ជាតិ
រូបត្លុក
COVID19៖ គុណូបការៈ និង​ការលះបង់​របស់​គ្រូពេទ្យ​មានតម្លៃ​កាត់ថ្លៃ​មិនបាន​!
28, Mar 2020 , 7:59 am        
រូបភាព
ដោយ:
 
​ភ្នំពេញ​៖ នៅក្នុង​ដំណាក់កាល​គ្រោះអាសន្ន​នៃ​ការ​រាតត្បាត​របស់​មេរោគ​កូ​វីដ​១៩​នេះ វេជ្ជបណ្ឌិត​នៅក្នុង​គ្រប់​ប្រទេស បាននិងកំពុង​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ដោយ​មិន​រួញរា​ឡើយ​។ លះបង់​កម្លាំងកាយ​កម្លាំង​ចិត្ត លះបង់​អ្វីៗ​គ្រប់យ៉ាង​ដើម្បី​សុខមាលភាព​របស់​មនុស្ស​ជាតិ​។ ហត់​កាយ តែ​ទឹកចិត្ត​នៅ​រឹងមាំ​ប្រឆាំងនឹង​មេរោគ​កូ​វីដ​១៩​ជានិច្ច​។ ពលរដ្ឋ​ស្ទើរ​គ្រប់គ្នា ក្នុង​ច្រើន​ប្រទេស តម្រូវ​ឲ្យ​ស្ថិត​នៅផ្ទះ​ជាមួយ​គ្រួសារ កូនចៅ តែ​វេជ្ជបណ្ឌិត ដែលជា​ក្រុម​ប្រយុទ្ធ​ជួរមុខ ត្រូវ​ស្ថិតនៅ​ប្រចាំការ​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩ ទាំង​ថ្ងៃ ទាំងយប់​។ ពលរដ្ឋ​ទូទាំង​ពិភពលោក​និយាយ​ជារួម និង​នៅ​កម្ពុជា​និយាយ​ដោយឡែក មិន​ភ្លេចគុណ​ដ៏​ធំធេង​របស់​វេជ្ជបណ្ឌិត​ជាដាច់ខាត​៕

 
 

© រក្សាសិទ្ធិដោយ thmeythmey.com