COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
​អ្នក​ទៅ​មើល​ប្រដាល់​នៅ​បាងកក​ឆ្លង COVID-19 ក្នុងនោះ​មាន​អភិបាលខេត្ត​មួយរូប
17, Mar 2020 , 6:45 pm        
រូបភាព
អ្នក​ទៅ​មើល​កីឡាប្រដាល់​មួយ​ថៃ (Muay Thai) នៅ​ក្រុង​បាងកក ប្រទេស​ថៃ​កាលពី​ថ្ងៃទី​៦ ខែមីនា ភាគច្រើន​ធ្វើតេស្ត​ចេញ​លទ្ធផល​វិជ្ជមាន COVID-19​។ មេបញ្ជាការ​ជាន់ខ្ពស់​នៃ​កងទ័ព​ថៃ លោក Rachit Arunrangsi ក៏​ឆ្លង​ជំងឺ​នេះដែរ ក្រោយ​ទៅ​ទស្សនា​ផ្ទាល់​ដល់​សង្វៀន​។​



​យោងតាម​ការផ្សាយ​រប​ស់ Thaipbsworld.com លោក Kitti Paopiamsap អភិបាលខេត្ត Chachoengsao រួមជាមួយ​លោក Matthew Deane តារា​សម្តែង អ្នកគ្រប់គ្រង និង​ជា​កីឡាករ Muay Thai ផង​នោះ ក៏​ស្ថិត​ក្នុងចំណោម​អ្នក​ឆ្លង​ជំងឺ​រលាក​សួត​បង្កដោយ​កូ​រ៉ូ​ណាវី​រុស​ប្រភេថ​ថ្មី​នេះដែរ ក្រោយ​ទៅ​មើល​ប្រកួត​ប្រដាល់​នី​ឯ​កីឡដ្ឋាន Lumpinee ផ្ទាល់ កាលពី​ថ្ងៃទី​៦ ខែមីនា​នោះ​។​

​កម្មវិធី​ប្រដាល់ Muay Thai តែងតែ​ធ្វើឡើង​ជាប្រចាំ​នៅឯ​សង្វៀន Lumpinee ក្នុង​ក្រុង​បាងកក ដោយមាន​អ្នកចូលរួម​ទ្ស​សនា​ច្រើន​កុះករ​ជាប្រចាំ​។

លោក Rachit Arunrangsi មេបញ្ជាការ​ជាន់ខ្ពស់​នៃ​កងទ័ព​ថៃ ក៏​ឆ្លង COVID-19 ដែរ​។ តាម​កាសែត​បាងកក​ប៉ុស្តិ៍ មន្ត្រី​សុខាភិបាល​ថៃ បាន​តាមដាន​សកម្មភាព​១៤​ថ្ងៃ​ចុងក្រោយ​របស់លោក​ដើម្បី​កំណត់​អត្តសញ្ញាណ​បុគ្គល​ដែល​ប៉ះពាល់​ផ្ទាល់​ជាមួយ​លោក​។ ក្នុងនោះ​មនុស្ស​៦០​នាក់​ប្រឈម​ហានិភ័យ​ឆ្លង​ពី​លោក Rachit ហើយ​ការធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ ត្រូវបាន​ដាក់ចេញ​សម្រាប់​ពួកគេ​។ លើសពីនេះ​ទៀត ក្នុងចំណោម​នោះ ក៏មាន​មន្ត្រី​បញ្ជាការ​ចំនួន ៣៦​នាក់​ផងដែរ ដែល​ត្រូវ​អះអាងថា ប្រឈម​ហានិភ័យ​ខ្ពស់បំផុត​។​

គិត​ត្រឹម​ថ្ងៃទី​១៧ ខែមីនា​នេះ ថៃ មាន​ករណី​ឆ្លង COVID-19 ចំនួន​១៧៧​ករណី អ្នកស្លាប់​ម្នាក់​ប៉ុណ្ណោះ ខណៈ​អ្នកជា​សះស្បើយ​មាន​៤១​នាក់​៕


© រក្សាសិទ្ធិដោយ thmeythmey.com