៥​បទ​ពេញនិយម​ពេល​ចូលឆ្នាំ ដែល​អាច​ស្តាប់​កម្សាន្ត​នៅផ្ទះ​
ជាតិ
សង្គមជាតិ
៥​បទ​ពេញនិយម​ពេល​ចូលឆ្នាំ ដែល​អាច​ស្តាប់​កម្សាន្ត​នៅផ្ទះ​
13, Apr 2020 , 6:59 pm        
រូបភាព
​ភ្នំពេញ​៖ នា​រដូវ​បទ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​នៅតាម​បណ្តា​ផលិតកម្ម​ជាច្រើន​នៅ​កម្ពុជា​បាន​ផលិត​នូវ​បទ​ជាច្រើន​ដើម្បី​អបអរសាទរ​ក្នុងនោះ​មាន​បទ​ចម្រៀង​ជា​ដូចជា ចង្វាក់​រាំវង់ សា​រ៉ា​វ៉ាន់ ឡាំ​លាវ តា​លុង និង​ឌី​ស​ស្កូ​រ​ជាដើម​។ ថ្ងៃនេះ​សារព័ត៌មាន​ថ្មីៗ​សូម​លើកយក​បទ​ចម្រៀង​ចំនួន​៥​បទ​ដែល​ពេញនិយម​សម្រាប់​បុណ្យចូលឆ្នាំថ្មី​ដែលមាន​ដូចតទៅ​៖

១ «​ក្រមុំ​ខ្មែរ​» ជា​ចង្វាក់​តាលុ​ង ច្រៀង​ដោយ​លោក ខេមរៈ សិរីមន្ត បទ​នេះ​អ្នកនិពន្ធ​បាន​លើក​ពី​នារី​ខ្មែរ​ដែលមាន​ច​រឹក​មាយា​ទ​ល្អ គួរ​ឲ្យ​ស្រឡាញ់ ឬ​ក​ពារ​សមរម្យ សមជា​ស្ត្រី​ខ្មែរ​។ បទ​ចម្រៀង​នេះ​និពន្ធ​ទំនុកច្រៀង​ដោយ លោក ខេមរៈ ភា​រុណ និង​បទ​ភ្លេង​ដោយ​លោក ឈិ​ត តេង​រិ​ទ្ធ​។​

២ «​រាំវង់​២០២០» បទ​ចម្រៀង​របស់​កញ្ញា ដា សុមា​វ​តី្ត ពី​ផលិតកម្ម​ថោ​ន ដែល​ច្រៀង​រៀបរាប់​ឲ្យ​ប្រជាជន​ខ្មែរ​ចូលរួម​រាំវង់​សប្បាយ​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី​ជា​បុណ្យប្រពៃណី​ខ្មែរ​ក្នុង​១​ឆ្នាំមាន​តែម្តង បទ​ចម្រៀង​នេះ​និពន្ធ​ទំនុកច្រៀង​ដោយ​លោក រ័ត្ន តា​ម៉ូ និង​និពន្ធ​បទ​ភ្លេង​ដោយ​លោក ដា ភ្លេង​។​


៣ បទ​ចម្រៀង​រាំវង់​ច្រៀង​ឌឺដង​សម្តី​គ្នា​រវាង កុមារា ធឿន បុរី និង​កុមារី អ៊ុក សុ​ណ្ណា​រី របស់​ផលិតកម្ម កាឡាក់ស៊ី ណា​វ៉ា​ត់​ត្រា ដែល​អ្នកនិពន្ធ​បាន​ឲ្យ​អ្នកចម្រៀង​ច្រៀង​បែប​ឌឺដង​គ្នា​ដែលជា​អ្នកជិតខាង​គ្នា មិនដែល​ត្រូវ​គ្នា​ដល់​ថ្នាក់​ចង់​ប្រកាស​លក់​ផ្ទះ​ចោល​។ បទ «​ចង់​លោក​ផ្ទះ​ចោល​» និពន្ធ​ទំនុកច្រៀង និង​មេ​ឡូ​ឌី​ដោយ​លោក យឹម តា​ស្រង់ និង​និពន្ធ​បទ​ភ្លេង​លោក THOMEET ។​


៤ «​ថែ​ភ្លេង​ដូនតា​» បទ​ចម្រៀង​ពី​តារាចម្រៀង ចាន់​ឡៃ វ​ល័​ក្ខ របស់​ផលិតកម្ម មកុដ​មេ​ឌៀ ដែល​ច្រៀង​រៀបរាប់​ឲ្យ​ប្រជាជន​ខ្មែរ​ចូលរួម​ថែរក្សា​នូវ​ជា​អ្វី​ជា​ភ្លេង​របស់​ខ្មែរ ព្រោះថា​ចង្វាក់​ភ្លេងខ្មែរ​មានតម្លៃ​ជា​កេរ្តិ​តំណាល​តាំងពី​យូរយា​មកហើយ ។ បទ​ចម្រៀង​នេះ​ជា​ស្នាដៃ​និពន្ធ​ទំនុកច្រៀង​របស់លោក ផែង រត​នី និង​និពន្ធ​បទ​ភ្លេង​ដោយ​លោក ឈិ​ត តេង​រិ​ទ្ធ ហើយ​ជា​បទ​ចម្រៀង​ចង្វាក់​តាលុ​ង​។​


៥ «​ស្រឡាញ់​ក្រមុំ​ខ្មែរ​យើង​» ជា​បទ​ចម្រៀង​របស់​តារាចម្រៀង​កម្ពុជា​ក្រោម​លោក ខាន់ ស៊ី​អឿន របស់​ផលិតកម្ម​សាន់​ដេ បទ​ចម្រៀង​នេះ​និពន្ធ​ទំនុក និង​និពន្ធ​បទ​ភ្លេង​ដោយ​លោក ឈិ​ត តេង​រិ​ទ្ធ​។ បទ​ចម្រៀង​របស់​តារា​កម្ពុជា​ក្រោម​រូបនេះ​គឺ​សបញ្ជាក់​អំពី​នារី​ខ្មែរ​ដែលមាន​ច​រឹក​ឬ​ក​ពារ​សមរម្យ និង​សម្រស់​ស្រស់ស្អាត​របស់​នារី​ខ្មែរ​។​
 
 
 

Tag:
 បុណ្យចូលឆ្នាំ​
 ​ បទ​ចម្រៀង​
© រក្សាសិទ្ធិដោយ thmeythmey.com