ធា​រី ចន្ថា​ប៊ី​ន ប្រាប់​គន្លឹះ​៦​ចំណុច​ធ្វើ​ឲ្យ​រាងកាយ​មាំទាំ និង​សុខ​ភាពល្អ អំឡុងពេល​នៅផ្ទះ បង្ការ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩
អត្ថបទពាណិជ្ជកម្ម
ធា​រី ចន្ថា​ប៊ី​ន ប្រាប់​គន្លឹះ​៦​ចំណុច​ធ្វើ​ឲ្យ​រាងកាយ​មាំទាំ និង​សុខ​ភាពល្អ អំឡុងពេល​នៅផ្ទះ បង្ការ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩
26, Mar 2020 , 3:04 pm        
រូបភាព
ដោយ: ថ្មីៗ
​អំឡុងពេល​ស្នាក់​នៅផ្ទះ ចៀសវាង​ការ​ដើរហើរ​ចេញទៅ​ក្រៅ ដែល​ងាយ​នឹង​ឆ្លង​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ កីឡាករ​តំណាង​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក WURKZ ធា​រី ចន្ថា​ប៊ី​ន បាន​បង្ហើប​ពី​វិធីសាស្ត្រ​ចម្បង​ខ្លះៗ ដែល​កីឡាករ​បាល់ទាត់​នៅ​ស្ទើរ​ទូទាំង​ពិភពលោក បាន​អនុវត្ត ដើម្បី​ថែរក្សា​រូបរាងកាយ និង​សុខភាព​ឲ្យ​ល្អ​។​
 
​គន្លឹះ​ទាំងនោះ មាន​ដូចខាងក្រោម​៖
 
1.​ ​ហាត់ប្រាណ​ដូចជា​លោតអន្ទាក់ ទាត់​បាល់​ផ្ទប់​ជញ្ជាំង រត់​លើ​ម៉ាស៊ីន​ប្រមាណ ៥ គីឡូម៉ែត្រ​ជាដើម ក្នុង​មួយថ្ងៃ និង​ធ្វើឱ្យបាន​រាល់ថ្ងៃ​។ 
 
2.​ ​ទទួលទាន​តែ​អាហារ​ដែលមាន​ផ្ទុក​អាហារូបត្ថម្ភ​គ្រប់គ្រាន់ សម្បូរ​វីតាមីន និង​ប្រូតេអ៊ីន ជាពិសេស​អាហារ​ពេល​ល្ងាច ត្រូវ​ញុំ​ា​តែ​បន្លែ​ប៉ុណ្ណោះ មិនត្រូវ​ញុំ​ាំ​សាច់​ទេ​។ 
 
3.​ ​ទទួលទាន​ទឹក​មិនតិចជាង​២​លីត្រ​ទេ​។ យក​ល្អ គួរ​ពិសា​ឱ្យបាន​៣​លីត្រ ក្នុង​មួយថ្ងៃ​។​
 
4.​ ​ទទួលទានដំណេក​ប្រមាណ ៧ ទៅ ១០​ម៉ោង​។ ប៊ី​ន តែងតែ​ចូល​គេង​នៅ​ម៉ោង ១០ យប់ និង​ភ្ញាក់​នៅ​ម៉ោង ៧​ព្រឹក​។​
 
5.​ ​ធ្វើ​កិច្ចការ​ផ្ទះ ដូចជា សម្អាតផ្ទះ​ជា​រៀងរាល់ថ្ងៃ ដើម្បី​បញ្ចេញ​ថាមពល បើ​អស់កម្លាំង​ខ្លាំងពេក អ្នក​ក៏​អាច​ទទួលទាន​ភេសជ្ជៈ​ប៉ូវ​កម្លាំង​បន្ថែម​បាន​ផងដែរ​។  
 
​ជា​ចុងក្រោយ កីឡាករ ធា​រី ចន្ថា​ប៊ី​ន ក៏បាន​ក្រើន​រម្លឹកថា ដើម្បី​ទទួលបាន​សុខភាព​ល្អ រាងកាយ​រឹងមាំ​ត្រូវការ​ការអត់ធ្មត់​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត​។ ហើយ​ក្នុងការ​ការពារ​ជំងឺ​កូ​វីដ​-១៩ ត្រូវ​ផ្តើមចេញពី​យើងទាំងអស់គ្នា កុំ​ចេញ​ក្រៅ បើ​មិនចាំបាច់ រក្សា​អនាម័យ​ឱ្យបាន​ល្អ​។ «​ខ្ញុំ​តំណាងឱ្យ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក WURKZ សូម​លើកទឹកចិត្ត​ប្រជាពលរដ្ឋ​កម្ពុជា​យើង​ទាំងអស់ សូម​ទទួលបាន​សុខភាព​ល្អ ចៀស​ឆ្ងាយ​ពី​ជំងឺ​ទាំងអស់គ្នា​»​។ នេះ​ជាការ​បន្ថែម​របស់​ធា​រី ចន្ថា​ប៊ី​ន ៕ 












 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 
 

Tag:
 Khmer Beverage
© រក្សាសិទ្ធិដោយ thmeythmey.com