COVID-19
ជាតិ
COVID-19៖ មាន២ករណីថ្មីទៀតនៅសៀមរាប សរុប១០៩នៅកម្ពុជា
31, Mar 2020 , 9:15 am        
រូបភាព
ដោយ: ថ្មីៗ
ក្រសួងសុខាភិបាល​នៅ​ព្រឹក​អង្គារ បាន​ប្រកាសពី​លទ្ធផល​វិជ្ជមាន​ COVID-19 ២ករណី​បន្ថែមទៀតនៅ​ខេត្តសៀមរាប ដែលជាម្តាយ និងកូន ហើយ​ក៏ជាភរិយារបស់អ្នកជំងឺម្នាក់​ដែល​កំពុង​សម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត។ សរុបមកដល់ពេលនេះ អ្នកឆ្លងនៅ​កម្ពុជា​មាន​១០៩ករណី និង​សះស្បើយ​២៣ករណី។



អ្នក​ជំងឺ​២នាក់នោះ​ មាន​ស្ត្រីអាយុ​៣៩​ឆ្នាំ និង​កូន​ប្រុស​អាយុ​១២​ឆ្នាំ រស់​នៅ​ក្រុង​សៀមរាប។ ស្ត្រីនោះជាភរិយា​របស់អ្នកជំងឺអាយុ​៤០​ឆ្នាំ ដែល​បាន​ត្រឡប់ពី​ចូល​រួមពិធី​សាសនា​នៅ​ម៉ាឡេស៊ី។ អ្នកជំងឺ​សុទ្ធតែត្រូវបាន​ដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត រីឯកូន​២នាក់ទៀត និងឪពុកក្មេក​របស់ស្ត្រីវ័យ​៣៩​ឆ្នាំ មាន​លទ្ធផលអវិជ្ជមាន។

សៀមរាប កើន​ដល់​៧ករណី និង​សះស្បើយម្នាក់។

សរុបនៅទូទាំង​ប្រទេសកម្ពុជា អ្នកជំងឺ​ឡើង​ដល់​១០៩នាក់ និងសះស្បើយ​២៣នាក់៕

© រក្សាសិទ្ធិដោយ thmeythmey.com