អត្ថបទពាណិជ្ជកម្ម
ធនាគារ ABA ក្លាយជា “ធនាគារឆ្នើមនៅកម្ពុជាឆ្នាំ 2020” របស់ទស្សនាវដ្តី Global Finance
× ធនាគារ ABA ជាធនាគារមួយ ក្នុងចំណោមធនាគារពាណិជ្ជកំពូលទាំង៣ នៅក្នុងប្រទេសកម្ពុជា និងជាបុត្រសម្ពន្ធរបស់ធនាគារជាតិកាណាដា ប្រកាសថ្ងៃនេះថា ធនាគារ ត្រូវបានប្រសិទ្ធនាមជា ”ធនាគារឆ្នើមនៅកម្ពុជាឆ្នាំ 2020” ពីទស្សនាវដ្តី Global Finance ដែលជាទស្សនាវដ្តីហិរញ្ញវត្ថុល្បីល្បាញបំផុតមួយនៅក្នុងពិភពលោក។ ធនាគារ ABA បានទទួលពានរង្វាន់កំពូលសម្រាប់ការយកចិត្តទុកដាក់យ៉ាងហ្មត់ចត់ ចំពោះតម្រូវការរបស់អតិថិជន ហើយសម្រេចបានលទ្ធផលឈានមុខគេ ខណៈពេលខ្លួនកំពុងចាក់គ្រឹះដ៏រឹងមាំ សម្រាប់ភាពជោគជ័យនាពេលអនាគត។
ការជ្រើសរើសទាំងអស់ ត្រូវបានធ្វើឡើងដោយនិពន្ធនាយក របស់ទស្សនាវដ្តី Global Finance បន្ទាប់ពីការប្រឹក្សាយ៉ាងល្អិតល្អន់ ជាមួយនឹងនាយកប្រតិបត្តិហិរញ្ញវត្ថុសាជីវកម្មទូទាំងពិភពលោក។ លក្ខន្តិក វត្ថុវិស័យសម្រាប់ការជ្រើសរើសនេះ រួមមាន នវានុវត្តន៍ផលិតផល និងសេវាកម្ម ទំនាក់ទំនងយុទ្ធសាស្ត្រ ការអភិវឌ្ឍអាជីវកម្មថ្មី ផលចំណេញ និងការពង្រីកភូមិសាស្ត្រអាជីវកម្ម ។ រីឯលក្ខន្តិកប្រធានវិស័យ រួមមាន យោបល់របស់អ្នកវិភាគសមភាព អ្នកវិភាគចំណាត់ថ្នាក់ឥណទាន អ្នកប្រឹក្សាវិស័យធនាគារ និងអ្នកផ្សេងៗទៀតនៅក្នុងឧស្សាហកម្មនេះ។
យោងតាមទស្សនាវដ្តី Global Finance ភាពជោគជ័យនៃយុទ្ធសាស្ត្ររបស់ធនាគារ ABA បញ្ជាក់តាមរយៈកំណើនថេរគ្រប់សូចនាករហិរញ្ញវត្ថុទាំងអស់ រួមមាន ទ្រព្យសកម្មសរុប បញ្ញើ និងកម្ចីដែលបានដាក់ជូនគណៈកម្មាធិការវាយតម្លៃ។ ក្នុងឆ្នាំ 2019 ទ្រព្យសកម្មសរុបរបស់ធនាគារ ABA បានកើនឡើង 60% ធៀបនឹងចុងឆ្នាំ 2018 និងស្មើនឹង 4.4 ប៊ីលានដុល្លារ។ ចំណែកផលបត្របញ្ញើ បានកើនឡើង 55% ដល់ចំនួន 3.4 ប៊ីលានដុល្លារ និងផលបត្រកម្ចី កើនឡើងដល់ 2.8 ប៊ីលានដុល្លារ ស្មើនឹងកំណើន 50% ចាប់តាំងពីថ្ងៃទី 31 ធ្នូ 2018។
លោក Askhat Azhikhanov នាយកប្រតិបត្តិនៃធនាគារ ABA មានប្រសាសន៍ថា៖«ពានរង្វាន់នេះជាភ័ស្តុតាង បង្ហាញពីភាពជាអ្នកដឹកនាំរបស់ធនាគារ ABA។ យើងបន្តវិនិយោគជំនាញរបស់យើងទៅលើប្រព័ន្ធអេកូ ទូលំទូលាយរបស់យើង ហើយអតិថិជនរបស់យើង ទទួលបានការចូលប្រើប្រាស់ប្រាក់របស់ពួកគេ បានយ៉ាងងាយស្រួល តាមរយៈបណ្តាញសាខាធនាគារ សេវាធនាគារអនឡាញ និងធនាគារស្វ័យសេវាដ៏ទំនើបរបស់យើង។ នេះជាការរួមចំណែករបស់យើង ដល់ការបន្តអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ របស់ប្រទេសកម្ពុជា ហើយនេះជាសេចក្ដីសោមនស្សមួយ ពេលដែលយើងដឹងថា កិច្ចប្រឹងប្រែងរបស់យើងត្រូវបានទទួលស្គាល់ ជាធនាគារឆ្នើមពីទស្សនាវដ្តី Global Finance។ យើងសូមចែករំលែកកិត្តិនាមនេះ ដល់អតិថិជនដ៏មានតម្លៃរបស់យើង សម្រាប់ទំនុកចិត្ត និងការគាំទ្រពេញលេញរបស់ពួកគេ ចំពោះគំនិតផ្តួចផ្តើមរបស់យើងខ្ញុំ»។
«ពិភពលោក ឈានដល់ដំណាក់កាលដែលហានិភ័យ បន្តកើនឡើងជាលំដាប់។ អំឡុងពេលនេះ ធនាគារត្រូវធ្វើជាតួអង្គសំខាន់ ក្នុងការជួយដល់សង្គម»។ ប្រសាសន៍របស់លោក Joseph D. Giarraputo នាយកបោះផ្សាយ និងនិពន្ធនាយករបស់ Global Finance។ លោកបានបន្ថែមធនាគារ ដូចជា ABA ដែលត្រូវបានប្រសិទ្ធនាមជាធនាគារដ៏ឆ្នើម ដោយ Global Finance អាចជាទីពឹង ក្នុងកាលៈទេសៈបែបនេះ និងដើម្បីគាំទ្រដល់អតិថិជន៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com