អគ្គិសនី​សៀមរាប​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​រយៈពេល​ខ្លី​ចំនួន​៥​ថ្ងៃ​
ជាតិ
សង្គមជាតិ
អគ្គិសនី​សៀមរាប​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​រយៈពេល​ខ្លី​ចំនួន​៥​ថ្ងៃ​
30, Mar 2020 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
សៀមរាប​៖ អគ្គិសនី​សៀមរាប នឹង​ផ្អាក​ការផ្គត់ផ្គង់​រយៈពេល​ខ្លី​ចំនួន​៥​ថ្ងៃ ចាប់ពី​ថ្ងៃទី​៣០ មីនា ដល់​ថ្ងៃទី​៣ មេសា​។ ការណ៍​នេះ ដោយសារតែ​អគ្គិសនី​កម្ពុជា​ធ្វើការ​ផ្លាស់ប្ដូរ​ប្រភព​ផ្គត់ផ្គង់​ពី​ប្រទេស​ថៃ​។​

 
​ចាប់ពី​ថ្ងៃទី​៣០ មីនា ដល់​ថ្ងៃទី​៣ មេសា អគ្គិសនី​កម្ពុជា​នឹងធ្វើ​ការផ្លាស់ប្ដូរ​ប្រភព​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​នៅ​អនុ​ស្ថានីយ​ប៉ោយប៉ែត (​ពី​ប្រទេស​ថៃ​), អនុ​ស្ថានីយ​បន្ទាយមានជ័យ​, អនុ​ស្ថានីយ​ឧត្ដរមានជ័យ​, អនុ​ស្ថានីយ​សៀមរាប​ទី​១​ស្រុក​ពួក និង​អនុ​ស្ថានីយ​សៀមរាប​ទី​២ ស្រុក​ប្រាសាទបាគង ពី​ប្រព័ន្ធ​ផ្គត់ផ្គង់​ខាងលិច​មក​ភ្ជាប់​ជាមួយនឹង​ប្រព័ន្ធ​ខាងកើត​វិញ​។ ការធ្វើ​ដូច្នេះ គឺ​ដើម្បីឱ្យ​ក្រុមការងារ​បច្ចេកទេស​ធ្វើការ​ត្រួតពិនិត្យ​ឧបករណ៍​បន្ដឹង​ខ្សែបណ្ដាញ​បញ្ជូន​ថ្មី​២៣KV​។ នេះ​បើតាម​ការផ្សាយ​របស់​អគ្គិសនី​សៀមរាប ដោយ​បញ្ជាក់ថា ករណីនេះ​នឹងធ្វើ​ឱ្យដាច់​ការផ្គត់ផ្គង់​អគ្គិសនី​រយៈពេល​ខ្លី​ក្នុង​ខេត្តសៀមរាប​ទាំងមូល (​ចន្លោះ​១​ម៉ោង​) ចំនួន​២​លើក​ក្នុង​មួយថ្ងៃ គឺ​លើក​ទី​១​នៅវេលា​ម៉ោង​៥​ព្រឹក និង​ទី​២ ម៉ោង​៦​ល្ងាច​។ 
 
​អគ្គិសនី​សៀមរាប សុំ​ការយោគយល់​ពី​អតិថិជន​អ្នកប្រើប្រាស់ ហើយ​ប្រាប់​ឱ្យ​តាមដាន​រាល់​ព័ត៌មាន​ថ្មីៗ​បន្ថែមទៀត​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន​៕
 
 

Tag:
 អគ្គិសនី​
  សៀមរាប​
© រក្សាសិទ្ធិដោយ thmeythmey.com