អត្ថបទពាណិជ្ជកម្ម
«​គុណភាព សោភ័ណភាព សេវាកម្ម និង​កិច្ចការ​សង្គម​» បានធ្វើ​ឲ្យ​ទឹក​ពិសា​វី​តា​ល់ ទទួលជោគជ័យ​ក្នុង​រយៈពេល ១០ ឆ្នាំ​មកនេះ​
17, Mar 2020 , 3:26 pm        
រូបភាព
ដោយ: ថ្មីៗ
តើ​អ្នក​ធ្លាប់បាន​ចាប់អារម្មណ៍​ដែរ​ទេ​ថា អ្នក​បាន​ស្គាល់​ទឹក​ពិសា​វី​តា​ល់ ចាប់តាំងពី​ពេលណា​មក​? ឆ្នាំ​២០២០​នេះ ត្រូវបាន​សម្គាល់ថា​ជា​ខួប​១០​ឆ្នាំ នៃ​ការកកើតឡើង​របស់​ក្រុមហ៊ុន​ទឹក​ពិសា​វី​តា​ល់ ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​។
 
​ដើម្បី​អបអរសាទរ​ទៅនឹង​និរន្តរភាព វឌ្ឍនភាព និង​ភាពជោគជ័យ ក្នុង​រយៈពេល​១០​ឆ្នាំនេះ ក្រុមហ៊ុន​ទឹក​ពិសា​វី​តា​ល់ គ្រោង​រៀបចំ​នូវ​កម្ម​វី​ធី​ជាច្រើន​ក្រោម​ប្រធានបទ «​វី​តា​ល់​១០​ឆ្នាំ​អច្ឆរិយ​ភាព​ផលិតផល​ជាតិ​» ក្នុង​ចេតនា​ថ្លែងអំណរគុណ ដល់​ក្រុមការងារ​គ្រួសារ​វី​តា​ល់ ដៃគូ និង​អតិថិជន​របស់​វី​តា​ល់ ដែល​នឹង​ប្រព្រឹត្តឡើង​ក្នុង​ឆ្នាំ​២០២០​នេះ​។ 
 
​ក្រុមហ៊ុន​ទឹក​ពិសា​វី​តា​ល់​បាន​ឲ្យ​ដឹងថា និរន្តរភាព វឌ្ឍនភាព និង​ភាពជោគជ័យ ក្នុង​រយៈពេល​១០​ឆ្នាំនេះ មិនមែនជា​ភាព​ចៃដន្យ​នោះទេ តែ​វា​ជាការ​ខិតខំ​ប្រឹងប្រែង យកចិត្តទុកដាក់ និង​តាំងចិត្ត​ខ្ពស់បំផុត ដើម្បី​ឲ្យ​រាល់​ដំណើរការ​ទាំងអស់ នៃប្រតិបត្តិ​ការប្រព្រឹត្ត​ទៅ ដោយ​គុណភាព និង​ជោគជ័យ​។​


 
​វី​តា​ល់ ជា​ក្រុមហ៊ុន​តែង​យកចិត្តទុកដាក់​លើ​គុណភាព សោភ័ណភាព សេវាកម្ម និង​ចូលរួមចំណែក​ក្នុង​កិច្ចការ​សង្គម ដែល​បានធ្វើ​ឲ្យ​ក្រុមហ៊ុន ទទួលបាន​នូវ​ភាពជោគជ័យ​ដ៏​ត្រចះត្រចង់​ដោយបាន​ក្លាយខ្លួន ទៅជា​ទឹក​ពិសា​ឈានមុខ​គេ​នៅក្នុង​ប្រទេស​កម្ពុជា​។​
 
​ក្រុមហ៊ុន​ទឹក​ពិសា​វី​តា​ល់ បាន​បង្កើតឡើង​ក្នុង​ឆ្នាំ​២០១០ ដោយ​អ្នកវិនិយោគទុន​ជនជាតិខ្មែរ ក្នុង​គោលបំណង​លើកស្ទួយ​សេដ្ឋកិច្ចជាតិ ផលិតផល​ក្នុងស្រុក និង​ទីផ្សារការងារ​ក្នុងប្រទេស​។ នាពេល​បច្ចុប្បន្ន ទឹក​ពិសា​វី​តា​ល់ទ​ទួលបាន​ប្រជាប្រិយភាព និង​ការគាំទ្រ​ខ្លាំង​ពី​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ សឹងតែ​ទូទាំងប្រទេស​កម្ពុជា​។​
 
​តោះ​! ចង់ដឹង​អត់ថា ក្រុមហ៊ុន​វី​តា​ល់​មាន​ការវិវត្ត​ដូចម្តេចខ្លះ​ក្នុង​រយៈពេល​១០​ឆ្នាំនេះ​។ ខាងក្រោម​នេះ ជា​កម្រ​រូបភាព​ខ្លះៗ​របស់​ក្រុមហ៊ុន​វី​តា​ល់​៖
 






































(​អត្ថបទ​ពាណិជ្ជកម្ម​)
 

Tag:
 Vital
© រក្សាសិទ្ធិដោយ thmeythmey.com