៦​នាក់​តែងខ្លួន Cosplays ស្អាត​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់ ONE Championship
ONE Championship
កីឡាជាតិ
ជាតិ
៦​នាក់​តែងខ្លួន Cosplays ស្អាត​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់ ONE Championship
23, Mar 2020 , 11:39 pm        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​
 
​បច្ចុប្បន្ននេះ​ក្នុង​កម្មវិធី​កម្សាន្ត​នានា​មនុស្ស​ចូលចិត្ត​តែងខ្លួន cosplay ហើយ​ក្នុងនោះ​កីឡាករ និង កីឡាការិនី​មួយចំនួន​ក៏បាន​តែងខ្លួន​បែបនេះ​ដូចគ្នា​។ កីឡាករ កីឡាការិនី​ប្រចាំ​សង្វៀន ONE Championship ចំនួន​៦​រូប តែងខ្លួន cosplay ប្លែកៗ​យ៉ាង​ស្រស់ស្អាត​ដែល​អង្រួន​ដល់​អ្នកទស្សនា​មុនពេល​ឡើង​សង្វៀន​ម្ដងៗ​។ ពួកគេ​បានធ្វើ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន​ចាប់អារម្មណ៍​។


​អត្ថបទ​នេះ​ក៏​សូម​លើកយក​កីឡាករ​កីឡាការិនី​ចំនួន​៦​នាក់​ដែល​តែងខ្លួន cosplays ស្អាត​បំផុត​ជា​ប្រវត្តិសាស្ត្រ​ប្រចាំ​សង្វៀន ONE​។ 
 
Itsuki Hirata តែងខ្លួន​ដូច Android 18
 
Itsuki “Strong Heart Fighter” Hirata ដែលជា​កីឡាការិនី​កំពុង​រះ​ចិញ្ចែងចិញ្ចាច​របស់​ជប៉ុន ត្រូវ​បង្ហាញ​ក្នុង​សារព័ត៌មាន​ជាច្រើនលើក​អំពី​ការ​តែងខ្លួន​របស់គេ​ពេល​ផ្ដួល Nyrene “Neutron Bomb” Crowley ឲ្យ​សន្លប់​នៅក្នុង​កម្មវិធី ONE: WARRIOR’S CODE​។ ក្រៅពី​ក្បាច់គុន​ដ៏​ល្អ ប៉ុន្តែ Itsuki តុបតែង cosplay បែប Android 18 (Dragon Ball) យ៉ាង​ទាក់ទាញ​។ 
 
Pieter Buist តែង​ដូច​តុក្កតា​ជប៉ុន Goku


 
Pieter “The Archangel” Buist  មើលទៅ​មិនអាច​បដិសេធ​បានឡើយ​ថា​ខ្លាំង​។ កីឡាករ​មកពី​ហូ​ឡង់​រូបនេះ​ឈ្នះ​៨​លើក​ជាប់​គ្នា​រួមបញ្ចូល​ទាំង​ការ​ឈ្នះ​ដោយ​ពិន្ទុ​មិន​ឯកច្ឆន្ទ​លើ​ម្ចាស់​ខ្សែក្រវាត់ ONE Lightweight World Champion កីឡាករ Eduard Folayang ទៀង​ផង​។ ក្រៅពី​ជ័យជម្នះ Pieter ត្រូវគេ​មិន​ភ្លេច​អំពី​ការ​តែងខ្លួន​ដូច​តុក្កតា Goku គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត​មុនពេល​ឡើង​ប្រកួត​។ 

Shannon Wiratchai តែងខ្លួន​ដូច​តុក្កតា​ជប៉ុន One-Punch Man
​កីឡាករ​គុន​ចម្រុះ Shannon “OneShin” Wiratchai របស់​ថៃ​ត្រូវបាន​គេ​ស្គាល់​ថា​ជា​កីឡាករ​ត្រួសត្រាយ​ផ្លូវ​ម្នាក់​ក្នុង​ពិភព​គុន​ចម្រុះ​នៅ​ប្រទេស​ថៃ​។ OneShin មាន​ភាព​រួសរាយ​រាក់ទាក់ និង​លេងសើច​ច្រើន​អំឡុងពេល​ហ្វឹកហាត់​ជាមួយ​មិត្ត​រួម​ក្រុម​។ ក្នុងការ​ហ្វឹកហាត់​ថ្មីៗ​នេះ OneShin បានជ្រើសរើស​យក​ការតុបតែង​ខ្លួន​តាមរ​បៀ​ប One-Punch Man​។​
 
Yoshitaka Naito តែង​ជា​តួអង្គ​តុក្កតា Nobita


 
​ជា​រៀង​រាល់ពេល​អតីត​ម្ចាស់​ខ្សែក្រវាត់ ONE Strawweight World Champion កីឡាករ Yoshitaka Naito តែងតែ​ឡើង​សង្វៀន​ប្រកួត​គុន​ចម្រុះ​ដោយ​តែងខ្លួន​ជា​តុក្កតា Nobita​។ ការតុបតែង​ខ្លួន​រាល់​លើក​បែបនេះ​ធ្វើ​ឲ្យ​អ្នកគាំទ្រ ONE Championship ចងចាំ​មិន​ភ្លេច​។ 

Rika Ishige តែងខ្លួន​ដូច​តួអង្គ Harley Quinn
 
​កីឡាការិនី Rika “Tiny Doll” Ishige ដែល​ប្រកួត​ក្នុង​ទម្ងន់ atomweight បង្កើត​ភាពល្បីល្បាញ​តាមរយៈ​ការតុបតែង​ខ្លួន cosplay  របស់គេ​ដូច​ទៅនឹង Harley Quinn: Birds Of Prey  នៅក្នុង​ខ្សែភាពយន្ត​។ នេះ​ជាការ​ស្លៀកពាក់​ដ៏​ស្រស់បំព្រង​សម្រាប់ Rika ពេល​ឡើងលើ​សង្វៀន​ម្ដង​។ 
 
Petchdam Petchyindee Academy តែងខ្លួន​ដូច​អ្នកកំប្លែង​


 
​វា​ខុសគ្នា​បន្តិច​ពី Harley Quinn ប៉ុន្តែ​មើលទៅ​ដូច​អ្នកកំប្លែង​ជាង​។  “The Baby Shark” Petchdam Petchyindee Academy តែងខ្លួន​របៀប​ប្លែកៗ​ហើយ​ជើង​ខ្លាំង​ថៃ​បាន​ដើរចូល​សង្វៀន​ដោយ​ស្លៀកពាក់ “Clown Prince Of Crime” ឬ របៀប​កំប្លែងៗ​មាន​ពាក់​មុខ មុនពេល​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់ ONE Flyweight Kickboxing World Title កាល​ខែ​សភា​ឆ្នាំ ២០១៩​។ កាល​គ្រានោះ​ជា​ពេលដែល Petchdam ឈ្នះ​ខ្សែក្រវាត់​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com