អត្ថបទពាណិជ្ជកម្ម
កម្ពុជា​-​ចិន រួមចិត្ត​តែមួយ​,​ក្រុមហ៊ុន ហ្សេ​ង​ហេង (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី បានផ្តល់​ថវិកា​ចំនួន ១៨​ម៉ឺន​ដុល្លារ និង​សម្ភារ​បរិក្ខារ​ពេទ្យ ជូន​រាជរដ្ឋាភិបាល​កម្ពុជា​
13, Apr 2020 , 10:48 am        
រូបភាព
ដោយ: ថ្មីៗ
​កម្ពុជា​-​ចិន រួមចិត្ត​តែមួយ ដើម្បី​ពុះពារ​គ្រោះមហន្តរាយ​នៃ​ជំងឺ​រាតត្បាត និង​ជម្នះ​នូវ​រាល់​ឧបសគ្គ​។ នៅ​ដើមខែ​មេសា ឆ្នាំ​២០២០​នេះ ក្រុមហ៊ុន ហ្សេ​ង​ហេង (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី បាន​ឧបត្ថម្ភ​ជូន​ដល់​រាជរដ្ឋាភិបាល​កម្ពុជា នូវ​ថវិកា​សរុប​ចំនួន ១៨​ម៉ឺន ដុល្លារ​អាមេរិក និង​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន ៥​ម៉ឺន​យ័ន និង​ម៉ាស​វេជ្ជសាស្ត្រ N95 ចំនួន​១​ម៉ឺន​សន្លឹក ជូន​ដល់​សហព័ន្ធ​ចិន​ក្រៅប្រទេស ខេត្ត​ហ៊ូ​ណាន​ប្រចាំ​នៅ​កម្ពុជា​។ បន្ថែម​ពីនេះ ក្រុមហ៊ុន ក៏បាន​ឧបត្ថម្ភ​ម៉ាស​វេជ្ជសាស្ត្រ​ប្រើប្រាស់ ១​ដង​ចំនួន ១០ ម៉ឺន​សន្លឹក ជូន​ដល់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​សារមន្ទីរ​ជាតិ​កម្ពុជា​។​
 
​នៅ​ចុងខែ​មករា ឆ្នាំ ២០២០ ជា​អំឡុងពេល​បុណ្យចូលឆ្នាំ​ចិន ខណៈដែល​ជំងឺ​កូ​វីដ​-១៩ បាន​រីក​រាលដាល​នៅ​ប្រទេស​ចិន​។ ថ្នាក់ដឹកនាំ​នៃ​ក្រុមហ៊ុន ហ្សេ​ង​ហេង (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី តែង​យកចិត្តទុកដាក់ លើ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​នៅ​ប្រទេស​ចិន និង​តែង​តស៊ូ​ជម្នះ​នូវ​រាល់​ឧបសគ្គ​នានា ដោយ​ក្រុមហ៊ុន​បាន​ព្យាយាម​ស្វែងរក និង​ទិញ​ម៉ាស​វេជ្ជសាស្ត្រ N95 ចំនួន ១​ម៉ឺន​សន្លឹក​នៅ​កម្ពុជា ហើយ​បញ្ជូន​ទៅកាន់​ខេត្ត​ហ៊ូ​ណាន យ៉ាង​ឆាប់​បំផុត​។ ក្នុងពេល​ជាមួយគ្នានេះដែរ ក្រុមហ៊ុន​ក៏បាន​ឧបត្ថម្ភ ជា​ថវិកា​ជូន​ដល់​សហព័ន្ធ​ចិន​ក្រៅប្រទេស​ខេត្ត​ហ៊ូ​ណាន ចំនួន ៥​ម៉ឺន​យ័ន ផងដែរ​។​
  
​បច្ចុប្បន្ន ជំងឺ​កូ​វីដ​-១៩​នៅ​ប្រទេស​ចិន មាន​សភាព​ធូរ​ថយ​ហើយ ប៉ុន្តែ​ការរីក​រាលដាល​នៅក្រៅ​ប្រទេស​នៅតែ​បន្ត​កើនឡើង​។ នៅក្រោម​ស្ថានភាព​ដ៏​តានតឹង និង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ប្រទេស​កម្ពុជា ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​នេះ ភាគ​ហ៊ុ​និក​នៃ​ក្រុមហ៊ុន ហ្សេ​ង​ហេង (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី បានសម្រេច​ឧ​ប​ត្ត​ម្ភ​ថវិកា​ចំនួន ១៨​ម៉ឺន ដុល្លារ​អាមេរិក ដើម្បី​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ការរីក​រាលដាល​នៃ​ជំងឺ​នេះ​។ លើសពីនេះ ក្រុមហ៊ុន​ក៏បាន​ព្យាយាម​ទិញ​ម៉ាស​វេជ្ជសាស្ត្រ ប្រើប្រាស់​១​ដង ចំនួន ១០​ម៉ឺន​សន្លឹក ពី​ទីផ្សារ​ទាំង​ក្នុង និង​ក្រៅប្រទេស ដើម្បី​ឧបត្ថម្ភ​ដល់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​សារមន្ទីរ​ជាតិ​នៃ​កម្ពុជា​។ ក្រុមហ៊ុន ហ្សេ​ង​ហេង (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី តែង​យកចិត្តទុកដាក់​ខ្ពស់ ចំពោះ​សុខ​សុវត្ថិភាព​របស់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ចិន ហើយ​បាន​គាំទ្រ​ការងារ​បង្ការ​ការឆ្លង​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ តាមរយៈ​សកម្ម​ភាពជា​ក់​ស្តែង​របស់ខ្លួន​។ ក្រុមហ៊ុន ហ្សេ​ង​ហេង (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី តែង​ចូលរួមចំណែក ក្នុង​ការងារ​សង្គម រាល់ពេល​មាន​វិបត្តិ​កើតឡើង    ដោយ​អនុវត្ត​ទំនួល​ខុសត្រូវ ក្នុងនាម​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​នៅ​កម្ពុជា ដ៏​ដូចជា​អនុវត្ត​នូវ​វប្បធម៌​ក្រុមហ៊ុន ការងារ​សប្បុរសធម៌ និង​ស្មារតី​នៃ​សេចក្តីស្រឡាញ់​របស់ខ្លួន​។​
​ជំងឺ​គ្មាន​មេត្តា តែ​មនុស្ស​មាន​ក្តី​ស្រឡាញ់​។ ក្នុងអំឡុងពេល​នៃ​ការរីក​រាលដាល​នេះ ប្រទេស​ចិន​និង​កម្ពុជា តែងតែ​យកចិត្តទុកដាក់​ចំពោះ​គ្នា​ទៅវិញទៅមក​។ នៅ​ថ្ងៃទី ៥ ខែកុម្ភៈ កន្លងទៅនេះ ជា​ពេលវេលា​ដ៏​លំបាក​បំផុត សម្រាប់​ប្រទេស​ចិន​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ ហើយ​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានធ្វើ​ដំណើរ​ទស្សនកិច្ច​បន្ទាន់​មួយ ទៅកាន់​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ដែល​នេះ​ជា​អំណោយ​ដ៏​វិសេស​បំផុត ដែល​ប្រជាជន​ចិន​បានទទួល​។ សព្វថ្ងៃនេះ ប្រទេស​កម្ពុជា កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ការរីក​រាលដាល​នៃ​ជំងឺ​នេះ ហើយ​រដ្ឋាភិបាល​ចិន រដ្ឋាភិបាល​ក្នុង​តំបន់ និង​ប្រជាជន​ចិន បាននិងកំពុង​ឧបត្ថម្ភ​សម្ភារ​បរិក្ខារ​ពេទ្យ សម្រាប់​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​រាតត្បាត នៃ​ជំងឺ​កូ​វីដ​-១៩ ដល់​ប្រទេស​កម្ពុជា ជា​បន្តបន្ទាប់​។​
 
​ក្នុងនាម​ជា​សហគ្រាស​ចិន​ដំបូងបង្អស់ ដែល​ធ្វើការ​លើ​ការពិនិត្យ​ស្រាវជ្រាវ និង​ចូលខ្លួន​ក្នុង​ទីផ្សារ​កម្ពុជា ក្រុមហ៊ុន    ហ្សេ​ង​ហេង (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី ប្តេជ្ញាចិត្ត​ក្នុងការ​អភិវឌ្ឍ​ខ្លួន​ឲ្យ​ក្លាយ ទៅជា​ក្រុមហ៊ុន​អចលនទ្រព្យ និង​ទេសចរណ៍​ខ្នាត​ធំ និង​ជា​ក្រុមហ៊ុន​វិនិយោគ​អចលនទ្រព្យ​ថ្មី លក្ខណៈ​អន្តរជាតិ​។ ក្រុមហ៊ុន​តែង​ខិតខំ ជំរុញ​ការផ្លាស់ប្តូរ និង​ការអភិវឌ្ឍ​វប្បធម៌ រវាង​ប្រទេស​ចិន និង​កម្ពុជា​។ ក្នុងពេល​មាន​វិបត្តិ​នេះ ក្រុមហ៊ុន​ក៏មាន​កាតព្វកិច្ច និង​ទំនួល​ខុសត្រូវ ក្នុង​ការជួយ​ប្រជាជន​កម្ពុជា ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩​នេះ​ផងដែរ​។​
 
​លោក Deng Pibing ប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​ក្រុមហ៊ុន​ហ្សេ​ង​ហេង (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី  បាន​មានប្រសាសន៍ថា​៖«​ក្រុមហ៊ុន​ហ្សេ​ង​ហេង (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី និង​គម្រោង​នានា​ក្នុងប្រទេស​កម្ពុជា​របស់​ខ្លួន តែងតែ​ទទួលបាន​ការយកចិត្ត​ទុកដាក់ និង​ការគាំទ្រ​ពី​សំណាក់​សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន , រាជរដ្ឋាភិបាល​កម្ពុជា និង​ប្រជាជន​មូលដ្ឋាន​»​។ លោក​បាន​បន្តថា ការឧបត្ថម្ភ​សម្ភារ​បង្ការ​ការពារ​ជំងឺ​កូ​វីដ​-១៩​នេះ ជា​ទឹកចិត្ត​របស់​ក្រុមហ៊ុន​ហ្សេ​ង​ហេង (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី ដល់​ប្រជាជន​កម្ពុជា​។​
 
​ក្រុមហ៊ុន​ហ្សេ​ង​ហេង (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី​៖ ជំរុញ​យ៉ាងសកម្ម នូវ​គម្រោង​គំរូ​នៃ​យុទ្ធសាស្ត្រ “​ផ្លូវ​មួយ ខ្សែក្រវាត់​មួយ​” ដោយ​រួមគ្នា​បើក​ទំព័រ​ថ្មី នៃ​ការអភិវឌ្ឍ​វប្បធម៌​កម្ពុជា​-​ចិន​
 
​មិន​បំភ្លេច​ចេតនា​ដើម នឹង​ទទួលបាន​ភាពជោគជ័យ​។ អស់​រយៈពេល​ជា​យូរ​មកហើយ តាមរយៈ​ការឆ្លើយតប​យ៉ាងសកម្ម​ចំពោះ​យុទ្ធសាស្ត្រ “​ផ្លូវ​មួយ ខ្សែក្រវាត់​មួយ​” ក្រុមហ៊ុន​ហ្សេ​ង​ហេង (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី តែង​ចូលរួម​ជួយ​ជំរុញ ការអភិវឌ្ឍ​វិស័យ​វប្បធម៌​រវាង​កម្ពុជា និង​ចិន​។ ក្រុមហ៊ុន​បាន​កសាង​គម្រោង​តារា​សាគរ ដែលជា​គម្រោង​គំរូ​នៃ​យុទ្ធសាស្ត្រ “​ផ្លូវ​មួយ ខ្សែក្រវាត់​មួយ​” នៅ​ខេត្តកោះកុង ដែល​ទីនេះ​ជា​តំបន់​គោលដៅ​ទេសចរណ៍ លំដាប់​ពិភពលោក​។ នៅក្នុង​ឱកាស “​ឆ្នាំ​នៃ​វប្បធម៌ និង​ទេសចរណ៍​កម្ពុជា​-​ចិន ២០១៩” សមាគម​លើកកម្ពស់​វប្បធម៌ និង​ទេសចរណ៍​របស់​ប្រទេស​ចិន និង​កម្ពុជា បានដាក់​ចេញ​នូវ​ផែនការ​អភិវឌ្ឍ និង​ច្នៃប្រឌិត​វប្បធម៌​ជាតិ “​ស្វែងយល់​ពី​ប្រទេស​កម្ពុជា​” ដែល​ផ្តោតលើ​ការអភិរក្ស ការ​ស្នង​មរតក និង​ការផ្សព្វផ្សាយ​គម្រោង​វប្បធម៌ និង​សិល្បៈ ដែលជា​តំណាង​របស់​ប្រទេស​កម្ពុជា ព្រមទាំង​ចូលរួមចំណែក ក្នុងការ​ផ្លាស់ប្តូរ​វប្បធម៌​ចិន​-​កម្ពុជា តាមរយៈ​សកម្ម​ភាពជា​ក់​ស្តែង​។​
​នៅ​ឆ្នាំ ២០២០ ក្រុមហ៊ុន​ហ្សេ​ង​ហេង (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី នឹង​បន្ត​ជំរុញ​ការអនុវត្ត​ផែនការ​អភិវឌ្ឍ និង​ច្នៃប្រឌិត​វប្បធម៌​ជាតិ​របស់​ប្រទេស​កម្ពុជា ដោយ​នាំយក​វប្បធម៌​និង​សិល្បៈ​ខ្មែរ ទៅកាន់​ប្រទេស​ចិន និង​ពិភពលោក​ទាំងមូល ដើម្បី​បង្កើត​នូវ​គំរូ​នៃ​ការផ្លាស់ប្តូរ​វប្បធម៌ និង​សិល្បៈ​រវាង​កម្ពុជា និង​ចិន និង​ជួយ​ជំរុញ​ការធ្វើសមាហរណកម្ម​ស៊ីជម្រៅ​នៃ​សេដ្ឋកិច្ច និង​វប្បធម៌​រវាង​ប្រទេស​ទាំងពីរ​។​
 
​លោក Deng Pibing បាន​មានប្រសាសន៍ថា ក្រុមហ៊ុន​ហ្សេ​ង​ហេង (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី នឹង​ឈរ​នៅ​ជាមួយ​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ជាង ១៦ លាន​នាក់​ជានិច្ច ដោយ​នឹង​ដើរ​ទន្ទឹមគ្នា និង​ជួយ​គ្នា​ទៅវិញទៅមក​។ ជាមួយនឹង​ដំណើរការ​យ៉ាង​ល្អ គម្រោង​តារា​សាគរ​នឹង​ជួយ​ជំរុញ​ផែនការ​អភិវឌ្ឍ និង​ច្នៃប្រឌិត​វប្បធម៌​ជាតិ​របស់​ប្រទេស​កម្ពុជា ព្រមទាំង​ផ្តល់ឱកាស​ការងារ ជូន​ប្រជាជន​ក្នុង​តំបន់ និង​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម ដើម្បី​ធ្វើ​ឲ្យ​ចំណងមិត្តភាព​កម្ពុជា - ចិន កាន់តែ​រឹងមាំ​ឡើង​។ ខ្ញុំ​ជឿជាក់​យ៉ាង​មុតមាំ​ថា ក្រោម​ការដឹកនាំ ប្រកបដោយ​គតិបណ្ឌិត របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រទេស​កម្ពុជា​ប្រាកដជា​ទទួលបាន​ភាព​ជោគជ័យ ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​-១៩៕
 






 
(​អត្ថបទ​ពាណិជ្ជកម្ម​)

 

© រក្សាសិទ្ធិដោយ thmeythmey.com