អ្នកនាំពាក្យ​៖ បុរស​ខ្មែរ​នៅ​សៀមរាប ដែល​ឆ្លង​កូ​វីដ​-១៩ មាន​សភាព​វិ​វត្ត​ទៅរក​ការ​ជាសះស្បើយ​វិញ
COVID-19
ជាតិ
សង្គមជាតិ
អ្នកនាំពាក្យ​៖ បុរស​ខ្មែរ​នៅ​សៀមរាប ដែល​ឆ្លង​កូ​វីដ​-១៩ មាន​សភាព​វិ​វត្ត​ទៅរក​ការ​ជាសះស្បើយ​វិញ
18, Mar 2020 , 10:32 am        
រូបភាព
ដោយ: ថ្មីៗ
​អ្នកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លើកឡើងថា បុរស​ខ្មែរ​អាយុ​៣៨​ឆ្នាំ ដែល​ឆ្លង​កូ​វីដ​-១៩ និង កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​សៀម​រាម មាន​សុខភាព​ធម្មតា ដោយ​មិនមាន​សភាព​ធ្ងន់ធ្ងរ​ឡើយ​។ អ្នកស្រី អះអាងថា ចំនួន​វីរុស​កូ​វីដ​-១៩ ក្នុង​ខ្លួន​របស់គាត់ បាន​ថយចុះ​ជា​បន្តបន្ទាប់​។


 
​ធ្វើជា​វាគ្មិន​ក្នុង​សន្និសីទកាសែត នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​នា​ព្រឹក​ថ្ងៃទី​១៨ ខែ​មែ​នា ឆ្នាំ​២០២០ អ្នកស្រី​វេជ្ជបណ្ឌិត ថ្លែង​ដូច្នេះ​ថា​៖«​យើង សង្ឃឹមថា គាត់ នឹង​វិ​វត្ត​ទៅរក​ភាពល្អប្រសើរ ហើយ​គាត់ នឹង​អាចមាន​សភាព​ជាសះស្បើយ ក្នុងពេល​ខាងមុខ​»​។ 
 
​អ្នកស្រី បន្ថែមថា អ្នកមាន​វីរុស​កូ​វីដ​-១៩ ផ្សេងទៀត នៅ​កម្ពុជា ដែលមាន​អាយុ​ចន្លោះ​ពី​២០​ឆ្នាំ ទៅ​៤០​ឆ្នាំ គឺមាន​កម្លាំង​ខ្លាំង ហើយ​សុខភាព​របស់​ពួកគាត់​ មិនគួរ​ឲ្យ​មានការ​ព្រួយបារម្ភ​​ឡើយ​។ ប៉ុន្តែ អ្នកស្រី និយាយថា លើកលែងតែ​ជនជាតិ​អង់គ្លេស​៣​នាក់​ប៉ុណ្ណោះ ដែលមាន​សុខភាព​មិនសូវ​ល្អ​ដូច​គេ ដោយសារ​ពួកគាត់ មាន​វ័យ​ចាស់ជរា ដោយមាន​អាយុ​ចាប់ពី​៦០​ឆ្នាំ​ឡើងទៅ​។ 
 
​អ្នកនាំពាក្យ​រូបនេះ មានប្រសាសន៍​ដូច្នេះ​ថា​៖«​ពួកគាត់ ​មួយចំនួនធំ នៅមាន​សភាព​ធម្មតា​នៅឡើយ​ទេ​»​។​
 
​បុរស​ខ្មែរ​អាយុ​៣៨ នៅ​ខេត្ត​សៀម​នោះ បាន​ឆ្លង​កូ​វីដ​-១៩ ពី​បុរស​ជនជាតិ​ជប៉ុន ដែលជា​ថៅកែ​។ 
 
​សូមបញ្ជាក់ថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២០ កម្ពុជា រកឃើញ​មនុស្ស​៣៥​នាក់​ហើយ ដែល​ឆ្លង​កូ​វីដ​-១៩ ដោយ​ក្នុងនោះ មាន​ម្នាក់ គឺ​បុរស​ជនជាតិ​ចិន បានជា​សះស្បើយ​វិញ​៕ 
 

Tag:
 ឱ វណ្ឌ​ឌី​ន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com