ចំណេះដឹង​ពី​ប្រពៃណី វប្បធម៌ និង​ការវិវឌ្ឍ​សង្គម មាន​សារៈសំខាន់​សម្រាប់​អ្នកដឹកនាំ​សម្តែង​
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
ចំណេះដឹង​ពី​ប្រពៃណី វប្បធម៌ និង​ការវិវឌ្ឍ​សង្គម មាន​សារៈសំខាន់​សម្រាប់​អ្នកដឹកនាំ​សម្តែង​
24, Mar 2020 , 7:39 pm        
រូបភាព
​ភ្នំពេញ​៖ ចំណេះដឹង​ទាក់ទង​នឹង​ប្រពៃណី វប្បធម៌ និង​ការ​វិវឌ្ឍន៍​របស់​សង្គម​ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់ មាន​ភាពចាំបាច់​ណាស់ សម្រាប់​អ្នកដឹកនាំ​បទ​ចម្រៀង ក្រៅតែពី​ដឹង​ប្លង់​ដឹក ប្លង់​ថត និង​ប្លង់​កាត់ត​ជាដើម​នោះ​។ នេះ​ជាការ​លើកឡើង​របស់លោក រ៉ា​យុទ្ធ ដែលមាន​ពិសោធន៍​ដឹកនាំ​សម្តែង ជិត​១០​ឆ្នាំ​មកហើយ​។ ការដឹកនាំ​សម្តែង ក៏មាន​ភាព​ខុសប្លែកគ្នា រវាង​ចម្រៀង​មនោសញ្ចេតនា ប​ទក​ន្ទ្រឹ​ម និង​បទ​ញ៉ាក់​ជាដើម​។​

 
​ដើម្បី​ជ្រាប​ច្បាស់ សូម​អញ្ជើញ​ទស្សនា​កិច្ច​សម្ភាស​រវាង លោក ប៉ាន់ បូ​នី នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក រ៉ា​យុទ្ធ ដូចតទៅ​៖
 
 
​មាន​វ័យ​៣០​ឆ្នាំ​រូបនេះ លោក​រ៉ា​យុទ្ធ បាន​ប្រឡូក​ចូលក្នុង​អាជីព​ជា​អ្នកដឹកនាំ​ថត​បទ​ចម្រៀង​ប្រមាណ​១០​ឆ្នាំ​មកហើយ​។ សម្រាប់​លោក រ៉ា​យុទ្ធ ក្រៅតែពី​ដឹង​ប្លង់​ដឹក ប្លង់​ថត និង​ប្លង់​កាត់ត​ជាដើម អ្នកដឹកនាំ​បទ​ចម្រៀង ត្រូវមាន​ចំណេះដឹង​ទាក់ទង​នឹង​ប្រពៃណី វប្បធម៌ និង​ការ​វិវឌ្ឍន៍​របស់​សង្គម​ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់​ផងដែរ​។ ធ្លាប់​ដឹកនាំ​ថត​ចម្រៀង​បាន​ខ្ទង់​១០០​បទ លោក​រ៉ា​យុទ្ធ ថា​ការដឹកនាំ​ថត​បទ​ចម្រៀង មាន​ភាពខុសគ្នា រវាង​បទ​មនោ​ស​ញ្ចេ​នា បទ​ញាក់ និង​ប្រពៃណី​ខ្មែរ​។ សម្រាប់​បទ​មនោសញ្ចេតនា ទាមទារ​ឲ្យ​អ្នកដឹកនាំ​ស្តាប់​បទ​នោះ​ច្រើនដង និង​ប្រើប្រាស់​ការស្រមើស្រមៃ​បង្កើតជា​សាច់រឿង​ដែល​ថ្មី និង​ប្លែក​។ ចំណែក​បទ​ញាក់​វិញ ត្រូវធ្វើ​យ៉ាង ឲ្យ​បទ​នោះ​លោត​ទៅតាម​ចង្វាក់ភ្លេង​។ រីឯ​បទ​ចម្រៀង​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ មានដូចជា​បទ​ក​ន្ទ្រឹ​ម គឺ​ត្រូវបង្កើត​នូវ​សាច់រឿង​បែប​កំប្លែង ដើម្បី​អ្នកទស្សនា​រីករាយ​ទៅតាម​ចង្វាក់ភ្លេង​ដែរ​។ ក្រៅពី​ដឹកនាំ​សម្តែង លោក រ៉ា​យុទ្ធ ក៏មាន​សមត្ថភាព​អាច​និពន្ធ​ទំនុកច្រៀង និង​បទ​ភ្លេង​បាន​ទៀតផង​៕ 

Tag:
 ភាសា​ខ្មែរ​
 ​សិល្បៈ​
 ​ចម្រៀង​
 ​វប្ប​ធ​ម​
 ​ប្រពៃណី​
 ​ដឹកនាំ​សម្តែង​
© រក្សាសិទ្ធិដោយ thmeythmey.com