Portada Alta តាំងពី​ឆ្នាំ​២០១៦​មកនេះ ក្លាយជា​អ្នកជំងឺ​ទី​៥ និង​ជា​ជនរងគ្រោះ​ដោយសារ COVID-19 ដែល​ក្មេង​ជាងគេ​បំផុត​នៅ Malaga ផ្ទាល់​។​

​ក្លិប Malaga ដែល​ស្ថិតនៅ​តំបន់​តែមួយ ក៏បាន​សរសេរ​សារ​រំលែក​ទុក្ខ​ក្លិប និង​ក្រុមគ្រួសារ​របស់លោក Garcia ផងដែរ​៕


© រក្សាសិទ្ធិដោយ thmeythmey.com