អត្ថបទពាណិជ្ជកម្ម
​ក្រុមហ៊ុន វី​សា និង​ក្រុមហ៊ុន​ឌី អេ​ហ្វ អាយ ឡាក់​គី ដាក់​ឲ្យ​ប្រើប្រាស់​ការទូទាត់​តាម​បច្ចេកវិទ្យា Contactless នៅ​សាខា​ទាំង​១៤ ទូទាំង​កម្ពុជា​
31, Mar 2020 , 3:35 pm        
រូបភាព
ដោយ: ថ្មីៗ
រាជធានី​ភ្នំពេញ ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២០ - - ក្រុមហ៊ុន វី​សា ដែលជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទូទាត់​សាច់ប្រាក់ តាម​ប្រព័ន្ធ​ឌី​ជី​ផល​ឈានមុខ​គេ​នៅក្នុង​ពិភពលោក  នៅថ្ងៃនេះ បានប្រកាស​ពី​ភាពជា​ដៃគូ ជាមួយ​ក្រុមហ៊ុន​ឌី អេ​ហ្វ អាយ ឡាក់​គី ដែលមាន​ផ្សារ​ទំនើប​ឡាក់​គី ឡាក់​គី​អ៊ិ​ច​ប្រេ​ស ឡាក់​គី​ព្រី​មៀម និង​ហ្គា​ឌៀ​ន ដោយ​ដាក់​ឲ្យ​មានការ​ទូទាត់​មិន​ប្រើ​សាច់ប្រាក់ តាមរយៈ Contactless នៅ​គ្រប់​សាខា​ទូទាំងប្រទេស​។ ជាមួយនឹង​បច្ចេកវិទ្យា​ទូទាត់​ថ្មី​នេះ អ្នកទិញ​អីវ៉ាន់ អាច​ទូទាត់​ថ្លៃទំនិញ នៅ​កន្លែង​គិត​ប្រាក់ ដោយ​គ្រាន់តែ​យក​កា​តទៅ​ប៉ះ​ជាមួយ​ម៉ាស៊ីន​ឆូត​កាត រួចជាស្រេច ដោយ​មិនចាំបាច់​ប្រើ​វិធី​«​ស៊ក​» ដូច​មុន​នោះឡើយ​។​
 
​ការណែនាំ​ឲ្យ​ប្រើ​បច្ចេកវិទ្យា​ថ្មី​នេះ គឺ​យើង​ផ្តល់ជូន​អតិថិជន នូវ​មធ្យោបាយ​លឿន​ជាង​មុន​ក្នុង​ការទូទាត់​ប្រាក់ សម្រាប់​ទំនិញ​របស់​ពួកគាត់​។ ចំណែក​ផ្សារ​ទំនើប​ឡាក់​គី​វិញ ការដាក់​ឲ្យ​ប្រើប្រាស់​ការទូទាត់ តាមរយៈ​បច្ចេកវិទ្យា Contactless នឹង​ជួយ​ឲ្យ​ដំណើរ​ការទូទាត់​លឿន​ជាង​មុន កាត់បន្ថយ​ពេលវេលា​តម្រង់​ជួរ រង់ចាំ​គិត​ប្រាក់ និង​ប្រសិទ្ធភាព​នៃប្រតិបត្តិ​ការ​កា​ន់​តែ​ប្រសើរ​ជាង​មុន​។ ការទូទាត់​តាមរយៈ​បច្ចេកវិទ្យា Contactless ក៏មាន​ផងដែរ នៅ​ហាង​សុខភាព និង​សម្រស់ Guardian , Lucky Premium និង​Lucky Express ដែល​អាជីវកម្ម​ទាំង​៣​នេះ ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន DFI Lucky Private Limited ។​


 
​មធ្យោបាយ​ថ្មី​ដែល​ប្រកបដោយ សុវត្ថិភាព ងាយស្រួល និង ឆាប់រហ័ស​
 
​អ្នកស្រី ជុំ ម៉ូ​នី​កា នាយិកា​គ្រប់គ្រង​វី​សា​ប្រចាំ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍ថា​៖«​ការទូទាត់ Contactless ធ្វើ​ឲ្យ​មាន​ភាពងាយស្រួល​ទៅដល់​ម្ចាស់​កាត ក៏ដូចជា​ពាណិជ្ជករ និង​បុគ្គលិក​របស់​ពួកគេ ហើយ​យើង​ជឿជាក់ថា ការកើនឡើង​នូវ​ភាពសាមញ្ញ​នេះ មាន​សារៈសំខាន់​ណាស់ ជាពិសេស​នៅពេល​និយាយ​ដល់​ការចំណាយ​ប្រចាំថ្ងៃ របស់​អតិថិជន​។ យើង​មាន​សេចក្តីសោមនស្ស​រីករាយ ដែល​បាន​សហការ​ជាមួយ​ផ្សារ​ទំនើប​ដ៏​ធំ នឹង​ពេញនិយម​បំផុត ដូចជា​ផ្សារ​ឡាក់​គី ដើម្បី​ដាក់​ឲ្យ​ដំណើរការ​បច្ចេកវិទ្យា នៅតាម​ហាង​របស់​ពួកគេ​នៅ​ទូទាំងប្រទេស​។ ជាមួយនឹង​ការទូទាត់​តាមរយៈ​បច្ចេកវិទ្យា Contactless នេះ អតិថិជន​អាច​រីករាយ​ទិញ​ទំនិញ និង​ទទួលយក​បទពិសោធន៍​ទូទាត់ ប្រកបដោយ​សុវត្ថិភាព ងាយស្រួល និង​ឆាប់រហ័ស ដែល​ធ្វើឱ្យ​ការរស់នៅ​ប្រចាំថ្ងៃ​របស់​ពួកគេ កាន់តែ​ងាយស្រួល​ជាង​មុន​»​។​


 
​លោក ស្តេ​ហ្វា​ន ផារ​រិ​ន​តេ ជា​នាយក​គ្រប់​គ្រង់​ជាន់ខ្ពស់ នៃ​ក្រុមហ៊ុន​ឌី អេ​ហ្វ អាយ ឡាក់​គី បាន​និយាយថា​៖«​ក្រុមហ៊ុន​ឌី អេ​ហ្វ អាយ ឡាក់​គី យើង​គឺ​ផ្តោត​ការយកចិត្តទុកដាក់ លើ​ការផ្តល់ជូន​អតិថិជន នូវ​ផលិតផល និង​សេវាកម្ម​ល្អៗ ហើយ​ផ្នែក​មួយ​ដែល​យើង​គិតគូ​ផងដែរ​នោះ គឺ​ការធានា​ផ្តល់ជូន នូវ​ការទូទាត់​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​។ ភាពជា​ដៃគូ​ជាមួយ​វី​សា​នេះ នឹង​អនុញ្ញាតឱ្យ​យើង​ផ្តល់ជូន​អតិថិជន នូវ​បទពិសោធន៍​កាន់តែ​ងាយស្រួល នៅ​កន្លែង​គិត​ប្រាក់​។ ដូច្នេះ​អតិថិជន អាច​ចំណាយពេល​តម្រង់​ជួរ តិចជាង​មុន និង​រីករាយ​ក្នុងការ​ចំណាយពេល​នៅផ្ទះ​បាន​ច្រើនជាង​មុន ដើម្បី​ប្រើប្រាស់​ទំនិញ​របស់​ពួកគេ ជាមួយនឹង​គ្រួសារ​»​។​
 
​ការទូទាត់​មិន​ប្រើ​សាច់ប្រាក់​បែប Contactless អាច​ឲ្យ​ម្ចាស់​កាត​ទូទាត់ តាមរយៈ​ការប្រើប្រាស់ កាត​ឥណទាន កាត​ឥណ​ពន្ធ និង​កាត​បង់ប្រាក់​របស់​វី​សា ដែល​ចេញ​ដោយ​ធនាគារ ដោយ​គ្រាន់តែ «​ដាក់​កាត​នៅ​ពីលើ​ម៉ាស៊ីន​ឆូត​កាត​» រួចជាស្រេច​។ អតិថិជន មិនចាំបាច់​ចុះហត្ថលេខា ឬ​វាយ​លេខ​កូដ​សម្ងាត់ (Pin) ចំពោះ​ប្រតិបត្តិការ ដែលមាន​ចំនួន​ទឹកប្រាក់​រហូតដល់ ៥០​ដុល្លារ​។ ចំពោះ​ប្រតិបត្តិការ​ចាប់ពី ៥០​ដុល្លារ​ឡើងទៅ គឺ​តម្រូវ​ឲ្យ​ចុះហត្ថលេខា ឬ​វាយ​លេខ​កូដ​សម្ងាត់ (Pin) ។ គុណសម្បត្តិ​មួយ ក្នុងចំណោម​គុណសម្បត្តិ​ធំៗ នៃ​ការទូទាត់​នេះ គឺ​អតិថិជន​អាច​កាន់​កាត​ជាប់​នឹង​ដៃ​ជានិច្ច ក្នុងពេល​ប្រតិបត្តិការ​។​


 
​ទោះបី​សេដ្ឋកិច្ចកម្ពុជា ពឹងផ្អែក​យ៉ាងខ្លាំង​លើ​សាច់ប្រាក់​ក៏ដោយ វិធីសាស្ត្រ​ថ្មី​ក្នុងការ​ទូទាត់​ប្រាក់ តាមរយៈ​ប្រព័ន្ធ​អេឡិចត្រូនិក ក៏​កំពុង​ទទួលបាន​ការចាប់​អារម្មណ៍​ពី​អ្នកប្រើប្រាស់​ផងដែរ​។ ផ្អែកលើ​ការសិក្សា​ចុងក្រោយ​របស់​វី​សា អំពី​ឥរិយាបថ​ក្នុងការ​ទូទាត់​ប្រាក់ របស់​អតិថិជន តាមរយៈ​ការស្ទង់មតិ ៤ នាក់ ក្នុងចំណោម​មនុស្ស​៥​នាក់ (​ស្មើនឹង​៧៩​ភាគរយ​) មាន​អារម្មណ៍​សុទិដ្ឋិនិយម សម្រាប់​ការប្រើប្រាស់​ការទូទាត់ ដោយ​មិន​ប្រើ​សាច់​ប្រាក់សុទ្ធ នៅតាម​ហាង​លក់ទំនិញ និង​ផ្សារ​ទំនើប​ធំៗ​នាពេល​អនាគត​។ ទន្ទឹមនឹងនេះ មួយ​ភាគបី នៃ​ប្រជាជន​កម្ពុជា (​ស្មើនឹង​៣៣​ភាគរយ​) ចាប់អារម្មណ៍​លើ​ការប្រើប្រាស់​កាត ដែល​ទូទាត់​តាមរយៈ Contactless ហើយ​ជាង​មួយ​ភាគបី (​ស្មើនឹង​៣៦​ភាគរយ​) ចាប់អារម្មណ៍​ការប្រើប្រាស់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន ដើម្បី​ទូទាត់​ប្រាក់​បែប Contactless​។​
 
​អ្នកស្រី ជុំ ម៉ូ​នី​កា បាន​បន្តទៀតថា​៖«​ការសហការ​របស់​យើង ជាមួយ​ក្រុមហ៊ុន​ឌី អេ​ហ្វ អាយ ឡាក់​គី គឺជា​ផ្នែក​មួយ នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ដ៏​ខ្លាំងក្លា ដើម្បី​ផ្តល់ជូន​អតិថិជន នូវ​មធ្យោបាយ​ទូទាត់​ប្រាក់ ឲ្យ​កាន់តែ​សម្បូ​បែប នៅតាម​ទីតាំង​ជាច្រើន​ជាង​ពេលណាៗ​ទាំងអស់​។ បច្ចុប្បន្ន យើង​កំពុងធ្វើការ​ជាមួយ​អាជីវករ​ដទៃទៀត ទៅតាម​ប្រភេទ​ផលិតផល និង​អាជីវកម្ម ដើម្បី​ជំរុញ​ឲ្យ​ប្រជាជន​កម្ពុជា​កាន់តែច្រើន អាច​ទទួលបាន​សេវាកម្ម​ទូទាត់​ប្រាក់​តាមរយៈ​បច្ចេកវិទ្យា Contactless នេះ នៅតាម​បណ្តា​ហាង​លក់រាយ និង​ហាង​ទំនើប​ដែលជា​ផ្នែក​មួយ​នៃ​ជីវិត​ប្រចាំថ្ងៃ​របស់​ពួកគេ​»៕ 








 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com