៥ វិធី​ហ្វឹកហាត់​ក្បាច់គុន​ធ្វើ​ឲ្យ​រឹងមាំ​ផ្លូវចិត្ត​
ONE Championship
កីឡាអន្តរជាតិ
អន្តរជាតិ
៥ វិធី​ហ្វឹកហាត់​ក្បាច់គុន​ធ្វើ​ឲ្យ​រឹងមាំ​ផ្លូវចិត្ត​
28, Mar 2020 , 8:30 pm        
រូបភាព
ដោយ: ថ្មីៗ
 អត្ថបទ​៖ ស៊ី​ធី​
​មនុស្ស​ជាច្រើន​ចូល​ហ្វឹកហាត់​ក្បាច់គុន​ដោយមាន​ហេតុផល​ផ្សេងគ្នា​។ អ្នកខ្លះ​ចូល​ហាត់​ដើម្បី​ឲ្យ​រាងកាយ​មាំមួន  អ្នកខ្លះ​ទៀត​ហាត់​ដើម្បី​ការពារ​ខ្លួន ឬ ហាត់​ដើម្បី​ឡើង​ប្រកួត​។ ក្រៅពីនោះ​ក្បាច់គុន​ក៏​ជួយ​បង្កើន​ទំនុកចិត្ត​, កាត់បន្ថយ​ភាព​តប់ប្រមល់ និង មាន​អារម្មណ៍ល្អ​។​



តាមរយៈ​ការហ្វឹកហាត់​ក្បាច់គុន​ធ្វើ​ឲ្យ​រាងកាយ​មាំ​មួយ​ខ្លាំងក្លា ជួយ​ឲ្យ​មាន​វិន័យ​ក្នុង​ជីវិត មាន​សន្តិភាព​ផ្លូវចិត្ត ពង្រឹង​កាយសម្បទា ដុសខាត់​ប្រាជ្ញា​ស្មារតី និង​ទទួល​សុខភាព​ផ្នែក​ផ្លូវ​អារម្មណ៍​។ ខាងក្រោម​នេះ​ជា​៥​វិធី​ដែល​ក្បាច់គុន​ធ្វើ​ឲ្យ​រឹងមាំ​ផ្លូវចិត្ត​។ 
 
#1 ក្បាច់គុន​ជួយ​ថែ​សម្រស់​
​បើ​មាន​អំពើហិង្សា​នៅក្នុង​ពិភពលោក​ត្រូវបាន​គេ​កត់ចំណាំ​ថា​គ្មាន​សុវត្ថិភាព​។ អ្នកចេះ​ក្បាច់គុន​ជាច្រើន​មិនមែនជា​មនុស្ស​ឆេវឆាវ និង​សម្លុត​គេ​ផ្ដេសផ្ដាស​នោះទេ​។ ការហាត់​ក្បាច់គុន​ធ្វើ​ឲ្យ​រាងកាយ​ស្អាត និង​កាត់បន្ថយ​ការប្រើ​ហិង្សា​។ ក្នុងនោះ វា​ធ្វើ​ឲ្យ​មនុ​ស្សមាន​ស្បែក​ស្អាត​ទៀតផង​។ មួយទៀត​ពេល​ហាត់​ក្បាច់ គឺ អាច​ការពារ​ខ្លួន​បាន​មួយផ្នែក និង​មាន​សុវត្ថិភាព​ផ្ទាល់ខ្លួន​។ កីឡាករ “The Underdog” Li Kai Wen ដែលជា​អ្នក​ប្រយុទ្ធ​ទម្ងន់ bantamweight នៅ ONE Championship បាន​ប្រាប់​ដល់​អ្នកគាំទ្រ​ថា ការហាត់​គុន​ធ្វើ​ឲ្យ​មនុ​ស្សមានភាព​អត់ធ្មត់ និង មិន​ឆេវឆាវ​។  Li Kai Wen បាន​ពន្យល់ថា​៖«​អ្នក​ហាត់គុន​មិនមែនជា​អ្នក​ញុះញង់ ប៉ុន្តែ​ជា​អ្នក​ជួយ​ទប់ស្កាត់​រាល់​ជម្លោះ​។ ការរៀន​ក្បាច់គុន​សំខាន់​ណាស់​ក្នុង​ជីវិត​ព្រោះ​កិត្តិយស ការគោរព ការការពារ​ខ្លួន និង ការប្ដេជ្ញាចិត្ត​»​។ 
 
#2 ក្បាច់គុន​ជួយ​អ្នក​ឲ្យ​មាន​ភាព​ឯករាជ្យ 
​ក្បាច់គុន​ធ្វើ​ឲ្យ​មនុស្ស​មិនសូវ​ខ្លាចរអា មាន​ភាព​ឯករាជ្យ​និង​ម្ចាស់ការ​។ ពេល​អ្នក​បរាជ័យ គឺ​អ្នកមាន​ឆន្ទៈ​ខ្លាំងក្លា​ដើម្បី​បន្ត​វា​ដល់ទី​បញ្ចប់​។ ហើយ​ក្បាច់គុន​ជួយ​ជំរុញ​ដល់​កូនសិស្ស​ដែល​បាន​ហាត់​គ្រាប់​គ្នា​។ ពេលខ្លះ​អ្នក​ត្រូវ​ទទួលស្គាល់ថា មិនមែន​នរណា​នៅ​កំដរ​អ្នក​រហូត​នោះទេ ប៉ុន្តែ​ត្រូវតែដើរ​ផ្លូវ​មួយ​ដូច​អ្នក​រាល់គ្នា​ដើរ​ដែរ​។ Rodtang “The Iron Man” Jitmuangnon ដែលជា​ម្ចាស់​ខ្សែក្រវាត់ ONE Flyweight Muay Thai World Champion បានធ្វើ​ឲ្យ​គ្រប់គ្នា​មានការ​ចាប់អារម្មណ៍​ក្នុងការ​ប្រកួត ONE Super Series​។ ម្ចាស់​ខ្សែក្រវាត់​រូបនេះ​រំលឹកថា ៖«​ការ​ជម្នះ​លើ​ខ្លួនឯង​ជា​កត្តា​ជោគជ័យ​។ វា​មិនអាច​ជោគជ័យ​បានទេ​បើ​មិនអាច​ជម្នះ​លើ​ខ្លួនឯង​។ ខ្ញុំ​ចង់​ប្រាប់​ទៅកាន់​កីឡាករ​គ្រប់រូប​ថា បើ​អ្នក​មានឈ្មោះ​ល្បី អ្នក​មិនត្រូវ​ភ្លេចខ្លួន​ថា​អ្នកជា​នរណា មកពីណា និង កុំ​ភ្លេច​ការចូល​ហាត់​ដំបូង​នៅ​ក្លិប​»​។ 
  
#3 ក្បាច់គុន​បង្ហាញ​ឲ្យ​អ្នកដឹង​ចំណុចខ្សោយ​និង​ចំណុចខ្លាំង​
​តាម​ការហាត់ និង​ការ​ឡាំ​គ្នា អ្នកនឹង​ដឹង​អំពី​ចំណុច​ខ្វះខាត​ត្រូវ​កែប្រែ​។ អ្នក​អាច​កត់ចំណាំ​ដូចគ្នា​ចំពោះ​ការ​ឡាំ​គ្នា​ជាមួយ​ដៃគូ​ដែលជា​រឿង​សំខាន់​។ បើសិន​មិនល្អ​គ្រប់គ្រាន់ អ្នក​ត្រូវតែ​ហាត់​ថែម​ម៉ោង​។ ពេល​ទទួល​ចំណុចខ្លាំង និង ខ្សោយ អ្នក​មិន​ត្រឹម​មាន​អារម្មណ៍​ស្រស់ស្រាយ​ទេ ប៉ុន្តែ​ថែមទាំង​ដឹង​អំពី​ចំណុច​ត្រូវធ្វើ​បន្ត​។  លោក Mark Sangiao គ្រូបង្វឹក​នៅ​ក្លិប Team Lakay បានបង្ហាញ​ឲ្យ​ដឹងថា ៖“«​បរាជ័យ​គឺជា​គ្រូ​ដ៏​អស្ចារ្យ ហើយ​ពេលខ្លះ​វា​ជា​ជ័យជម្នះ​ផង​។  អ្នក​មិនអាច​មើល​កំហុស​របស់​អ្នក​បានទេ​។ បរាជ័យ​ជួយ​ឲ្យ​កីឡាករ​បង្កើន​សមត្ថភាព​ឡើងវិញ ពង្រឹង​ចំណុចខ្សោយ និង កាន់តែ​ល្អប្រសើរ​ឡើង​»​។ 
  
#4 ក្បាច់គុន​ផ្ដល់​ឲ្យ​អ្នក​ផ្ដោតអារម្មណ៍​បានល្អ​
​វា​ពិបាក​បន្តិច​ក្នុងការ​ផ្ដោតអារម្មណ៍ ប៉ុន្តែ​ត្រូវតែ​ធ្វើ​វា​។ ដាច់ខាត​អ្នក​ហាត់គុន​ត្រូវតែ​ប្រមូល​អារម្មណ៍​ឲ្យ​បាន​ច្រើន​។ បែបណា​ក្ដី នៅ​ក្លិប​ហាត់ អ្នក​ត្រូវផ្ដោត​ឲ្យ​ខ្លាំង​លើ​បច្ចេកទេស​។ សូមកុំ​ផ្ដោតលើ​ការប្រជុំ ការធ្វើ​តេស្ត ឬ ទំនាក់ទំនង​នានា ព្រោះ​ត្រូវ​ផ្ដោតលើ​ការងារ​របស់​អ្នក​តែមួយ​។  បើ​ត្រូវ​ហ្វឹកហាត់ គឺ​ត្រូវតែ​ផ្ដោតលើ​ការហាត់​មួយ​មុខ​គត់​។   Shinya “Tobikan Judan” Aoki កីឡាករ​ជំនាញ​ចំបាប់​មកពី​ជប៉ុន ដែល​កោតសរសើរ​រឿង​សំខាន់​ពេល​ហ្វឹកហាត់​។ Shinya បាន​និយាយថា​៖«​ក្បាច់គុន គឺជា​ការរៀនសូត្រ​។ ពេល​អ្នក​ហាត់គុន​ដើម្បី​ប្រកួត​និង​ផ្ដោតអារម្មណ៍​។ ខ្ញុំ​ផ្ដោតលើ​ការអភិវឌ្ឍ​ក្បាច់គុន​របស់ខ្ញុំ រៀន​ក្បាច់​ថ្មី និង ធ្វើ​ឲ្យ​ប្រសើរឡើង​»​។ 
 
#5 ក្បាច់គុន​អាចជួយ​អ្នកដោះស្រាយ​បញ្ហា​និង​គិត​ដោយ​ភាព​ឆ្លាត​វៃ​
​ពេល​មាន​អារម្មណ៍​តប់ប្រមល់ អ្នក​ត្រូវ​ពឹង​លើ​ភាព​ឆ្លាត​វៃ ជំនាញ និង ដំណោះស្រាយ​ស្រាយ មិនត្រូវ​បណ្ដោយ​អារម្មណ៍​ទេ​។ ជាក់ស្ដែង ពេល​អ្នក​ហាត់​ឡាំ​ជាមួយ​ដៃគូ​ថ្មី​ចំពោះ​ក្បាច់​មួយ​ថៃ នោះ​ច្បាស់​ជាមាន​អារម្មណ៍មិនល្អ ដូច្នេះ​ត្រូវតែ​ពឹង​លើ​យុទ្ធសាស្ត្រ​។ ពេលខ្លះ​ប្រើ​អារម្មណ៍​អាច​ទៅជា​កំហុស​ទៅវិញ​។ អ្នក​មិនត្រូវ​បណ្ដោយ​អារម្មណ៍​ខ្លាំងពេក​នៅពេល​ហ្វឹកហាត់​។ បើ​មិន​អីចឹង​ទេ អ្នក​មិនមាន​សុខភាព​ផ្លូវចិត្ត​។ Radeem Rahman ដែលជា​កីឡាករ​ជើងចាស់​ទម្ងន់ Bantamweight បាន​ប្រាប់​អំពី​វិធី​កុំ​យក​អារម្មណ៍​មនោសញ្ចេតនា​ពេល​ហ្វឹកហាត់​។ 
 
Rahman៖«​ការហាត់​បានល្អ​កាត់បន្ថយ​ហានិភ័យ​មាន​របួស និង ពង្រឹងសមត្ថភាព​រួម​ទាំង​បច្ចេកទេស​។  កាលណា​បណ្ដោយ​អារម្មណ៍​គឺ​ធ្វើ​ឲ្យ​អ្នកគ្រប់គ្រង​ខ្លួនឯង​មិនបាន​ល្អ​ក្នុង​ការហាត់ ឬ មិនល្អ​ពេល​ប្រកួត​»៕ 
 
 

 

 

© រក្សាសិទ្ធិដោយ thmeythmey.com