ខុនដូប្រណីតតាមបែបធម្មជាតិនៅតំបន់ទួលគោក តម្លៃត្រឹមតែ៨មុឺនដុល្លារប៉ុណ្ណោះ
អចលនទ្រព្យ
អត្ថបទពាណិជ្ជកម្ម
ខុនដូប្រណីតតាមបែបធម្មជាតិនៅតំបន់ទួលគោក តម្លៃត្រឹមតែ៨មុឺនដុល្លារប៉ុណ្ណោះ
21, Mar 2020 , 10:08 am        
រូបភាព
ដោយ: ថ្មីៗ
 បើយោងតាមការសិក្សាមួយបានឱ្យដឹងថា ជាមធ្យមមនុស្សម្នាក់ៗចំណាយពេលប្រចាំថ្ងៃប្រហែល៩០%នៅក្នុងអគារ ដែលភាគច្រើនគឺសម្រាប់ការបំពេញការងារនៅក្នុងការិយាល័យ ការកម្សាន្ត និងការសម្រាកនៅក្នុងគេហដ្ឋានផ្ទាល់ខ្លួន។

មនុស្សភាគច្រើនពុំសូវមានពេលវេលាគ្រប់គ្រាន់សម្រាប់លំហែកាយឬស្រូបយកខ្យល់អាកាសបរិសុទ្ធពីបរិស្ថានខាងក្រៅឡើយ។ ដោយហេតុនេះហើយ ការផ្សារភ្ជាប់ធម្មជាតិជាមួយនឹងអគាររស់នៅប្រចាំថ្ងៃ គឺជាដំណោះស្រាយដ៏ល្អប្រសើរ និងស័ក្តិសមបំផុតសម្រាប់បរិបទនៃការរស់នៅសម័យបច្ចុប្បន្ន ដែលមិនត្រឹមតែបង្កើននូវផាសុកភាព និងសុខុមាលភាពប៉ុណ្ណោះទេ ថែមទាំងបន្ថែមនូវគុណភាពជីវិតសម្រាប់មនុស្សនាសម័យទំនើប។



ស្របពេលដែលផ្នត់គំនិតនៃរបៀបរស់នៅបៃតង (Green Living) កំពុងសាយភាយនៅក្នុងគំនិតរបស់ប្រជាជនកម្ពុជា គោលគំនិតនៃការអភិវឌ្ឍអគារបៃតង (Green Building) ក៏កំពុងរីកដុះដាលផងដែរនៅក្នុងវិស័យអចលនទ្រព្យ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនសម័យទំនើបដែលមានទំនោរទៅរករបៀបរស់នៅដែលខ្វាយខ្វាល់ពីបរិស្ថាន និងផ្សារភ្ជាប់ជាមួយនឹងធម្មជាតិ។ គម្រោងអគារបៃតងបានកំពុងរីកលូតលាស់យ៉ាងខ្លាំងក្នុងរយៈពេលចុងក្រោយនេះ ដោយមានទាំងគម្រោងអគារការិយាល័យ ​មជ្ឈមណ្ឌលកំសាន្ត និងពិសេសគឺអគារខុនដូសម្រាប់ស្នាក់នៅ។ ក្នុងចំណោមនោះ គម្រោងមួយដែលមានលក្ខណៈពិសេសគឺគម្រោងលំនៅដ្ឋានប្រណីតបែបទីក្រុងបៃតង Garden One ដែលមានទីតាំងស្ថិតនៅខណ្ឌទួលគោក។



អំពីគម្រោង Garden One

Garden One គឺជាគម្រោងលំនៅដ្ឋានប្រណីតបែបទីក្រុងបៃតង ដែលអភិវឌ្ឍដោយក្រុមហ៊ុន JianZhong YuTong Co.,Ltd របស់ប្រទេសចិន។ គម្រោងនេះមានកម្ពស់២៩ជាន់​ និងយូនីតអាផាតមិនសរុបចំនួន២៧១ ហើយមានទីតាំងស្ថិតនៅចន្លោះផ្លូវលេខ៥៧២និង៥៧៤ ក្រោយវិទ្យាល័យឥទ្រ្ទទេវី។ គម្រោង Garden One គ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅដំណាច់ឆ្នាំ២០២១ខាងមុខនេះ។



លំនៅដ្ឋានប្រណីតអមជាមួយនឹងរុក្ខជាតិបៃតង


គម្រោង Garden One នាំមកនូវបទពិសោធជីវិតថ្មីប្លែកសម្រាប់អ្នកស្នាក់នៅ។ អគារទាំងមូលរបស់គម្រោងនេះ ត្រូវបានរចនាឡើងតាមបែបទាន់សម័យ ដោយផ្សារភ្ជាប់ធម្មជាតិជាមួយនឹងជីវិតរស់នៅប្រចាំថ្ងៃ។ ចាប់ពីខ្លោងទ្វារអគារ ជាន់ទទួលភ្ញៀវ រហូតដល់ជាន់ដំបូល គ្រប់ទីតាំងទាំងអស់ត្រូវបានរៀបចំឡើងយ៉ាងល្អិតល្អន់ឱ្យមានខ្យល់ចេញចូលបរិសុទ្ធ​ ពន្លឺចែងចាំងគ្រប់គ្រាន់​ពីធម្មជាតិ អមជាមួយនឹងរុក្ខជាតិបៃតងដ៏មានសោភ័ណភាព ដែលធ្វើឱ្យអ្នករស់នៅមានអារម្មណ៍ស្រស់ថ្លា គ្រាន់តែឈានជើងចូលទៅក្នុងបរិវេណអគារ។



ចំពោះការរចនាផ្នែកខាងក្នុងរបស់យូនីតនីមួយៗវិញ ក៏បានគិតគូរយ៉ាងម៉ត់ចត់ពីគុណតម្លៃផ្នែកធម្មជាតិ ដោយមានរុក្ខជាតិបៃតងអមនៅតាមទ្វារចូល មាត់បង្អួច និងរានហាលខាងមុខ ដែលបង្កើតបាននូវបរិយាកាសស្រស់ស្រាយបែបធម្មជាតិគ្រប់ពេលវេលា។ រីឯបង្អួចកញ្ចក់នៅតាមបន្ទប់គេងនីមួយៗត្រូវបានរចនាឡើងយ៉ាងខ្ពស់ស្រឡះអាចឱ្យពន្លឺចេញចូលគ្រប់គ្រាន់ ដែលជួយឱ្យអ្នកស្នាក់នៅមានអារម្មណ៍ស្រស់ស្រាយក្រោយពីភ្ញាក់ពីដំណេករៀងរាល់ព្រឹក ក្រោមពន្លឺសូរិយាដ៏ស្រាលស្រទន់នាព្រឹកព្រលឹម។ បន្ថែមពីលើនេះទៀត គ្រប់យូនីតសុទ្ធសឹងតែមានរានហាលផ្ទាល់ខ្លួនដែលអាចឱ្យអ្នករស់នៅអគាររំសាយអារម្មណ៍ ស្រូបយកខ្យល់ត្រជាក់នាពេលល្ងាច និងគយគន់ទេសភាពដ៏ស្រស់បំព្រងនៃតំបន់ទួលគោក។

សេវាកម្មដ៏សម្បូរបែបនាំមកនូវជីវិតរស់នៅដ៏សុខសាន្ត​ និងពេញលេញ

ក្រៅពីការរចនាដ៏ពិសេសតាមបែបធម្មជាតិ គម្រោងមួយនេះផ្តល់ជូននូវសេវាកម្មជាច្រើនដើម្បីនាំយកនូវជីវិតរស់នៅដ៏សុខសាន្ត និងពេញលេញសម្រាប់អ្នករស់នៅ។ អ្នករស់នៅក្នុងអគារអាចរីករាយជាមួយនឹងកន្លែងហាត់ប្រាណដ៏ទំនើប អាងហែលទឹក ស្កាយបារ ភោជនីយដ្ឋាន និងសេវាកម្មកំសាន្ដផ្សេងៗជាច្រើនទៀត។

ជាមួយគ្នានេះដែរ ខុនដូប្រណីតនេះបង្កើតនូវសុវត្ថិភាពផ្លូវចិត្តសម្រាប់អ្នករស់នៅ ដោយមានបំពាក់បច្ចេកវិទ្យាទំនើបក្នុងការការពារសុវត្ថិភាព រួមមានប្រព័ន្ធប្រកាសអាសន្ន កាំមេរ៉ាសុវត្ថិភាព និងសេវាកម្មសន្ដិសុខ២៤ម៉ោង។



អ្វីដែលពិសេសជាងនេះទៅទៀត គឺចំណតរថយន្ដដ៏ឆ្លាតវៃ ដែល អាចលើកដាក់យានយន្ដរបស់អ្នករស់នៅទៅកាន់ចំណតរថយន្ដនីមួយៗតាមប្រព័ន្ធជណ្តើរយន្តស្វ័យប្រវត្តិ។

ជាមួយនឹងការរចនាដ៏ល្អឥតខ្ចោះគួបផ្សំនឹងសេវាកម្មដ៏សម្បូរបែប Garden One ផ្តល់ជូននូវជម្រើសអាផាតមិនប្រណីត ចាប់ពីយូនីតមានបន្ទប់គេង១រហូតដល់យូនីតមានបន្ទប់គេង៣ ដែលមានតម្លៃសមរម្យចាប់ពី៨មុឺនដុល្លារតែប៉ុណ្ណោះ។

គួរបញ្ជាក់ថា យូនីតអាផាតមិននៃគម្រោង Garden One​ បានលក់ដាច់អស់៥០%ហើយ។ ប្រសិនបើលក់អ្នកមានបំណងចង់ទិញគេហដ្ឋានប្រណីតទាន់សម័យអមជាមួយនឹងធម្មជាតិ សូមរួសរាន់អញ្ជើញមកទស្សនាអាផាតមិនគំរូនៅទីតាំងគម្រោងផ្ទាល់ ស្ថិតនៅនៅចន្លោះផ្លូវលេខ៥៧២និង៥៧៤ ក្រោយវិទ្យាល័យឥទ្រ្ទទេវី ឬ​អាចទាក់ទងមកក្រុមការងារ តាមរយៈលេខទូរស័ព្ទ ០៩​២ ៩២ ១០០០​​ ឬ អុីម៉ែល .kh៕

(អត្ថបទពាណិជ្ជកម្ម) 

https://www.realestate.com.kh/km/news/phnom-penh-garden-1/


© រក្សាសិទ្ធិដោយ thmeythmey.com