អត្ថបទពាណិជ្ជកម្ម
អេ អាយ អេ ខេ​ម​បូ​ឌា ផ្តល់​ការការពារ​ពិសេស​ដោយ​ឥតគិតថ្លៃ លើ​ករណី​ជំងឺ​កូ​វីដ​១៩
20, Mar 2020 , 11:50 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២០ – ថ្ងៃនេះ ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត អេ អាយ អេ (​ខេ​ម​បូ​ឌា​) ឡាយ​ហ្វ៍ អ៊ិន​សួ​រេ​ន ម​.​ក (“​អេ អាយ អេ ខេ​ម​បូ​ឌា​”) បានប្រកាស​នូវ​ការផ្តល់ជូន​ពិសេស ដល់​អតិថិជន​ទាំងចាស់ និង​ថ្មី​ទាំងអស់​របស់ខ្លួន ទៅលើ​ជំងឺ​កូ​វីដ​១៩ ដោយ​ឥតគិតថ្លៃ​។ ការការពារ​បន្ថែម​នេះ រួមមាន​ការចំណាយ​ស​ម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ ជាមួយនឹង​ថវិកា​ចំនួន ៥០០​ដុល្លារ​អាមេរិក​សម្រាប់​អតិថិជន​ម្នាក់ ក្នុងករណី​ត្រូវបាន​ពិនិត្យឃើញថា មាន​ជំងឺ​កូ​វីដ​១៩ និង ៥,០០០ ដុល្លា​អាមេរិក សម្រាប់​អតិថិជន​ម្នាក់​បន្ថែមទៀត ប្រសិនបើ​មានការ​បាត់បង់​ជីវិត ពី​ជំងឺ​នេះ​។ ការផ្តល់ជូន​ពិសេស​នេះ មាន​សុពលភាព​ពីថ្ងៃ​នេះ រហូតដល់​ថ្ងៃទី​៣០ មិថុនា ឆ្នាំ​២០២០ បន្ថែម លើ​អត្ថប្រយោជន៍​ធានារ៉ាប់រង​ដែលមាន​ស្រាប់​។
 
​លោកស្រី Pauline Teoh អគ្គនាយិកា​ក្រុមហ៊ុន អេ អាយ អេ ខេ​ម​បូ​ឌា បាន​មានប្រសាសន៍ថា​៖ «​អេ អាយ អេ ខេ​ម​បូ​ឌា នឹង​នៅ​ជាមួយ​ប្រជាជន​កម្ពុជា ដើម្បី​រួមគ្នា​ប្រឆាំងនឹង​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩​។ យើង​ប្តេជ្ញា​ផ្តល់ជូន​នូវ​ភាព​ស្ងប់ចិត្ត ក្នុង​គ្រា​លំបាក​នេះ តាមរយៈ​ជំនួយ​ហិរញ្ញវត្ថុ​បន្ថែម​ដល់​ក្រុមគ្រួសារ​ដែល​ទទួលរង​ផលប៉ះពាល់​នេះ​»​។​
 
​ក្នុងនាម​ជា​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​ឈានមុខ​គេ​នៅ​កម្ពុជា អេ អាយ អេ ខេ​ម​បូ​ឌា មាន​ជំហរ​យ៉ាងរឹងមាំ ទៅលើ​ការប្តេជ្ញាចិត្ត ជួយ​ឲ្យ​ប្រជាជន​កម្ពុជា​ទទួលបាន​សុខភាព និង​ជីវិត​កាន់តែ​ប្រសើរ ហើយ​ផ្តល់ជូន​ដល់​ពលរដ្ឋ​គ្រប់រូប នូវ​ការគាំទ្រ​ដែល​ពួកគាត់​ត្រូវការ ក្នុងពេល​ចាំបាច់​នេះ​។ 
 
​សម្រាប់​ព័ត៌មាន​លម្អិត​បន្ថែម និង​លក្ខខណ្ឌ​នៃ​ការផ្តល់ជូន​ពិសេស​នេះ សូម​ទាក់ទង​ទីប្រឹក្សា​ផែនការ​ជីវិត AIA ឬ​សេវា​បម្រើ​អតិថិជន AIA Client Care តាមរយៈ​លេខ​ទូរស័ព្ទ ០៨៦ ៩៩៩ ៤២៤ ឬ​ទាញយក​ព័ត៌មាន​ថ្មីៗ តាមរយៈ​គេហទំព័រ aia.com.kh​។ 
 
​អំពី អេ អាយ អេ ខេ​ម​បូ​ឌា​
 
​អេ អាយ អេ (​ខេ​ម​បូ​ឌា​) ឡាយ​ហ្វ៍ អ៊ិន​សួ​រេ​ន ម​.​ក (“​អេ អាយ អេ ខេ​ម​បូ​ឌា​”) គឺជា​បុត្រ​សម្ព័ន្ធ និង​ជា​កម្មសិទ្ធិ​ទាំងស្រុង​របស់ AIA Group Limited (“AIA”) ដែលជា​សម្ព័ន្ធ​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​ធំជាងគេ​បំផុត​នៅលើ​ពិភពលោក ដោយយោង​តាម​ទីផ្សារ​មូលធននីយកម្ម​។​
 
​សម្ព័ន្ធ AIA មាន​វត្តមាន​នៅក្នុង​ទីផ្សារ​ចំនួន​១៨ នៅ​អាស៊ី​ប៉ាស៊ីហ្វិក ដែល​ក្នុងនោះ​មាន​សាខា និង​បុត្រ​សម្ព័ន្ធ​ដែលជា​កម្មសិទ្ធិ​ទាំងស្រុង នៅ​ហុងកុង ថៃ សិង្ហ​បុរី ម៉ាឡេស៊ី ចិន កូរ៉េខាងត្បូង ហ្វីលីពីន អូស្ត្រាលី ឥណ្ឌូណេស៊ី តៃវ៉ាន់​(​ចិន​) វៀតណាម នូ​វែ​ល​សេ​ឡង់ ម៉ា​កាវ ប្រ៊ុយណេ កម្ពុជា ភូមា ព្រមទាំង​បុត្រ​សម្ព័ន្ធ ដែលជា​កម្មសិទ្ធិ​៩៩​ភាគរយ នៅ​សិរី​លង្កា និង​ការវិនិយោគ​រួមគ្នា ៤៩​ភាគរយ​នៅ​ឥណ្ឌា​។ 
 
​អាជីវកម្ម ដែល​បាន​ក្លាយទៅជា AIA បច្ចុប្បន្ននេះ បានចាប់ផ្តើម​មួយ​សតវត្ស​កន្លងមក ក្នុង​ឆ្នាំ​១៩១៩ នៅ​ទីក្រុង​សៀង​ហៃ​។ AIA គឺជា​ក្រុមហ៊ុន​ឈានមុខ​គេ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក (​លើកលែង​ជប៉ុន​) ដោយយោង​លើ​បុព្វលាភ​ធានារ៉ាប់រង​ជីវិត និង​ឈានមុខ​គេ​នៅក្នុង​ទីផ្សារ​ភាគច្រើន​របស់ខ្លួន​។ AIA មានទ្រព្យ​សរុប ២៨៤ ពាន់​លាន​ដុល្លា​អាមេរិក គិត​ត្រឹម​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៩​។ តាមរយៈ​បណ្តាញ​ដ៏​ទូលំទូលាយ​នៃ​ភ្នាក់ងារ ដៃគូ និង​ធនធានមនុស្ស​នានា ទូទាំង​អាស៊ី​ប៉ាស៊ីហ្វិក AIA បម្រើ​ម្ចាស់​បណ្ណ​សន្យា​ធានារ៉ាប់រង​ច្រើនជាង ៣៦ លាន​បណ្ណ និង​សមាជិក​ទទួល​អត្ថប្រយោជន៍​ធានារ៉ាប់រង តាម​ក្រុមហ៊ុន​នានា​ច្រើនជាង​១៦​លាន​នាក់​។​
 
​អេ អាយ អេ ខេ​ម​បូ​ឌា ផ្តល់ជូន​នូវ​ដំណោះស្រាយ និង​សេវាកម្ម​ធានារ៉ាប់រង​អាយុជីវិត​ឈានមុខ​គេ​ក្នុង​ទីផ្សារ ដើម្បី​បំពេញតម្រូវការ​លើ​ការការពារ និង​ការ​សន្សំ​រយៈពេល​វែង របស់​ប្រជាពលរដ្ឋ​ក្នុងប្រទេស​កម្ពុជា​។ អេ អាយ អេ ខេ​ម​បូ​ឌា ប្តេជ្ញា​ចូលរួម​លើកកម្ពស់​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឲ្យ​បានយូរ​អង្វែង និង​ជួយ​ឲ្យ​ប្រជាជន​ខ្មែរ​ទទួលបាន​សុខភាព និង​ជីវិត​កាន់តែ​ប្រសើរ​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 VR Planing
© រក្សាសិទ្ធិដោយ thmeythmey.com