អត្ថបទពាណិជ្ជកម្ម
សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ ប្តូរ​ពី​ការសិក្សា​ក្នុង​ថ្នាក់​ទៅជា​ការសិក្សា Online
21, Mar 2020 , 12:39 pm        
រូបភាព
ដោយ: ថ្មីៗ
(​ភ្នំពេញ​)៖ សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ (AUPP) ផ្តល់​អាទិភាព​សំខាន់​ទៅលើ​សុខភាព សុវត្ថិភាព និង ការសិក្សា​របស់​និស្សិត និង បុគ្គលិក​នៃ​សាកលវិទ្យាល័យ ។​

​ឆ្លើយតប​នឹង​វិធានការ​ស្តីពី​ការការពារ​សុវត្ថិភាព និង សុខភាព​ក្នុងការ​ទប់ស្កាត់​ការរីក​រាតត្បាត​នៃ​ជំងឺ COVID-19 សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ បាន​ផ្លាស់ប្តូរ​គ្រប់​ប្រព័ន្ធ​សិក្សា​ក្នុង​ថ្នាក់​ទាំងអស់ ទៅជា​ការសិក្សា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត (Online classes)​។ 
 
​និស្សិត​អាច​ប្រើប្រាស់​ធនធាន និង ឯកសារ​ផ្សេងៗ​តាមរយៈ​ប្រព័ន្ធគ្រប់គ្រង​ការសិក្សា​របស់​សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ ដូចជា Canvas ជាដើម និង​ប្រព័ន្ធគ្រប់គ្រង​ការសិក្សា​របស់​សាកលវិទ្យាល័យ​ជា​ដៃគូ​របស់​យើង​ទាំងពីរ គឺ សាកលវិទ្យាល័យ​អា​រី​ហ្សូ​ណា (Arizona) និង សាកលវិទ្យាល័យ​រដ្ឋ​ហ្វ​ត​ហេស៍ (Fort Hays) ដែល​ប្រើ​ប្រព័ន្ធ D2L (Desire2learn) ឬ Blackboard​។​
 
​ឯកសារ​សម្រាប់​សិក្សា​ទាំងអស់ ត្រូវបាន​ដាក់បញ្ចូល​ឲ្យ​ប្រើប្រាស់​ចាប់ពី​ថ្ងៃ​ចូលរៀន​ដំបូង​រហូតដល់​សប្តាហ៍​ចុងក្រោយ​នៃ​ឆមាស​នីមួយៗ​។ និស្សិត​អាច​ទាញ​ឯកសារ​ទាំង​នោះមក​សិក្សា ក៏ដូចជា​បំពេញ​កម្រង​សំណួរ កិច្ចការ និង គម្រោង​នានា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ដែល​សាស្ត្រាចារ្យ​ចាត់តាំង​ឲ្យ​ធ្វើ​។ និស្សិត អាច​ប្រាស្រ័យ​ទាក់ទង​គ្នា​យ៉ាងសកម្ម​ជាមួយ​សាស្ត្រាចារ្យ​របស់​សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ និង​សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ​ជា​ដៃគូ​បាន​គ្រប់ពេល​។​
 
​មុននឹង​ចាប់ផ្តើម​ថ្នាក់​បង្រៀន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នេះ សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ ត្រូវបាន​បណ្តុះបណ្តាល​យ៉ាង​ស្ទាត់ជំនាញ​ក្នុងការ​បង្រៀន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ហើយ​បាន​សាកល្បង​ថ្នាក់​មួយចំនួន ដើម្បី​ធានាថា ដំណើរការ​សិក្សា អាច​ប្រព្រឹត្តទៅបាន​យ៉ាង​រលូន ហើយ​និស្សិត​របស់​យើង មាន​ផាសុកភាព​ក្នុងការ​ក្រេបជញ្ជក់​យកចំណេះ​វិជ្ជា​ពី​ការសិក្សា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នេះ​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Aupp
© រក្សាសិទ្ធិដោយ thmeythmey.com