COVID-19
ជាតិ
លោកយាយ សុខ​ហេង បាន​ដាំ​បន្លែ​រាយរង និង​ត្រៀម​អាហារ​ក្រៀម ការពារ​ទំនិញ​ឡើងថ្លៃ​
05, Apr 2020 , 10:29 pm        
រូបភាព
​តាកែវ​៖ ដំណាំ​ជី ម្ទេស ម្រះ ស្លឹកគ្រៃ ម្រះព្រៅ ដើម​ម្កាក់ និង​ដើម​ល្ហុង​ជាដើម ដែល​ដាំ​នៅក្រោយ​ផ្ទះ​របស់​លោកយាយ ងួន សុខ​ហេង ក្នុង​ទំហំ​ដី​ទទឹង​៥​ម៉ែត្រ និង​បណ្តោយ​១០​ម៉ែត្រ បាន​ក្លាយជា​បន្លែ​រាយរង​ដែល​អាច​ទុក​បម្រុង​ការខ្វះខាត​បាន​។ ក្រោយ​ករណី​រាលដាល់​ជំងឺ COVID-19 កាន់តែច្រើន លោកយាយ​វ័យ​៦០​ឆ្នាំ​ដែល​រស់នៅ​ក្នុងភូមិ​សូ​ភី ស្រុក​បាទី ខេត្តតាកែវ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ រូបនេះ បាន​ហាល​ត្រីប្រឡាក់ ខ្ទឹមស ខ្ទឹមបារាំង និង​ម្ទេស ទុក​បម្រុង​រួចជាស្រេច ដើម្បី​ការពារ​ទំនិញ​ឡើងថ្លៃ​។ លោកយាយ សុខ​ហេង បាន​អះអាង​យ៉ាងខ្លី​ថា​៖«​ខ្ញុំ​មិន​បារម្ភ​ទំនិញ​ឡើងថ្លៃ​ទេ ព្រោះ​ខ្ញុំ​មាន​បន្លែ មាន​ត្រី​ក្រៀម​ទុក​»​។​

 
​សូម​លោក អ្នកនាង ទស្សនា​ទិដ្ឋភាព​សួន​បន្លែ​ខាងក្រោយ​ផ្ទះ​លោកយាយ ហេង ដែល​ស្ថិតនៅ​ឃុំ សូ​ភី ស្រុក​បាទី ខេត្តតាកែវ ដូចតទៅ​៖
 

Tag:
 កូ​វីដ​១៩
  សួន​បន្លែ​
© រក្សាសិទ្ធិដោយ thmeythmey.com