អចលនទ្រព្យ
អត្ថបទពាណិជ្ជកម្ម
គម្រោង New Landmark ផ្ដល់ជូន​លំនៅដ្ឋាន​ប្រណីត​លក្ខណៈ​អន្តរជាតិ​ជាមួយ​តម្លៃ​សមរម្យ​
27, Mar 2020 , 10:39 am        
រូបភាព
ដោយ: ថ្មីៗ
​សាក​ស្រមៃ​មើលថា តើ​វា​ពិតជា​ពិសេស​យ៉ាងណា ប្រសិនបើ​អ្នកមាន​ខុន​ដូ​លម្ហែកាយ​ផ្ទាល់ខ្លួន នៅជាប់​ឆ្នេរសមុទ្រ ដែល​អាចឱ្យ​អ្នក​ជួបជុំ​កម្សាន្ត ជាមួយ​គ្រួសារ​នៅ​ថ្ងៃ​វិស្សមកាល ឬ​រំសាយ​អារម្មណ៍​ពី​ភាពស្មុគស្មាញ ក្នុង​ការងារ​នៅ​ចុង​សប្តាហ៍​?


 
​គម្រោង New Landmark នឹង​សម្រេច​ក្តី​ស្រមៃ​របស់លោក​អ្នកជា​មួយ​នឹង​ខុន​ដូ​លំនៅដ្ឋាន និង​លម្ហែកាយ​ដ៏​ប្រណីត​ដែល​ហ៊ុមព័ទ្ធ​ដោយ​បរិយាកាស​ដ៏​សែន​មនោ​រម្យ ខ្យល់អាកាស​បរិសុទ្ធ និង​ទេសភាព​ដ៏​ស្រស់ស្អាត​របស់​តំបន់ឆ្នេរ​សមុទ្រ​។​
​គម្រោង​ខុន​ដូ​ប្រណីត​មួយ​នេះ​មាន​ទីតាំង​ស្ថិតនៅ​ក្បែរ​រង្វង់​មូល​តោ​ពីរ ហើយ​មាន​ចម្ងាយ​ត្រឹមតែ​២០០​ម៉ែត្រ​ប៉ុណ្ណោះ​ពី​ឆ្នេរ​អូរ​ឈើទាល នៃ​ខេត្ត​ព្រះសីហនុ​។ គម្រោង​ទាំងមូល​មាន​យូ​នី​ត​សរុប​ចំនួន ៤,១២៤ ក្នុងនោះ យូ​នី​ត​ចំនួន ៣,៤១៩ ជា​អា​ផាត​មិនដែល​បែងចែក​ទៅជា​ប្រភេទ​យូ​នី​ត​ផ្សេងៗ​ពីគ្នា​ចាប់ពី​ប្រភេទ​ស្ទូ​ឌី​យោ​រហូតដល់​យូ​នី​ត​អា​ផាត​មិន​បន្ទប់​គេង​២ ជាមួយនឹង​ទំហំ​ចាប់ពី ៣១ ទៅដល់​១០៦ ម៉ែត្រការ៉េ​។ 


 
​យូ​នី​ត​នីមួយៗ ត្រូវបាន​រចនា​យ៉ាង​យកចិត្តទុកដាក់​បំផុត ដោយ​បំពាក់​នូវ​គ្រឿងសង្ហារិម និង​ឧបករណ៍​បរិក្ខារ​ទំនើប​ទាន់សម័យ និង​មាន​គុណភាព​ខ្ពស់ ដែល​នាំមក​នូវ​អារម្មណ៍​ស្រស់ថ្លា ធូរស្បើយ និង​ផាសុកភាព ដូច​បាន​សម្រាក​នៅក្នុង​បន្ទប់​សណ្ឋាគារ​ផ្កាយ​ប្រាំ​។ មិនតែប៉ុណ្ណោះ​គ្រប់​យូ​នី​ត​សុទ្ធ​តែមាន​រានហាល​ផ្ទាល់ខ្លួន​ដែល​អាចឱ្យ​លោកអ្នក​សម្រាក​គយគន់​ទិដ្ឋភាព​ថ្ងៃ​លិច​ដ៏​ស្រស់ត្រកាល​នៅលើ​មហាសាគរ​ដ៏​ធំ​ល្វឹងល្វើយ​ជាមួយ​ខ្យល់​សមុទ្រ​ដ៏​ត្រជាក់​នាពេល​ល្ងាច​។ 


 
​កាន់តែ​ពិសេស​ជាង​នេះ អ្នក​អភិវឌ្ឍ​គម្រោង​បាន​យកចិត្ត​ទុក​ខ្ពស់​ពី​សន្តិសុខ និង​សុវត្ថិភាព​របស់​អ្នករស់នៅ ដោយបាន​បំពាក់​ប្រព័ន្ធ​សន្តិសុខ​បច្ចេកវិទ្យា​ចុងក្រោយ​បំផុត រួមមាន ប្រព័ន្ធគ្រប់គ្រង​ការចេញចូល​ដោយ​ស្កេ​ន​កូដ QR ប្រព័ន្ធ​សោរ​ដោយ​ប្រើប្រាស់​ក្រយៅដៃ កាមេរ៉ា​សុវត្ថិភាព និង​ប្រព័ន្ធ​សម្លេង​រោទិ៍​ជាដើម​។ ជាងនេះទៅទៀត​នៅក្នុង​អគារ​នេះ​ក៏មាន​ផ្តល់ជូន​សេវា​អ៊ីនធឺណិត​ឥតគិតថ្លៃ និង​ប្រព័ន្ធ​ចម្រោះ​ទឹក​ដែល​អាចឱ្យ​អ្នក​ពិសា​ទឹក​ចេញពី​ក្បាល​រ៉ូ​ប៊ី​ណេ​ដោយផ្ទាល់​។​


 
​បើ​និយាយ​ពី​សេវាកម្ម​ដែល​ភ្ជាប់​ជាមួយនឹង​គម្រោង​នេះ​វិញ លោកអ្នក​ច្បាស់​ជា​មិន​ខកបំណង​ឡើយ​។ គម្រោង New Landmark នឹង​ក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ខ្នាត​អន្តរជាតិ​ដែល​ប្រជុំ​ដោយ​ភោជនីយដ្ឋាន សណ្ឋាគារ​កម្រិត​ផ្កាយ​ប្រាំ ធនាគារ បារ ហាង​លក់​សំលៀកបំពាក់ ហាង​លក់ទំនិញ ហាង​កាហ្វេ ក្លិប​ហាត់ប្រាណ ស្ប៉ា ហាង​កែ​សម្ផស្ស និង​សេវាកម្ម​កម្សាន្ត​ផ្សេងៗ​ទៀត​។ ក្រៅពីនេះ​គម្រោង​មួយ​នេះ​ក៏មាន​អាង​ហែល​ទឹក​លក្ខណៈ​ឯកជន​នៅ​ជាន់​ដំបូល សាល​សម្តែង​សិល្បៈ​វប្បធម៌ ទីលាន​វាយ​កូន​ហ្គោល បន្ទប់​ប្រជុំ​សាធារណៈ និង​សេវាកម្ម​សំខាន់ៗ​ជាច្រើន​ទៀត​។ អ្វីដែល​ធ្វើឱ្យ​គម្រោង New Landmark ពិសេស​ខុសប្លែក​ពី​គម្រោង​ដទៃទៀត គឺ​ការស្ថាបនា​ឧទ្យាន​ទឹក​ដ៏​ស្រស់ស្អាត​ដំបូង​គេ​នៅក្នុង​ខេត្ត​ព្រះសីហនុ​។​


 
​ដូច​បាន​រៀបរាប់​ខាងលើ​ភាពទាន់សម័យ​នៃ​ការ​រចនា​ប្លង់​ខាងក្នុង​បរិយាកាស​ជុំវិញ​ដ៏​ស្រស់ស្អាត ទីតាំង​ដ៏​ល្អឥតខ្ចោះ​អម​ជាមួយនឹង​សេវាកម្ម​ដ៏​សម្បូរបែប​របស់​គម្រោង New Landmark បានធ្វើឱ្យ​គម្រោង​នេះ​ក្លាយជា​ជម្រើស​ខុន​ដូ​លំនៅដ្ឋាន និង​លម្ហែកាយ​ដ៏​ពិសេស​ខុសប្លែក​ពី​គេ​ដែល​នាំមក​នូវ​បទពិសោធ​នៃ​ការរស់នៅ​បែប​ស៊ីវីល័យ និង​ការកម្សាន្ត​គ្មាន​ដែន​កំណត់​។​


 
​គួរ​បញ្ជាក់ថា គម្រោង New Landmark គឺជា​គម្រោង​អភិវឌ្ឍន៍​ចម្រុះ​នៅ​តំបន់ឆ្នេរ​សមុទ្រ​ដ៏​ស្រស់ស្អាត​នៃ​ខេត្ត​ព្រះសីហនុ​។ គម្រោង​ទាំងមូល​មាន​ទំហំ​រហូត ២០០,០០០ ម៉ែត្រការ៉េ​ដែល​បែង​ចែកជា​អគារ​ធំៗ​ចំនួន​៤ រួមមាន​អគារ​លំនៅដ្ឋាន សណ្ឋាគារ​ស្តង់ដារ​ផ្កាយ​ប្រាំ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​។​


 
​គម្រោង New Landmark មានតម្លៃ​លក់​ចាប់ពី​៤​ម៉ឺន​ដុល្លារ​តែប៉ុណ្ណោះ​។ ពិសេស​ជាងនេះទៀត​ដោយ​គ្រាន់តែ​បង់ប្រាក់​កក់​ដំបូង​ត្រឹម​៣០%​លោកអ្នក​នឹង​ទទួលបាន​ការធានា​ជួល​ត្រឡប់​វិញ​ពី​ម្ចាស់​គម្រោង​ជាមួយ​អាត្រា​១២%​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com