អត្ថបទពាណិជ្ជកម្ម
នៅផ្ទះគេចពីកូវីដ-១៩ ទូតសុឆន្ទៈស្រាបៀរកម្ពុជា Aguero បញ្ចេញ៧ក្បាច់ ដើម្បីឲ្យសុខភាព រឹងមាំ
× ខ្សែប្រយុទ្ធរបស់ក្លិប Manchester City កីឡាករ Sergio Aguero ដែលជាទូតសុឆន្ទៈ ស្រាបៀរ កម្ពុជា បានបង្ហោះវីដេអូលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន ចែករំលែកពីរបៀបនៃការហាត់ប្រាណ ដើម្បីថែរក្សាសុខភាពឲ្យនៅរឹងមាំ អំឡុងពេលនៅផ្ទះដើម្បីបញ្ចៀសការឆ្លងវីរុសកូវីដ១៩។ របៀបថែទាំសុខភាពរបស់ ខ្សែប្រយុទ្ធ Sergio Aguero បានធ្វើឲ្យសារព័ត៌មាន BBC យកមកផ្សាយបន្ត សម្រាប់ពលរដ្ឋអង់គ្លេសបានស្វែងយល់។
នៅក្នុងឃ្លីបវីដេអូខ្លីជិត១នាទីនេះ កីឡាករ Sergio Aguero បានបង្ហាញត្រួសៗនូវរបៀបហាត់ទាំង៧ ដែលគាត់តែងតែអនុវត្តជាប្រចាំ ដើម្បីធ្វើឱ្យរាងកាយរឹងមាំ។ វីដេអូរបស់គាត់បានទទួលការទស្សនាប្រមាណ៣សែន ៣ម៉ឺន ៥ពាន់ដង លើទំព័រហ្វេសប៊ុករបស់គាត់ផងដែរ។
សម្រាប់ប្រជាពលរដ្ឋកម្ពុជា ក៏អាចអនុវត្តបានដូចគ្នា ដើម្បីសុខភាពល្អ និងរាងកាយមាំមួន។ សូមទស្សនាវីដេអូរបស់គាត់ដូចតទៅ៖
© រក្សាសិទ្ធិដោយ thmeythmey.com