ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ប្រយ័ត្ន​! ឈឺ​ខ្នង​កុំ​ឧស្សាហ៍​ញុាំ​អាហារ​ទាំងនេះ​ពេក​
24, Mar 2020 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​របប​អាហារ​ជះឥទ្ធិពល​គួរឱ្យកត់សម្គាល់​លើ​អា​ការៈឈឺ​ខ្នង​។ ការទទួល​ទាន​អាហារ​ផ្ដេសផ្ដាស​អាច​បណ្ដាលឱ្យ​អាកា​រៈ​កាន់តែ​អាក្រក់​ឡើង​!


 
​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​ប្រភេទ​នៃ​អាហារ​ដែល​អ្នក​គួរ​ចៀសវាង​អំឡុងពេល​កំពុង​ឈឺ​ខ្នង ៖
 
១. អាហារ​និង​ភេសជ្ជៈ​ផ្អែម​
 
​ការទទួល​ទាន​អាហារ​និង​ភេសជ្ជៈ​ផ្អែម​អាច​បង្ក​ការ​រលាក​ក្នុង​រាងកាយ​ដែល​បណ្ដាលឱ្យ​អា​ការៈឈឺ​ខ្នង​កាន់តែ​ធ្ងន់ធ្ងរ​។ ម្យ៉ាងវិញទៀត​អាហារ​និង​ភេសជ្ជៈ​ប្រភេទ​នេះ​មាន​ផ្ទុក​កាឡូរី​ខ្ពស់​ដែល​ងាយ​នឹងធ្វើ​ឱ្យ​កើន​ទម្ងន់​បន្ថែម​សម្ពាធ​សង្កត់​លើ​ឆ្អឹងខ្នង​។​
 
២. ផលិតផល​អាហារ​ផ្សំ​ឡើង​ពី​ទឹកដោះគោ​
 
​ប្រសិនបើ​ឧស្សាហ៍​ជួបប្រទះ​អា​ការៈឈឺ​ខ្នង អ្នក​ក៏​គួរ​ចៀសវាង ឬ​កម្រិត​ការ​ទទួលទាន​ទឹកដោះគោ បឺ​រ ឈី​ស ការ៉េម និង​ផលិតផល​ធ្វើឡើង​ពី​ទឹកដោះគោ​ដទៃទៀត​ផងដែរ​។ នេះ​ក៏​ព្រោះតែ​អាហារ​ប្រភេទ​នេះ​ក៏​អាច​បង្ក​ការ​រលាក​គួរឱ្យកត់សម្គាល់​។​
 
៣. សាច់​ក្រហម​
 
​ទោះបី​សាច់​ក្រហម​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ប្រូតេអ៊ីន ប៉ុន្តែ​អ្នក​ក៏​គួរ​កម្រិត​ការទទួល​ទាន​ផងដែរ​។ នេះ​ក៏​ព្រោះតែ​សាច់​ក្រហម​អាច​បង្ក​ការ​រលាក​ដែល​ធ្វើឱ្យ​អា​ការៈឈឺ​ខ្នង​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​។​
 
៤. ប្រេង​បន្លែ​

​ប្រេង​បន្លែ​ភាគច្រើន​មាន​ផ្ទុក​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៦ ខ្ពស់​។ ទោះបី​វា​មិន​បង្ក​ផលប៉ះពាល់​គួរឱ្យកត់សម្គាល់​ចំពោះ​សុខភាព​រាងកាយ ប៉ុន្តែ​នៅពេល​កម្រិត​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៦ កើនឡើង​ខ្ពស់ជាង​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣ វា​នឹង​បង្ក​ការ​រលាក​ក្នុង​រាងកាយ​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​ចូរ​កម្រិត​ការទទួល​ទាន ឬ​ប្រើប្រាស់​ប្រេង​បន្លែ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com