ជាតិ
ពីនេះ ពីនោះ
«រាលដាល» មានន័យខុសពី «រាតត្បាត» ដូចម្តេច? 
×![]()
«រាលដាល» មានថ្នាក់ពាក្យជាកិរិយាសព្ទ ដែលមានន័យថា សាយរាយតទៅទៀត។ ចំណែក «រាតត្បាត» ដែលជាករិយាសព្ទដែរនោះ មានន័យថា រុករានយករបស់ពីអ្នកនេះ ពីអ្នកនោះ ដោយទទូចឲ្យខានតែបាន។
រាលពីទីមួយ ដាលដល់ទីដទៃ គឺជានិយមន័យរបស់ពាក្យ «រាលដាល» ។ ឧទាហរណ៍៖ ជំងឺប៉េស្តជ្រូកអាហ្វ្រិក បានផ្ទុះឡើងលើកដំបូងនៅខេត្តរតនគិរី រួចរាលដាលដល់ខេត្តត្បូងឃ្មុំ ខេត្តស្វាយរៀង ខេត្តតាកែវ និង ខេត្តកណ្តាល។
ចំណែកពាក្យ «រាតត្បាត» មានន័យថា រុករានរបស់អំពីអ្នកនេះខ្លះ អ្នកនោះខ្លះ ដោយទទូចឲ្យខានតែបាន។ ឧទាហរណ៍៖ ដើររាតត្បាតយកនេះ យកនោះពីបងប្អូនរាល់ផ្ទះ៕
ប្រភព៖ វចនានុក្រមសម្តេច ជួន ណាត
Tag:
ពន្យល់ពាក្យ
រាលដាល
រាតត្បាត
© រក្សាសិទ្ធិដោយ thmeythmey.com