COVID-19
អន្តរជាតិ
ម្ចាស់​ពាន​ណូបែល​សន្តិភាព និង​ជា​អតីត​ប្រធានាធិបតី​ហ្វាំ​ង​ឡង់ ឆ្លង COVID-19
24, Mar 2020 , 5:34 pm        
រូបភាព
លោក Martti Ahtisaari អតីតប្រធានាធិបតីហ្វាំងឡង់ និងជាម្ចាស់ពានរង្វាន់ណូបែលសន្តិភាព។ រូបភាព Tomas Whitehouse
លោក Martti Ahtisaari អតីតប្រធានាធិបតីហ្វាំងឡង់ និងជាម្ចាស់ពានរង្វាន់ណូបែលសន្តិភាព។ រូបភាព Tomas Whitehouse
​អតីត​ប្រធានាធិបតី​ហ្វាំ​ង​ឡង់​Martti Ahtisaari ត្រូវបាន​គេ​ធ្វើតេស្ត​រកឃើញថា មាន​ផ្ទុក ជំ​ងឹ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19)​។ នេះ​បើតាម​ការអះអាង​របស់​ការិយាល័យ​ប្រធានាធិបតី​ហ្វាំ​ង​ឡង់​នា​ថ្ងៃទី ២៤ ខែមីនា​។

 
​ជា​ប្រធានាធិបតី​ហ្វាំ​ង​ឡង់​ចាប់ពី​ឆ្នាំ​១៩៩៤ ដល់​ឆ្នាំ​២០០០ និង​ជា​ម្ចាស់​ពានរង្វាន់​ណូបែល​សន្តិភាព​ក្នុង​ឆ្នាំ ២០០៨ លោក  Martti Ahtisaari ត្រូវបាន​គេ​រកឃើញថា​មាន​ផ្ទុក​COVID-19 នា​ថ្ងៃទី​២៣ ខែមីនា​។ ប៉ុន្តែ​ស្ថានភាព​សុខភាព​របស់លោក​ពេលនេះ មាន​ភាពល្អប្រសើរ​នៅឡើយ​ទេ​។ យ៉ាងណាក៏ដោយ​ការិយាល័យ​ប្រធានាធិបតី​មិនបាន​បញ្ជាក់ថា​ទេ ថា​តើ​លោក​ឆ្លង​កូ​រ៉ូ​ណា​វីរុស​មកពី​ប្រភព​ណា​នោះឡើយ​។ 
 
​សូមបញ្ជាក់ថា គិត​ត្រឹម​ល្ងាច​ថ្ងៃទី​២៤ ខែមីនា ហ្វាំ​ង​ឡង់ មាន​COVID-19 សរុប ៧០០​ករណី អ្នកស្លាប់ ១​ករណី និង​អ្នកជា​សះស្បើយ ១០​ករណី​៕  
 

លោក Martti Ahtisaari អតីតប្រធានាធិបតីហ្វាំងឡង់ និងជាម្ចាស់ពានរង្វាន់ណូបែលសន្តិភាព។ រូបភាព Tomas Whitehouse


Tag:
 ហ្វាំ​ង​ឡង់​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com