ជាតិ
ពីនេះ ពីនោះ
ពាក្យ«បច្ច័យ» មិនសំដៅតែ«លុយ»មួយមុខទេ
× «បច្ច័យ»ដែលអានថា បុ័ច ចៃ សរសេរជាបាលី បច្ចយ ហើយសំស្ក្រឹត ប្រត្យយ មានន័យថា ហេតុជាទីអាស្រ័យតគ្នា,ទំនង លំអាន ហេតុដែលនាំឲ្យផលប្រព្រឹត្តទៅ។ ក្នុងន័យម្យ៉ាងទៀត«បច្ច័យ» សំដៅលើគ្រឿងអាស្រ័យសម្រាប់បព្វជិត។ «បច្ច័យ» សរសេរជាភាសាបារាំង Suffixe។
បើតាមការបកស្រាយរបស់ភិក្ខុ វជិរប្បញ្ញោ គូ សុភាព សាស្ត្រាចារ្យនៃសកលវិទ្យាល័យបញ្ញាសាស្ត្រ ពាក្យ«បច្ច័យ»មានន័យខុសពី«លុយ»និង«សទ្ធា»។ ភិក្ខុវិជរប្បញ្ញោ គូ សុភាព ពន្យល់ថា «លុយ» ជាផ្នែកមួយនៃបច្ច័យប៉ុណ្ណោះ ដែលគេចាត់ទុកលុយបូកបញ្ចូលជាបច្ច័យ ដែលមានដូចជា សំពត់ ខោអាវ ស្បង់ចីពរ ផ្ទះសម្បែង វត្ត សាលា ជាដើម។
ចំណែកពាក្យ «សទ្ធា» សំដៅលើការមានចិត្តជ្រះថ្លា ជឿជាក់ថាធ្វើអំពើល្អ នឹងទទួលបានផលល្អ។ «របស់ដែលយើងធ្វើទានហ្នឹង គេហៅថា បច្ច័យ ដែលភាគច្រើនហៅថា លុយហ្នឹងឯង។ សម័យឥឡូវ គេច្រើននិយមហៅថា លុយ ជាបច្ច័យ ប៉ុន្តែបច្ច័យ អាចមានច្រើនលើសហ្នឹងទៀត»៕
© រក្សាសិទ្ធិដោយ thmeythmey.com