ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០-លទ្ធផលនៃពានរង្វាន់ Red Dot Design ឆ្នាំ២០២០ ដែលត្រូវបានគេចាត់ទុកថាជា“ អូស្ការ” នៅក្នុងវិស័យរចនាត្រូវបានចេញផ្សាយ ជាផ្លូវការ។ realme X2 Pro ជាស្មាតហ្វូនលំដាប់កំពូលក្នុងត្រកូលrealme ដែល ជាយីហោមានកេរ្តិ៍ឈ្មោះល្បីល្បាញ រីកដុះដាលលឿនជាងគេបំផុតនៅលើ ពិភពលោក បានក្លាយជាអ្នកឈ្នះពានរង្វាន់ Red Dot Design: រចនាផលិតផលក្នុង ឆ្នាំ២០២០ ។ នេះគឺជាលើកទីមួយហើយដែលrealmeឈ្នះពានរង្វាន់ Red Dot Design។
អ្នកឈ្នះ red dot 2020: realme X2 Pro Master Edition
ពានរង្វាន់ The Red Dot Design បង្កើតឡើងដោយក្រុមប្រឹក្សារចនាម៉ូដអាល្លឺម៉ង់ គឺជាពានរង្វាន់ខាងវិស័យរចនា ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ ដែលមាន ប្រវត្តិជាង៦០ឆ្នាំ។ លើសពីនេះទៀត វាក៏ជាផ្នែកមួយនៃការប្រកួតប្រជែង ទ្រង់ទ្រាយធំ មានឥទ្ធិពលបំផុត និងត្រូវបានគេស្គាល់ថាជានិមិត្តរូប នៃការរចនា ដែលមានគុណភាពខ្ពស់ ហើយការដែលឈ្នះពានរង្វាន់នេះ ត្រូវបានគេ ចាត់ទុកថាជារឿងមួយដ៏អស្ចារ្យ។។
ចាប់ផ្តើមចេញពីសម្រស់នៃជីវិត ដែលជាស្នាដៃដ៏អស្ចារ្យជាមួយនឹងសិល្បៈហត្ថ កម្មឈានមុខគេ
realme X2 Pro Master Edition ដែលត្រូវបានបង្កើតឡើងដោយrealme និងបុគ្គលមានឈ្មោះដ៏ល្បីលើពិភពលោកក្នុងវិស័យរចនា Naoto Fukasawa នាំមកនូវបទពិសោធន៍សិល្បៈសោភណ័ភាពយ៉ាងអស្ចារ្យ។
ដើម្បីបង្ហាញពីភាពជាធម្មតា និងភាពស្រស់បំព្រងនៃជីវិត បានអញ្ជើញនាយក ផ្នែករចនាដែលរបស់ realme Naoto Fukasawa ដើម្បីណែនាំអំពី realme X2 Pro Master Edition(Red Brick និង Concrete ) ដែលទទួលបានការបំផុសគំនិត ពីវាយនភាពនៃសម្ភារសំណង់ទូទៅ នៅក្នុងជីវិតរស់នៅ និងត្រូវបានស្រឡាញ់ ដោយអ្នកប្រើប្រាស់ជាច្រើន ជាមួយនឹងការរចនាម៉ូដទាន់សម័យ និងការ រចនាសិល្បៈហត្ថកម្មដ៏អស្ចារ្យ។
ក្រៅពីនេះទៅទៀត ដើម្បីទទួលបាននូវស្តង់ដារខ្ពស់ ពិសេសសម្រាប់កែច្នៃ realme បានបង្កើតថ្នាំលាប RPដោយផ្ទាល់ និងផ្សំជាមួយបច្ចេកវិទ្យាថ្នាំកូតកញ្ចក់ខ្មុក ដែល នាំមុខគេក្នុងឧស្សាហកម្ម។ បន្ទាប់ពីការខាត់ និងការសាកល្បងចំនួន32 ដំណាក់ កាលមក លទ្ធផលចុងក្រោយ គឺទទួលបានអារម្មណ៍ប៉ះដ៏អស្ចារ្យ ដែលនាំមកនូវ ភាពទន់ដល់កញ្ចក់។ វាក៏ប្រើបច្ចេកវិទ្យាឡាស៊ែរ PicoSure ដើម្បីឆ្លាក់រូបសញ្ញានៅ លើកញ្ចក់ និងចម្លងនៃហត្ថលេខារបស់ Naoto Fukasawa ដោយមានភាពច្បាស់ លាស់១០០%-ដែលការការឆ្លាក់ល្អបំផុតមានទទឹងតែ០.០៩ម.ម ។
ដូច្នេះព័ត៌មានលម្អិតគួរឱ្យចាប់អារម្មណ៍បំផុត ត្រូវបានបង្ហាញនៅក្នុងហត្ថលេខា ដ៏ អស្ចារ្យបំផុត។ ជាមួយនឹងសិល្បៈហត្ថកម្ម និងការរចនាដ៏ប៉ិនប្រសប់ ស្នាដៃដ៏ អស្ចារ្យនេះបានកើតឡើង ដែលត្រូវបានទទួលស្គាល់ដោយពានរង្វាន់ ការរចនា កំពូល។
realme X2 Pro Master Edition: Red Brick
realme X2 Pro Master Edition: Concrete
realme Master Edition ជាសញ្ញាសំគាល់សំខាន់នៃវិស័យរចនាស្មាតហ្វូន
realme Master Edition ដែលបង្កើតឡើងដោយ realme និង Naoto Fukasawa បានរួមបញ្ចូលគ្នារវាង“ការរចនាដោយមិនដឹងខ្លួន”របស់ Naoto Fukasawa និង“ការរចនាពិតប្រាកដ”របស់ realme ដោយទទូចលើគំនិតនៃការចាប់ផ្តើមពីព័ត៌មានលម្អិត នៃជីវិតរស់នៅប្រចាំថ្ងៃ ដែលតែងតែផ្តោតលើការតម្រង់ទិសរបស់មនុស្ស ដោយដកចេញនៃភាពមិនចាំបាច់ និងផ្តោតលើការរចនាមុខងារ និងភាពសាមញ្ញជំនួសវិញ។ រាល់ Master Edition បង្កប់នូវភាពស្រស់ស្អាតនៃព័ត៌មានលម្អិតនៃជីវិត។ វាបានធ្វើជាគំរូល្អសម្រាប់វិស័យនេះ ហើយក៏នឹងជំរុញអ្នករចនាម៉ូដផ្សេងទៀត ឱ្យបង្កើតផលិតផលល្អៗបន្ថែមទៀត។
realme X Master Edition: Onion
realme X Master Edition: Garlic
ជាមួយនឹង realme X Master Edition (Onion និង Garlic) បានបំផុសគំនិត ដោយវាយនភាពនៃសំបកនៃខ្ទឹមបារាំង និងខ្ទឹមស រហូតដល់ realme X2 Pro Master Edition (Red Brick និង Concrete) ហើយបន្ទាប់មកទៅ realme X50 5G Master Edition (Dot និង Line) បំផុសគំនិតដោយចំណុច និងបន្ទាត់។ ធាតុទាំងនេះសុទ្ធតែបង្ហាញពីភាពស្រស់ស្អាតក្នុងជីវិត។ មានអតិថិជនច្រើន ណាស់ កំពុងតែឈ្លក់វង្វេងស្មារតីជាមួយនឹង realme Master Editions។ លើសពីនេះទៅទៀត realme X Master Edition ធ្លាប់បានឈ្នះពានរង្វាន់រចនា CMF មាសអន្តរជាតិ(International CMF Design Supreme Gold Award )ពីមុនរួចមកហើយ។
realme X50 5G Master Edition: Dot
realme X50 5G Master Edition: Line
ការស្វែងរក“ការរចនាម៉ូដទាន់សម័យ” ការប្តេជ្ញាចិត្តនៃការឈានទៅរកភាពយុវវ័យ
នៅឆ្នាំ២០២០ realme នឹងដាក់ខ្លួនដើម្បីបង្កើតយីហោបច្ចេកវិទ្យាទាន់សម័យ“Dare to Leap” ដើម្បីភាពទាន់សម័យឈានមុខគេ នាំវប្បធម៌ទាន់សម័យទៅក្នុងវិស័យបច្ចេកវិជ្ជា និងផលិតផលដែលមានទាំង“បច្ចេកវិទ្យាទាន់សម័យ” និង“រចនាម៉ូដទាន់សម័យ”ដល់យុវវ័យនៅលើពិភពលោក។
នាពេលបច្ចុប្បន្ននេះ realmeចាប់ផ្តើមបើកដំណើរការជាផ្លូវការនូវកម្មវិធី “ភាពទាន់សម័យនៃrealme” ដែលអញ្ជើញសិល្បកររចនាម៉ូត និងអ្នករចនាម៉ូតទាន់សម័យនៅតាមតំបន់នីមួយៗឱ្យរួមគ្នាបង្កើតឧបករណ៍បច្ចេកវិទ្យាទាន់សម័យជាមួយគ្នា។ លើសពីនេះទៅទៀត realmeបានបង្កើតស្ទូឌីយោរចនាម៉ូតផ្ទៃក្នុងគឺ realme Studio ដើម្បីប្រមូលផ្ដុំអ្នករចនាកំពូលៗនៅក្នុងវិស័យនេះដើម្បីនាំយកស្មាតហ្វូនដែលទាន់សម័យ និងការកម្សាន្ត និងផលិតផលជាច្រើនទៀតដល់អតិថិជន និងបង្កើតជីវិតទាន់សម័យដ៏វៃឆ្លាតមួយ សម្រាប់យុវវ័យដោយរួមបញ្ចូល ជាមួយបច្ចេកវិទ្យា 5G ចុងក្រោយបង្អស់ បច្ចេកវិទ្យាAI ភាបឆ្នៃប្រឌិត និង realme UI ជាមួយនឹងភាពសប្បាយរីករាយឥតព្រំដែន។
realme សម្ព័ន្ធមិត្តជាមួយរចនាម៉ូដទូទាំងពិភពលោក ដើម្បីបង្កើតជាផ្លូវការនូវ កម្មវិធី“realme Trendsetters”
realme សង្ឃឹមថា នឹងរួមគ្នាបង្កើតអនាគតដ៏ទាន់សម័យជាមួយយុវវ័យ ក្នុងនាមជា “អ្នកនិយមនូវជីវិតនៃបច្ចេកវិទ្យាទាន់សម័យ” បញ្ចូលគ្នានូវភាពទាន់សម័យ និង បច្ចេកវិទ្យា ហើយអំពាវនាវឱ្យយុវវ័យកែប្រែទម្លាប់ និងដើរទៅមុខជាមួយគ្នា។
(អត្ថបទពាណិជ្ជកម្ម)