អត្ថបទពាណិជ្ជកម្ម
ឥទ្ធិពល​របស់​វិស័យ​ដឹកជញ្ជូន​រហ័ស ក្នុង​ការជួយ​ជំរុញ​សេដ្ឋកិច្ច​នៅ​កម្ពុជា​
12, Apr 2020 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ដោយសារ​ជំងឺ Covid-19 រាតត្បាត និង​ទិន្នន័យ​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល យើង​ព្យាករណ៍​ថា​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា នឹង​ទទួលបាន​ឱកាស​ថ្មី ក្នុងការ​អភិវឌ្ឍ​លើ​វិស័យ​ឧស្សាហកម្ម ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក និង​ការដឹកជញ្ជូន ឈានមុខ​គេ​នៅ​ឆ្នាំ ២០២០ នេះ​។​
 
 
​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ធ្លាប់មាន​ប្រសាសន៍ថា​៖«​សេដ្ឋកិច្ច​របស់​កម្ពុជា ត្រូវបាន​គេ​រំពឹងថា នឹង​កើនឡើង​យ៉ាង​ឆាប់រហ័ស​ក្នុង​អត្រា​ប្រហែល ៦.៥% ក្នុង​ឆ្នាំ​២០២០​។ ផលិតផល​ក្នុងស្រុក​សរុប សម្រាប់​ប្រជាជន​ម្នាក់​នឹង​ឈានដល់ ១,៨១៦ ដុល្លារ​អាមេរិក​។ ក្នុងចំណោម​នោះ វិស័យ​ឧស្សាហកម្ម ត្រូវបាន​គេ​រំពឹងថា​កើនឡើង ៨.៩% ឧស្សាហកម្ម​សេវាកម្ម​កើនឡើង ៦.៤% និង​វិស័យ​កសិកម្ម​កើនឡើង ១.៧%​។ យោងតាម​ធនាគារពិភពលោក​សេដ្ឋ​កិច្ច​កម្ពុជា នៅតែមាន​ស្ថិរភាព​»​។​
 
​ក្រសួងផែនការ បានស្នើ​ថវិកា​ចំនួន ១៤.៤៨​ពាន់​លាន​ដុល្លារ ដើម្បី​ដំណើរការ​គម្រោង​ចំនួន​៦០៨ នៅ​ចន្លោះ​ឆ្នាំ​២០២០ និង​២០២២​។ គម្រោង​ទាំងនេះ នឹង​ផ្តោតលើ​វិស័យ​ចំនួន​៤ រួមមាន​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ ហេដ្ឋារចនាសម្ព័ន្ធ និង​សេវាកម្ម​។ ជាមួយនឹង​កំណើនសេដ្ឋកិច្ច​យ៉ាង​ឆាប់រហ័ស​នេះ បរិមាណ​ទំនិញ​នៅតាម​ព្រលានយន្តហោះ និង​កំពង់ផែ​សមុទ្រ​សំខាន់ៗ​របស់​កម្ពុជា នឹងមាន​ការកើនឡើង​គួរឱ្យកត់សម្គាល់ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ​។ រដ្ឋាភិបាល មាន​គោលបំណង​បង្កើត​ប្រព័ន្ធ​ដឹកជញ្ជូន​ចម្រុះ ព្រមទាំង​ភ្ជាប់​ច្រកព្រំដែន​សេដ្ឋកិច្ច​ចំនួន​៣ រួមមាន​ភ្នំពេញ​-​ព្រះសីហនុ​, ភ្នំពេញ​-​បាវិត និង​ភ្នំពេញ​-​ប៉ោយប៉ែត​។ ទោះយ៉ាងណា​ក៏ដោយ ក៏មាន​ក្រុមហ៊ុន​ធំៗ​ជាច្រើន បានចាប់ផ្តើម​ប្រតិបត្តិការ លើ​វិស័យ​ដឹកជញ្ជូន​រួចរាល់​ហើយ​នៅ​កម្ពុជា រួមមាន J&T, BEST EXPRESS, និង​ZTO ជាដើម​។ 


 
​លោក Jason អ្នកគ្រប់គ្រង​ទូទៅ​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ របស់​ក្រុមហ៊ុន​ដឹកជញ្ជូន BEST EXPRESS បាន​លើកឡើងថា​៖ «​ប្រទេស​កម្ពុជា គឺជា​ប្រទេស​ដែលមាន​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស និង​ជា​ផ្នែក​មួយ​ដ៏​សំខាន់ របស់​យុទ្ធសាស្ត្រ​អន្តរជាតិ​របស់​យើង​។ បច្ចុប្បន្ន គឺជា​ឱកាស​ដ៏​ល្អ​មួយ សម្រាប់​ការវិនិយោគ​លើ​ប្រព័ន្ធ​ដឹក​ជ​ញ្ចូ​ន ប្រកបដោយ​ប្រសិទ្ធភាព និង​វិជ្ជាជីវៈ​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ជួយ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល របស់​ប្រទេស​កម្ពុជា​» ។​
 
​ជាក់ស្តែង BEST EXPRESS បាន​វិនិយោគ​រាប់លាន​ដុល្លារ​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​វិសាលភាព​អាជីវកម្ម​របស់​ក្រុមហ៊ុន​នេះ គឺ​ស្រដៀង​គ្នា​ទៅនឹង​POST និង J&T​។ យុទ្ធសាស្ត្រ​របប​ស់​ក្រុមហ៊ុន គឺ​ផ្តោត​សំខាន់​លើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ការដឹកជញ្ជូន​ក្នុងស្រុក និង​ក្រៅ​ស្រុក ស្រប​ពេលដែល BEST EXPRESS មាន​ទំនាក់ទំនង​ជិតស្និទ្ធ ជាមួយ​ក្រុមហ៊ុន Alibaba Group​។ ក្រុមហ៊ុន​នេះ បានចាប់ផ្តើម​ដំណើរការ​នៅ​ធានី​ភ្នំពេញ ហើយ​ត្រូវបាន​គេ​រំពឹងថា នឹង​បញ្ចប់​ការបង្កើត​បណ្តាញ​សាខា​ក្រុមហ៊ុន​ដឹកជញ្ជូន នៅក្នុង​ប្រទេស​កម្ពុជា​ទាំងមូល នៅក្នុង​ឆ្នាំ​២០២០​នេះ​។ 


 
​ការវិនិយោគ​របស់​ក្រុមហ៊ុន ដែលមាន​ជំនាញ​ធំៗ​ទាំងនេះ នៅក្នុង​ប្រទេស​កម្ពុជា សុទ្ធសឹង​តែមាន​ស្ថិរភាព​ខ្ពស់ និង​លទ្ធភាព​ហិរញ្ញវត្ថុ​ល្អ ជាមួយនឹង​វិស័យ​មួយ​នេះ ដូច្នេះ​យើង​ជឿជាក់ថា វា​នឹង​ក្លាយជា​អាជីវកម្ម​ដ៏​ល្អ​មួយ សម្រាប់​ការវិនិយោគ​របស់​ក្រុមហ៊ុន​ធំ​ដូច BEST EXPRESS នៅ​កម្ពុជា​។​
 
​កម្ពុជា​សូម​ស្វាគមន៍ ចំពោះ​ការចូល​មករ​បស់​ក្រុមហ៊ុន​ល្អៗ​ទាំងនេះ ដើម្បី​ជួយ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​៕

ដើម្បី​ទំនាក់ទំនង​បើក​សាខា BEST EXPRESS CAMBODIA សូម​ចុច​ទីនេះ​៖ https://forms.gle/eR6Pzas6dF65G7tj6​

 










 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

Tag:
 BEST Express
© រក្សាសិទ្ធិដោយ thmeythmey.com