COVID-19
អន្តរជាតិ
រដ្ឋមន្ត្រី​សុខាភិបាល​អ៊ីស្រាអែល​និង​ភរិយា មាន​ផ្ទុក COVID-19
02, Apr 2020 , 3:24 pm        
រូបភាព
លោក Yaakov Litzman រដ្ឋមន្រ្តីសុខាភិបាលអ៊ីស្រាអែល។ រូបភាព៖ Flash90
លោក Yaakov Litzman រដ្ឋមន្រ្តីសុខាភិបាលអ៊ីស្រាអែល។ រូបភាព៖ Flash90
​រដ្ឋមន្ត្រី​សុខាភិបាល​អ៊ីស្រាអែល នា​ថ្ងៃទី​២ ខែមេសា ត្រូវបាន​គេ​រកឃើញថា មាន​ផ្ទុក ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19)​។ ពេលនេះ លោក​បានដាក់​ខ្លួន​នៅ​ដាច់ដោយឡែក និង​គោរព​តាម​វេជ្ជបញ្ជា​របស់​គ្រូពេទ្យ ដើម្បី​ព្យាបាល​ជំងឺឆ្លង​មួយ​នេះ​។


 
​រដ្ឋមន្ត្រី​សុខាភិបាល​អ៊ីស្រាអែល លោក Yaakov Litzman និង​ភរិយា ត្រូវបាន​គេ​រកឃើញថា​មាន​ផ្ទុក COVID-19 បន្ទាប់ពី​បង្ហាញខ្លួន​នៅ​ទីសាធារណៈ ក្នុង​រយៈពេល​ចុងក្រោយ​នេះ​។ បើតាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួងសុខាភិបាល​អ៊ីស្រាអែល ពេលនេះ លោក​រដ្ឋមន្ត្រី និង​ភរិយា មាន​ស្ថានភាព​សុខភាព​ល្អប្រសើរ​នៅឡើយ​ទេ​។ 
 
​ពេលនេះ ក្រសួង កំពុង​ស៊ើបអង្កេត ថា​តើ​លោក​ឆ្លង​COVID-19 មកពី​ប្រភព​ណាមួយ​។ ចំណែក​អ្នកមាន​ទំនាក់ទំនង​ជិត​ស្និ​ទ្ន​ក្នុង​រយៈពេល​ថ្មីៗ​នេះ ដូចជា​មន្ត្រី​រដ្ឋាភិបាល​ជាន់ខ្ពស់​ជាច្រើន​នាក់ និង​មនុស្ស​ផ្សេងទៀត ត្រូវបាន​ក្រសួង​ទាមទារ​ឲ្យ​ដាក់​ច​ត្តា​ឡី​ស័ក​ខ្លួនឯង​មួយរយៈ​សិន​ដែរ​។ 
 
​នា​ថ្ងៃទី​៣០ ខែមីនា​កន្លងទៅ លោកនាយក​រដ្ឋមន្ត្រី Benjamin Netanyahu ក៏បាន​ធ្វើតេស្ត​រក COVID-19​ដែរ ប៉ុន្តែ​លទ្ធផល​អវិជ្ជមាន បន្ទាប់ពី​បុគ្គលិក​ធ្វើការ​ក្នុង​សភា​មាន​ផ្ទុក COVID-19​។ 
​គិត​មក​ត្រឹម​ពេលនេះ អ៊ីស្រាអែល​មាន​ករណី COVID-19 សរុប​ជាង ៦​ពាន់​ករណី អ្នកស្លាប់ ៣០​ករណី និង​អ្នកជា​សះស្បើយ ២៨៩​ករណី​៕ 

Tag:
 អ៊ីស្រាអែល​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com