ជាតិ
សង្គមជាតិ
អាជីវក​រថា ផ្លែឈើ និង​គ្រឿង​រណ្តាប់​ទទួល​ទេវតា លក់ដាច់​ដូច​ឆ្នាំមុនៗ
13, Apr 2020 , 10:59 pm        
រូបភាព
អាជីវករលក់ ផ្លែឈើ ផ្កា និងស្លាធម៌ នៅផ្សារបឹងត្របែក
អាជីវករលក់ ផ្លែឈើ ផ្កា និងស្លាធម៌ នៅផ្សារបឹងត្របែក
​ភ្នំពេញ​៖ ទោះ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ត្រូវ​ផ្អាក ក៏ប៉ុន្តែ​ប្រជាពលរដ្ឋ​នៅតែ​អាច​រៀបចំ​សែនព្រេន​ទទួល​ទេវតា​ឆ្នាំ​ថ្មី​បាន​។ ផ្លែឈើ ចេកទុំ ស្លាធម៌ ផ្កា​ភ្ញី និង​គ្រឿង​សំណែន​ផ្សេងៗ នៅតែ​ត្រូវប៉ាន់​នាឱកាស​នេះ​។ អាជីវករ​លក់​ផ្កា​ភ្ញី និង​ផ្លែឈើ​នៅ​ផ្សារ​បឹងត្របែក អះអាង​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ដូចៗ​គ្នា​ថា ការលក់ដូរ​របស់​ពួកគាត់ ដាច់​ដូច​ឆ្នាំមុនៗ​ដែរ​។

 
​អ្នកស្រី មួយ ហៀ​ង ដែលជា​អ្នកលក់​ផ្លែឈើ​ចម្រុះ បាន​ឲ្យ​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ដឹងថា ក្នុងពេល​មួយព្រឹកនៅ​ថ្ងៃ​សែន​ទទួល​ទេវតា​ឆ្នាំ​ថ្មី​នេះ អ្នកស្រី​លក់​ផ្លែឈើ​ចម្រុះបាន​ប្រមាណ​១០០​គីឡូក្រាមទៅហើយ ពោលគឺដាច់ប្រហាក់ប្រហែល​នឹង​ឆ្នាំមុន​ដែរ ខុសគ្នា​តែ​តម្លៃ​ប៉ុណ្ណោះ​។ ផ្លែឈើ​ឆ្នាំនេះ មានតម្លៃ​ខ្ពស់ជាង​បន្តិច​។ នេះ​បើតាម​អ្នកស្រី មួយ ហៀ​ង​។ 
​ចំណែក​លោក ប៊ូ រតនា អ្នកលក់​ស្លាធម៌ និង​ចេកទុំ​វិញ ក៏បាន​អះអាង​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ការលក់​ស្លាធម៌ គឺ​ដាច់​ដូច​រាល់​ឆ្នាំ​ដែរ​។ បើតាម លោក ប៊ូ រតនា ស្លាធម៌​មួយគូ តម្លៃ​១​ម៉ឺន ៦​ពាន់​រៀល​។​
   
លោក រតនា ឈរពាក់មួកផ្កា កំពុងលក់ស្លាធម៌ ជាមួយបងប្រុស 

​អ្នកស្រី ផល លី ដែល​កំពុង​ដើរ​ទិញ​ផ្លែឈើ បាន​រៀបរាប់ថា អ្នកស្រី រៀបចំ​សែន​នៅ​សម្រាប់​ដាក់​សែន​ទទួល​ទេវតា​ឆ្នាំ​ថ្មី​ដូច​សព្វដង ប៉ុន្តែ​ជាការ​រៀបចំ​តូចតាច​ជាង​ឆ្នាំមុន​។ អ្នកស្រី ផល លី លើកឡើងថា​៖ «​នៅតែ​សែន​ដូច​រាល់​ឆ្នាំ ធម្មតា តែ​តិចជាង​ឆ្នាំមុន មិនសូវមាន​លុយ  ហើយ​ចង្ហាន់​យកទៅ​វត្ដ​ធម្មតា​ដែរ ធ្វើ​បាយ​ម្ហូប​តិចតួច​»៕ 
 

លោក ស្រីហៀង និងប្ដី កំពុងលក់ផ្លែឈើ


អ្នកស្រី ហៀង កំពុងលក់ផ្លែឈើ

© រក្សាសិទ្ធិដោយ thmeythmey.com