ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
ពីនេះ ពីនោះ
ទាំងចាស់និងក្មេងជនជាតិដើមភាគតិចព្នង រួមគ្នារក្សានិងផ្សព្វផ្សាយតម្បាញដូនតា
07, Jun 2020 ,
9:59 pm
រូបភាព
×
ដោយ:
មណ្ឌលគិរី៖ ទោះមមាញឹកនឹងការងារនឹងការត្បាញផ្ទាល់ខ្លួន និងលក់អីវ៉ាន់ចាប់ហួយយ៉ាងណា ក៏ស្ត្រីជនជាតិដើមភាគតិចទំពូន ប្រា ឌិន ឆ្លៀតពេលបង្រៀនតម្បាញតាមបែបប្រពៃណីដល់យុវជន និងស្ត្រីជនជាតិព្នង។ គោលបំណងដែលស្ត្រីវ័យ៤០ឆ្នាំ រូបនេះ លះបង់ទាំងពេលវេលា និងមិនយកកម្រៃពីការបង្រៀនតម្បាញនេះ គឺចង់ឃើញតម្បាញបែបប្រពៃណីរបស់ជនជាតិដើមភាគតិចរស់បន្តដល់កូនចៅជំនាន់ក្រោយ។
បច្ចុប្បន្ន អ្នកស្រី ប្រា ឌិន កំពុងប្រកបរបរត្បាញនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី និងបានបង្រៀនតម្បាញប្រពៃណីដល់កូនសិស្សចំនួន២០នាក់។ «ដោយសារខ្ញុំស្រលាញ់ការងាតម្បាញហ្នឹង អីចឹងខ្ញុំចង់ចែកចាយឱ្យបងប្អូនផ្សេងចេះដូចខ្ញុំដែរ។ សំខាន់យើងអត់ចង់ឲ្យបាត់បង់ និងឱ្យពួកគាត់អាចប្រកបរបរនេះបានដូចខ្ញុំដែរ»។ នេះជាសម្ដីរបស់អ្នកស្រី ប្រា ឌិន ដែលឥតរួញរានឹងបង្រៀនតម្បាញប្រពៃណីដល់ស្ត្រីជនជាតិព្នងជាច្រើន ដើម្បីឱ្យតម្បាញប្រពៃណីនេះនៅតែបន្តរស់យូរអង្វែង។
សម្រាប់យុវតី ត្វែក ជីង ជនជាតិដើមភាគតិចព្នង ដែលកំពុងរៀនថ្នាក់ទី១០ នៃវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី កំពុងរៀនត្បាញតាមបែបប្រពៃណីនេះពីម្តាយមីងរបស់ខ្លួន គឺអ្នកស្រី ប្រា ឌិន នៅក្រុងសែនសមនោរម្យ។ ទំនេរពីការសិក្សាយុវតីវ័យ១៦ឆ្នាំ រូបនេះ រួមទាំងមិត្តភក្តីរបស់នាងមួយចំនួនទៀត តែងតែឆ្លៀតរៀនតម្បាញប្រពៃណីនេះ ដើម្បីអភិរក្ស និងផ្សព្វផ្សាយមរតកដូនតាខ្លួនដល់អ្នកជំនាន់ក្រោយៗទៀត។
សូមអញ្ជើញទស្សនាទិដ្ឋភាពនៃការត្បាញតាមបែបប្រពៃណីរបស់ជនជាតិដើមភាគិតចព្នក នៃក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដូចតទៅ៖
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
6 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
5 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
7 ថ្ងៃ
«ប្រេសិត»មានន័យដូចម្តេច?
6 ថ្ងៃ
គ្រឿងឥស្សរិយាភរណៈ គឺ «មេដាយ» មិនមែន «មេដៃ» ឡើយ
2 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម