អត្ថបទពាណិជ្ជកម្ម
ឈ្នះស្តេចទូរស័ព្ទស៊ែលហ្វី 44MP បីគ្រឿងភ្លាមៗ ដោយគ្រាន់តែទស្សនាការប្រគំតន្ត្រី OPPO Reno3 Ultra Night លើហ្វេសប៊ុក OPPO នៅថ្ងៃស្អែកនេះ
× ថ្ងៃទី២៤ មីនា ២០២០ស្អែកនេះ ក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខ OPPO នឹងដាក់សម្ពោធទូរស័ព្ទស៊េរីថ្មី លើអនឡាញសម័យឌីជីថលមុនដំបូងគេបង្អស់ ជាមួយនឹងព្រឹត្តិការណ៍ប្រគំតន្ត្រីរាត្រីលេចធ្លោ OPPO Reno3 Ultra Night។ កម្មវិធីនេះ ចាប់ផ្តើមនៅម៉ោង៧យប់ និងការផ្តល់រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ ដល់អ្នកចូលរួមទស្សនា។
សម្រាប់អ្នកទស្សនា និងចូលរួម Comments លើទំព័រហ្វេសប៊ុកផ្លូវការ OPPO នឹងមានឱកាសឈ្នះស្មាតហ្វូនស៊េរីថ្មីនេះ ចំនួន ៣គ្រឿង និងកាសកាលីបឥតខ្សែ Enco W31ចំនួន ១០រង្វាន់។ អាស្រ័យហេតុនេះ សូមកុំភ្លេច Like និង Follow ផេកហ្វេសប៊ុក OPPO ត្រង់នេះ
https://www.facebook.com/OPPOCAMBODIA/?epa=SEARCH_BOX
រួចដាក់ See First ដើម្បីទទួលបានសាររំលឹក ចូលរួមទស្សនាការទាំងអស់គ្នា។
ការវិលត្រឡប់មកវិញ ជាមួយនឹងរចនាបទថ្មី បច្ចេកវិទ្យាឈានមុខ និងកាមេរ៉ាថតរូបកម្រិតអាជីព របស់ស្មាតហ្វូនស៊េរីថ្មី OPPO Reno3 ពិតជាមិនធ្វើឲ្យអ្នកគាំទ្រខកបំណងឡើយ។ វាមាន កាមេរ៉ាមុខសម្រាប់ថតរូបវីដេអូស៊ែលហ្វីសាហាវ ទាំងថ្ងៃ ទាំងយប់ ទំហំធំមហិមា រហូតដល់ទៅ 44MP 44មេហ្គាភិស៊ែល ជាមួយនឹងមុខងារ Ultra Night Selfie។ ដូច្នេះអ្នកប្រើប្រាស់ នឹងរីករាយថតវីដេអូស៊ែលហ្វី នៅពេលយប់។
ងាកមកផ្នែកខាងក្រោយវិញ OPPO Reno3 បំពាក់កាមេរ៉ាក្រោយ 4គ្រាប់ ដែល កាមេរ៉ាទី1 មានទំហំ 13MP មានកម្រិត f/2.4 ជាប្រភេទ Telephoto Lens សម្រាប់ថតហ្សូម។ វាមានបំពាក់នូវបច្ចេកវិទ្យា 5x Hybrid Zoom និង 20x Digital Zoom សម្រាប់ការថតរូបបានកាន់តែឆ្ងាយ។ កាមេរ៉ាទី2 មានទំហំ 48MP ជាកាមេរ៉ាមេ បំពាក់នូវសិនស័រ Sony IMX586, ដែលមានសមត្ថភាពផ្តិតយករូបភាព បានយ៉ាងច្បាស់ស្អាតគ្រប់ប៉ុស្តិ៍ គ្រប់ពេលវេលា មិនថាព្រឹកថ្ងៃយប់។ ជាមួយនឹងបច្ចេកវិទ្យា គណនាប្លង់រូបភាព Ultra HDR និង Super-Resolution ធ្វើឲ្យវាមានសមត្ថភាព បង្កើតរូបភាពទំហំរហូតដល់ទៅ 108MP អាចថតរូបមនុស្ស ហើយពង្រីកមើលមុខ សក់ ភ្នែកច្បាស់ក្រឡែត មិនព្រួយបារម្ភខ្លាចបែករូប។ កាមេរ៉ាទី 3 មានទំហំ 8MP សម្រាប់ថតប្លង់ទូលាយរហូតដល់ទៅ 119ដឺក្រេ អាចថតរូបមនុស្សឃើញជើងស្រឡូន ខ្ពស់ស្អាត ថតរូបជួបជុំក្រុមគ្រួសារ មិនចាំបាច់ដើរថយក្រោយ ទេសភាពបានកាន់តែទូលាយស្អាតត្រជាក់ភ្នែក និង សម្រាប់ថតរូបជិតៗ បែបម៉ាក្រូ 3cm បានយ៉ាងល្អស្អាតកប់ចិត្តតែម្តង។ កាមេរ៉ាទី 4 មានទំហំ 2MP សម្រាប់ជំនួយដល់ការថតរូបស្ទីលបុរាណបែបសខ្មៅ។
ក្នុងមុខងារកាមេរ៉ា OPPO ក៏បន្ថែមនូវមុខងារពិសេសៗមួយចំនួន ដូចជា Ultra Dark Mode សម្រាប់ជំនួយដល់ការថតនៅកន្លែងងងឹតខ្លាំង ឱ្យកាន់តែច្បាស់ស្អាត, មុខងារ Video Bokeh សម្រាប់កាត់ព្រាលផ្ទៃខាងក្រោយ, ថតវីដេអូកម្រិត 4K និង Ultra Steady Video 2.0 សម្រាប់ជំនួយដល់ការទប់លំនឹងវីដេអូកាន់តែប្រសើរ។ មុខងារទាំងអស់នេះ សុទ្ធសឹងតែជាមុខងារ ដែលបំពាក់លើទូរស័ព្ទតម្លៃខ្ពស់។ ទាំងអស់នេះ ក៏ដោយសារតែឈីបវា មាន NPU ដែលភ្ជាប់បច្ចេកវិទ្យា AI ដ៏ឆ្លាតវៃ ជួយគណនា និងកាត់បន្ថយគ្រាប់ល្អិត បានកាន់តែរហ័ស និងមានប្រសិទ្ធភាពខ្ពស់។
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com