អត្ថបទពាណិជ្ជកម្ម
ដៃគូ​សហការ​ពាណិជ្ជក​ម្មរ​បស់ វើក និង​ស្រា​បៀរ កម្ពុជា ក្លិប Man City ប្រគល់​កីឡដ្ឋាន​ខ្លួន សម្រាប់​ប្រយុទ្ធ​នឹង​កូ​វីដ​-១៩
01, Apr 2020 , 11:11 am        
រូបភាព
ដោយ: ថ្មីៗ
​ក្លិប​បាល់ទាត់ Manchester City ដែលជា​ដៃគូ​សហការ​ពាណិជ្ជកម្ម របស់​ភេសជ្ជៈ​ប៉ូវ កម្លាំង វើក WURKZ និង​ស្រា​បៀរ កម្ពុជា បានប្រគល់​ពហុ​កីឡដ្ឋាន Etihad ជូន​រដ្ឋ​ដើម្បី​ប្រើប្រាស់ ប្រយុទ្ធប្រឆាំង នឹង​វីរុស​រាលដាល​កូ​វីដ​-១៩​។
 
​តាម​សេចក្តីរាយការណ៍ ទីធ្លា​នៃ​ពហុ​កីឡដ្ឋាន Etihad ដែលមាន​កៅអី​ទស្សនា​ចំនួន ៥៥,០០០ រួមជាមួយ​សាលសន្និសីទ នឹងត្រូវ​យកទៅ​ប្រើប្រាស់ ជា​កន្លែង​បណ្តុះបណ្តាល បុគ្គលិក គិ​លា នុប​ដ្ឋា​យិ​កា​ជួរមុខ ដែល​ពួកគេ​ត្រូវ​ទៅ​មើលថែ និង​ព្យាបាល់​អ្នកជំងឺ កូ​វីដ​-១៩ ដោយផ្ទាល់​។ 
 
​តាម​ការគ្រោងទុក ការប្រកួត​បាល់​ទាល់​អាជីព​នៅ​អង់គ្លេស នឹងមិន​ដំណើរការ​រហូតដល់​ចុង ខែមេសា​នេះ​។ ដោយឡែក នៅ​ប្រទេស​អង់គ្លេស មន្ទីរពេទ្យ​បណ្តោះអាសន្ន ត្រូវបាន​រៀបចំ សាងសង់ឡើង ក្នុង​ទីក្រុង​ធំៗ​ចំនួន​៣ ពោលគឺ​ទីក្រុង Birmingham, London, និង​ទីក្រុង Manchester ក្រោយ​មើលឃើញ​ហានិភ័យ ពី​ការឆ្លង​វីរុស​ដ៏​ច្រើន​នេះ​៕ 
















 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com