ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ប្រយ័ត្ន​! ឃ្លាន​ខ្លាំង​ក៏ដោយ ពេល​ពោះ​ទទេរ​ដាច់ខាត​កុំ​ញុាំ​អាហារ​ទាំងនេះ​
02, Apr 2020 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភាគច្រើន​នៃ​ពួកយើង​ប្រហែលជា​មិន​ធ្លាប់​ចាប់អារម្មណ៍​ទេ​ថា​មិនមែន​គ្រប់​អាហារ​និង​ភេសជ្ជៈ​ទាំងអស់​សុទ្ធតែ​អាច​ទទួលទាន​បាន​គ្រប់ពេល​ដោយ​គ្មាន​បញ្ហា​ឡើយ​! អ្នក​ប្រហែលជា​ធ្លាប់​បានឮ​អំពី​ការទទួល​ទាន​ទឹក​ធម្មតា ឬ​ទឹក​ក្រូចឆ្មារ​ក្ដៅ​ឧណ្ហៗ​នៅពេល​ព្រឹក​បន្ទាប់ពី​ភ្ញាក់​ដើម្បី​រក្សាបាន​នូវ​សុខភាព​ល្អប្រសើរ​និង​ជួយ​ឱ្យ​ស្រក​ទម្ងន់​។ ទោះជា​យ៉ាងណា​ក៏​នៅមាន​អាហារ​មួយចំនួន​ដែល​មិន​ត្រូវបាន​ណែ​នាំឱ្យ​ទទួលទាន​នៅពេល​ពោះ​ទទេ​ដើម្បី​ជៀសវាង​បញ្ហា​សុខភាព​។ ថា​តើ​មាន​អ្វី​ខ្លះទៅ​?


 
​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​ទាំងនោះ ៖
 
១. ប៉េងប៉ោះ​
 
​ការ​ទទួលទាន​ប៉េងប៉ោះ​នៅពេល​ពោះ​ទទេរ​អាច​បង្កបញ្ហា​ពិបាក​រំលាយ​អាហារ​និង​បញ្ហា​ច្រាល​ទឹក​អាស៊ីត​ក្រពះ​។ នេះ​ក៏​ព្រោះតែ​ប៉េងប៉ោះ​មាន​ផ្ទុក​ជាតិ​អាស៊ីត ហើយ​អាច​រំញោច​ការផលិត​អាស៊ីត​ក្រពះ​ច្រើន​លើស​។​
 
២. បន្លែ​ឆៅ​

​ពិតណាស់​បន្លែ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​សរសៃ​ដែល​ល្អ​សម្រាប់​សុខភាព ប៉ុន្តែ​ប្រសិនបើ​ទទួលទាន​នៅពេល​ពោះ​ទទេ​វា​អាច​បង្កបញ្ហា​ហើមពោះ​និង​ឈឺពោះ​។​
 
៣. ផ្លែ​ស៊េរី​
 
​ទោះបីជា​ផ្លែឈើ​នេះ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ជួយ​កម្ចាត់​រ៉ាឌីកាល់​សេរី ប៉ុន្តែ​ជាតិ​សរសៃ​ក្នុង​ផ្លែ​ស៊េរី​អាចធ្វើឱ្យ​រលាក​ស្រទាប់​ក្រពះ​បង្ក​ការឈឺចាប់​។​
 
៤. អាហារ​ហឹរ​
 
​ចៀសវាង​ការទទួល​ទាន​អាហារ​ហឹរ​នៅពេល​ពោះ​ទទេ ក៏​ព្រោះ​វា​អាច​បង្ក​ប្រតិកម្ម​ជាមួយ​អាស៊ីត​ធម្មជាតិ​ក្នុង​ក្រពះ​។ ជា​លទ្ធផល​បណ្ដាលឱ្យ​ឈឺ​រមួល​ក្នុង​ពោះ ឬ​អាច​បង្ក​ការ​រលាក​ក្នុង​ស្រទាប់​នៃ​ពោះ​។​
 
៥. ផ្លែឈើ​មាន​រសជាតិ​ជូរ ឬ​ផ្ទុក​ជាតិ​អាស៊ីត​ខ្ពស់​
 
​ជាតិ​អាស៊ី​តនៃ​ផ្លែឈើ​ទាំងនេះ​អាច​បង្ក​ការ​រលាក​ស្រទាប់​ក្រពះ​បណ្ដាលឱ្យមាន​អា​ការៈឈឺចាប់​។​
 
៦. ភេសជ្ជៈ​សូ​ដា ឬ​ភេសជ្ជៈ​កំប៉ុង​
 
​ភេសជ្ជៈ​នេះ​មាន​ផ្ទុក​បរិ​មាណនៃ​ជាតិ​អាស៊ីត​កាបូ​ណាត​ខ្ពស់​ដែល​មានន័យថា ប្រសិនបើ​អ្នកទទួល​ទាន​ភេសជ្ជៈ​ប្រភេទ​នេះ​នៅពេល​ពោះ​ទទេ​នោះ​ជាតិ​កាបូ​ណាត​នឹងត្រូវ​លាយឡំ​ជាមួយ​អាស៊ីត​ក្រពះ​ដែល​បង្ក​ជា​អាកា​រៈ​ចង្អោរ​ចង់​ក្អួត ពិបាក​ក្នុង​ខ្លួន និង​បញ្ហា​សុខភាព​ច្រើន​ផ្សេងទៀត​។​
 
៧. កាហ្វេ​
 
​មាន​មូលហេតុ​ចម្បង​ពីរ​ដែល​ការ​ទទួលទាន​កាហ្វេ​ពេល​ពោះ​ទទេ​មិនល្អ​សម្រាប់​អ្នក​។ ទីមួយ​វា​អាច​បង្កើន​ការផលិត​ជាតិ​អាស៊ីត​ក្រពះ​លើស​កម្រិត​និង​ទី​ពីរ​កាហ្វេ​អាច​ពន្យឺត​ការរំលាយ​ប្រូតេអ៊ីន​ក្នុង​អាហារ​ដែល​អ្នក​ទទួលទាន​ពេល​ក្រោយ​។​
 
៨. តែ​
 
​ទោះបីជា​តែមាន​ផ្ទុក​កាហ្វេ​អ៊ី​ន​តិចជាង​កាហ្វេ ប៉ុន្តែ​វា​ក៏​នៅតែ​ជះឥទ្ធិពល​ដូច​កាហ្វេ​ដែរ​ប្រសិនបើ​ទទួលទាន​នៅពេល​ពោះ​ទទេ​។​
 
៩. គ្រឿង​ស្រវឹង​
 
​កុំ​ទទួលទាន​គ្រឿង​ស្រវឹង​នៅពេល​ពោះ​ទទេរ​ឱ្យសោះ ក៏​ព្រោះ​ខណៈពេល​នេះ​ជាតិ​អាល់កុល​នឹងត្រូវ​ជ្រាបចូល​ផ្ទាល់​ទៅក្នុង​ចរន្តឈាម​តែម្ដង​។ ជា​លទ្ធផល​សរសៃឈាម​នឹង​រីក​ធំ​បង្ក​ជា​បញ្ហា​ជីពចរ​ចុះខ្សោយ ព្រមទាំង​ប៉ះពាល់​ដល់​សម្ពាធ​ឈាម​ផងដែរ​។ លើសពីនេះទៅទៀត នៅពេល​កំហាប់​នៃ​ជាតិ​អាល់កុល​កើនឡើង​ខ្ពស់​ក្នុង​ឈាម​នោះ​វា​នឹង​បង្កបញ្ហា​សុខភាព​គួរឱ្យ​ព្រួយបារម្ភ​ជាច្រើន​។​
 
១០. យ៉ា​អួរ​

​អ្នក​មិនគួរ​ទទួលទាន​យ៉ា​អួរ​ពេល​ពោះ​ទទេ​ឡើយ​! នេះ​ក៏​ព្រោះតែ​អាស៊ីត​ក្រពះ​នឹង​សម្លាប់​បាក់តេរី​ដែលមាន​ប្រយោជន៍​ក្នុង​យ៉ា​អួរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com