Sir Kenny Dalglish អតីត​គ្រូ Liverpool ឆ្លង COVID-19 តែ​មិន​ចេញ​រោគសញ្ញា​
COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
Sir Kenny Dalglish អតីត​គ្រូ Liverpool ឆ្លង COVID-19 តែ​មិន​ចេញ​រោគសញ្ញា​
11, Apr 2020 , 4:50 pm        
រូបភាព
ដោយ: រួបរួម
Sir Kenny Dalglish អតីត​អ្នកចាត់ការ​ទូទៅ​ក្លិប Liverpool មាន​លទ្ធផល​តេស្ត​វិជ្ជមាន COVID-19 ដោយ​ក្រោយ​ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាលពី​ថ្ងៃ​៨ ខែមេសា​។ បើតាម​គេហទំព័រ​ផ្លូវការ​របស់ Liverpool ក៏ដូចជា​ក្រុមគ្រួសារ​ផ្ទាល់ បុរស​វ័យ​ស្កុ​តឡែ​ន​វ័យ​៦៩​ឆ្នាំ​រូបនេះ នៅតែ​មិនមាន​លេចចេញ​រោគសញ្ញា (Asymptomatic) នោះឡើយ​។​

 
​តាមពិតទៅ លោក Dalglish ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ពាក់ព័ន្ធ​នឹង​ជំងឺ​ផ្សេងទៀត​ដែល​តម្រូវ​ឲ្យ​ចាក់​អង់​ទី​ប៊ី​យ៉ូ​ទិច​តាម​សរសៃឈាម ប៉ុន្តែ​បែរជា​ត្រូវបាន​ពិនិត្យឃើញ​វិជ្ជមាន COVID-19 ដោយ​គ្មាន​ការចេញ​រោគសញ្ញា​។​
 
​កន្លងមក លោក និង​ក្រុមគ្រួសារ​សម្រេចចិត្ត​រស់​នៅក្រោម​វិធាន​ច​ត្តា​ឡី​ស័ក ដោយ​គោរព​តាម​ការណែនាំ​របស់​រដ្ឋា​ភិ​បាល ក៏ដូចជា​ក្រសួងសុខាភិបាល​នៃ​ចក្រភព​អង់គ្លេស​។ ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​ស្ថានភាព​របស់ Sir Kenny Dalglish មិន​ត្រូវបាន​បង្ហើប​ឲ្យ​ដឹង​ឡើយ ក្រោម​គោលការណ៍​គោរព​សិទ្ធិ​ឯកជន​ភាព​។​
 
Sir Kenny Dalglish ជា​អតីត​ខ្សែប្រយុទ្ធ​ជម្រើសជាតិ​ស្កុ​តឡែ​ន ហើយ​ធ្លាប់​ដឹកនាំ​ក្លិ​ហង្ស​ក្រហម Liverpool ពីរលើក គឺ​ចន្លោះ​ពី​ឆ្នាំ​១៩៨៥-១៩៩១ និង​ឆ្នាំ​២០១១-២០១២​។ លោក​ក៏​ធ្លាប់​បង្វឹក​ក្លិប Blackburn Rovers, Newcastle និង Celtic ផងដែរ​៕

© រក្សាសិទ្ធិដោយ thmeythmey.com