COVID-19
អន្តរជាតិ
ប្រមុខ​រដ្ឋាភិបាល​បូរី​ក្សត្រ​ម៉ូ​ណា​កូ លោក Serge Telle ឆ្លង COVID-19
17, Mar 2020 , 3:13 pm        
រូបភាព
ប្រមុខរដ្ឋាភិបាលម៉ូណាកូ លោក Serge Telle
ប្រមុខរដ្ឋាភិបាលម៉ូណាកូ លោក Serge Telle
ដោយ:
​ប្រមុខ​រដ្ឋាភិបាល​ម៉ូ​ណា​កូ លោក Serge Telle បានធ្វើ​តេស្ត​វិជ្ជមាន​សម្រាប់​ជំងឺ COVID-19 ។ នេះ​បើតាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួងសុខាភិបាល​ម៉ូ​ណា​កូ​។ លោក Telle គឺជា​ករណី​ឆ្លង COVID-19 ទី​៩​របស់​បុរី​រដ្ឋ​ក្នុង​តំបន់​អឺរ៉ុប​មួយ​នេះ​។​

 
​រដ្ឋាភិបាល​ម៉ូ​ណា​កូ បាន​បញ្ចេញ​សេចក្តីថ្លែងការណ៍​នេះ នៅ​ថ្ងៃ​ចន្ទ ១៦ ខែមីនា ដោយ​បង្ហាញថា លោក​ប្រមុខ​រដ្ឋាភិបាល​គ្មាន​ចេញ​រោគសញ្ញា​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ឡើយ ហើយ​បច្ចុប្បន្ន​លោក កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​។  
 
​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ក្នុងស្រុក Monacolife.net អាជ្ញាធរ​សុខាភិបាល​ប្រទេស​នេះ កំពុង​ស៊ើបអង្កេត​រក​ប្រវត្តិ​ធ្វើដំណើរ​របស់លោក​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ ហើយក៏​តាមរក​មនុស្ស​ដែល​ប៉ះពាល់​ផ្ទាល់​ជាមួយ​លោក​ផងដែរ​៕

Tag:
 ម៉ូ​ណា​កូ​
  COVID-19
  Serge Telle
© រក្សាសិទ្ធិដោយ thmeythmey.com