ត្រឹមតែ​កន្លះ​ឆ្នាំ​ប៉ុណ្ណោះ ការលក់​ប្រចាំខែ realme នៅ​កម្ពុ​ជាមាន​ដល់​ទៅ​ជាង ១០០០០គ្រឿងឯណោះ​
អត្ថបទពាណិជ្ជកម្ម
ត្រឹមតែ​កន្លះ​ឆ្នាំ​ប៉ុណ្ណោះ ការលក់​ប្រចាំខែ realme នៅ​កម្ពុ​ជាមាន​ដល់​ទៅ​ជាង ១០០០០គ្រឿងឯណោះ​
24, Mar 2020 , 11:24 am        
រូបភាព
ដោយ: ថ្មីៗ
realme ជា​ម៉ាក​ផលិតផល​បច្ចេកវិទ្យា​ដែល​ទើបនឹង​បង្កើតឡើង​ក្នុង​ឆ្នាំ​២០១៨ ហើយ​បាន​មានការ​រីកចម្រើន​យ៉ាងខ្លាំង នៅក្នុង​ពិភពលោក​។ ហើយ​នៅក្នុង​ឆ្នាំ​២០១៩ ក៏បាន​ជាប់​ជា​ម៉ាក​ទូរស័ព្ទ​ទី​៧ ទូទាំង ពិភពលោក និង​ក្លាយជា​ម៉ាក​ដែលមាន​ការរីកចម្រើន​ឆាប់រហ័ស​បំផុត ក្នុង​វិស័យ​ទូរស័ព្ទ​។ សម្រាប់​ទីផ្សារ ប្រទេស កម្ពុជា realme បាន​ប្រើ​រយៈពេល​ត្រឹមតែ​កន្លះ​ឆ្នាំ​តែប៉ុណ្ណោះ ក៏​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង ពីសំណាក់​អ្នកប្រើប្រាស់ សម្រេចបាន​នូវ​ការលក់​ប្រចាំខែ ដែលមាន​ដល់​ទៅ​ជាង ១០០០០ គ្រឿង ដែលជា​លទ្ធផល​មួយ​ដ៏​ល្អប្រសើរ​។​
 
​មូល​ហេតុដែល​ធ្វើឱ្យ realme ទទួលបាន​ការគាំទ្រ​ដូច្នេះ នោះ​គឺ​ចាប់តាំងពី​ពេលដែល realme បានបង្កើត​ឡើងមក realme តែងតែ​ប្រកាន់​ភ្ជាប់​នូវ​ទស្សនៈវិស័យ​dare to leap សាកល្បង​ជម្នះ ក្នុង​វិស័យផ្សេងៗ​។ ហើយ​នៅ​ខែធ្នូ​កាលពី​ឆ្នាំ​ទៅនេះ realme ក៏បាន​នាំយកមក​នូវ​ទូរស័ព្ទ​ម៉ូ​ដែល ទីមួយ​ដែលមាន បំពាក់​នូវ​អេក្រង់​90Hz និង​មានការ​សាក​ថ្ម​ល្បឿន​លឿន 50w គឺ realme X2 Pro មកដល់​ក្នុងប្រទេស កម្ពុជា​។​
 
​ហើយ​នៅក្នុង​ដើមឆ្នាំ​នេះដែរ realme ក៏បាន​លើកឡើងថា​នឹងធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ បច្ចេកវិទ្យា​ទាន់សម័យ ដោយ​មិន​ត្រឹមតែ​នាំមក​នូវ​ផលិតផល​ AIoT នោះទេ  ហើយក៏​ផ្តល់នូវ​ជម្រើស​ថ្មី សម្រាប់​ជីវិត​ការរស់នៅ បែប ទាន់សម័យ​របស់​យុវវ័យ​ទៀតផង​។ ជាមួយគ្នានេះដែរ realme ក៏បាន​ព្យាយាម​ផ្តល់ឱ្យ​នូវ​បច្ចេក វិទ្យា ដែល​ឈានមុខ​គេ សម្រាប់​ជួរ​តម្លៃ​នីមួយៗ​ផងដែរ​។ ហើយ​ចំណុច​នេះដែរ ក៏បាន​មាន​ឡើង​នៅក្នុងផលិតផល​របស់​យើង​រួចហើយ​ផងដែរ​។​


 
realme 5i ដែល​បានដាក់​ប្រកាស​ជា​ផ្លូវការ កាលពីដើមឆ្នាំ​កន្លងទៅនេះ គឺមាន​បំពាក់​នូវ​បន្ទះ​ឈី​ប snapdragon 665 កាមេរ៉ា​ក្រោយ​4​គ្រាប់​និង​ថាមពល​ថ្ម​ធំ​៥០០០mAh រីឯ​តម្លៃ​ត្រឹមតែ 169 ដុល្លារតែប៉ុណ្ណោះ​។ ដែលជា​ធម្មតា ទូរស័ព្ទ​ដែលមាន​បំពាក់​កាមេរ៉ា​ក្រោយ 4​គ្រាប់ និង​បន្ទះ​ឈី​ប snapdragon665 បែបនេះ គឺមាន​តម្លៃ​លើសពី 200 ដុល្លារ ឬ​ដល់​ទៅជិត 300 ដុល្លារ​ឯណោះ​។ តាមរយៈ​ចំណុច​នេះ យើង​ឃើញថា realme គឺ​បាន​ខិតខំ​ធ្វើឱ្យ​អ្នក​រាល់គ្នា ទទួលបាន​នូវ​បទពិសោធន៍​កាន់តែ​ប្រសើរ នៅក្នុង​ជួរ​តម្លៃ​នេះ​ផងដែរ​។​
 
​សម្រាប់​ទីផ្សារ​ប្រទេស​កម្ពុជា realme បាន​ប្រើ​រយៈពេល​ត្រឹមតែ​កន្លះ​ឆ្នាំ​តែប៉ុណ្ណោះ ហើយ​ការលក់ប្រចាំខែក៏បាន​មាន​ដល់​ទៅ​ជាង ១០០០០​គ្រឿង​។ ដើម្បី​អរគុណទៅដល់​អ្នក​ទាំងអស់គ្នាសម្រាប់ការ​គាំទ្រកន្លងមកនេះ រាល់​ការទិញ​ទូរស័ព្ទ​realme 5i ចាប់ពី​ថ្ងៃទី​២៥ ដល់​ថ្ងៃទី​៣១ ខែមីនា អ្នកនឹង​ទទួលបាន​កាដូអាវយឺត កាស​ត្រចៀក​និង​លេខ​ស៊ីម Smart ផងដែរ​។​
 
​សម្រាប់​ព័ត៌មាន​ផ្សេងៗ សូម​ចុច​ចូលទៅ​កាន់​
(​អត្ដ​បទ​ពាណិជ្ជកម្ម​)

Tag:
 Solidus
© រក្សាសិទ្ធិដោយ thmeythmey.com