ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ថ្នាំ​ផ្សះ​ធម្មជាតិ​ទាំងនេះ​ត្រូវតែមាន​ក្នុងផ្ទះ​បាយ​អ្នកជា​និច្ច​
24, Mar 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ខណៈពេលដែល​កំពុងតែ​មានការ​ផ្ទុះ​វីរុស​កូ​វីដ​១៩ រាលដាល​ពេញ​ពិភពលោក​បែបនេះ វា​ពិតជា​រឿង​សំខាន់​ណាស់​ដែល​អ្នក​ត្រូវ​ថែរក្សា​សុខភាព​ខ្លួនឯង​ឲ្យ​បានល្អ​។ អ្វីដែល​សំខាន់​ខ្លាំង​នោះ​គឺ​ត្រូវ​បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​ជាមួយនឹង​ការថែរក្សា​អនាម័យ និង​ធ្វើ​ទៅតាម​ការណែនាំ​ពី​គ្រូពេទ្យ​ជានិច្ច​។


 
​ខណៈពេលដែល​វីរុស​កូ​វីដ​១៩ មិនមែនជា​បាក់តេរី តែ​ការសាកល្បង និង​ធ្វើតេស្ត​អាហារ​ថ្នាំ​ផ្សះ​ធម្មជាតិ​ខាងក្រោម​នេះ​អាចជួយ​ថែរក្សា​អ្នក និង​ក្រុមគ្រួសារ​កាន់តែ​មាន​សុវត្ថិភាព​បាន​៖
 
​ទឹកឃ្មុំ​
 
​ទឹកឃ្មុំ​គឺជា​អាហារ​ប្រឆាំងនឹង​បាក់តេរី​ដ៏​ល្អ​។ ធាតុ​ផ្សំ​ដ៏​សំខាន់​ក្នុង​ទឹកឃ្មុំ​គឺ Peroxide ដែលមាន​សមត្ថភាព​ស​ម្លា​ប់​បាក់តេរី​។ វា​ក៏​ត្រូវបាន​គេ​ស្គាល់​ថា ជួយ​ឲ្យ​របួស​ឆាប់​ជា​ដែរ​នៅពេល​យក​វា​ទៅ​លាប​លើ​របួស​។ 
 
​ខ្ញី​

​ខ្ញី​ត្រូវបាន​គេ​ដឹងថា​អាចជួយ​ព្យាបាល​ជំងឺ​ផ្តាសាយ​បាន​។ វា​ក៏​ជួយ​ប្រឆាំងនឹង​ការ​ចង្អោ និង​ការ​ក្អក​ផងដែរ​។ វា​ជា​ប្រភេទ​ថ្នាំ​ផ្សះ​បែប​ធម្មជាតិ​។ អ្នក​អាចដាក់​វា​បន្ថែម​ទៅក្នុង​តែ និង​ភេសជ្ជៈ​ក្រឡុក ឬ​អាច​កាត់​មួយ​ដុំ​ដាក់​ក្នុង​អាហារ​ទទួលទាន​ក៏បាន​ដែរ​។ 
 
​សម្បកឈើ​អ៊ែ​ម​
 
​សម្បកឈើ​អ៊ែ​ម​ត្រូវបាន​គេ​ដឹងថា​អាច​ទប់ស្កាត់​ការបង្ក​រោគ​ដោយ​មេរោគ​ផ្សិត​បាន ហើយ​វា​ក៏​ជា​របស់​ដ៏​ល្អ​បំផុត​ដែល​អាចដាក់​ធ្វើតេស្ត​ញ៉ាំ​បានដែរ​។ 
 
​វីតាមីន C

​វីតាមីន C គឺជា​អាហារ​ដ៏​ល្អ​បំផុត​ក្នុង​ការបង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​។ អ្នក​ក៏​អាច​ញ៉ាំ​ផ្លែឈើ​សម្បូរ​វីតាមីន C ដែរ​ដូចជា ផ្លែក្រូច និង​ម្នាស់​ចំនួន​ពីរដង​ក្នុង​មួយ​សប្តាហ៍​។ ចំពោះ​ទឹក​ផ្លែឈើ​ទាំងនេះ​ក៏​ល្អ​ចំពោះ​សុខភាព​ផងដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com