Moss អតីត​អ្នក​ប្រណាំង​រថយន្ត F1 របស់ Mercedes ស្លាប់​នៅ​អាយុ​៩០
កីឡាអន្តរជាតិ
រថយន្ត
អន្តរជាតិ
Moss អតីត​អ្នក​ប្រណាំង​រថយន្ត F1 របស់ Mercedes ស្លាប់​នៅ​អាយុ​៩០
13, Apr 2020 , 7:19 pm        
រូបភាព
Sir Stirling Moss វីរបុរស​ប្រណាំង​រថយន្ត Formula One របស់​អង់គ្លេស ស្លាប់​ក្នុង​អាយុ​៩០​ឆ្នាំ ដោយសារ​ជំងឺ​ប្រចាំកាយ​ដែល​ញាំញី​រយៈពេល​យូរ​មកហើយ​។ Moss ជា​កីឡាករ​ចក្រភព​អង់គ្លេស​ដំបូង​គេ​បង្អស់​ដែល​ឈ្នះ​ការប្រណាំង​នៅ​ទីលាន​ក្នុង​ទឹកដី​ខ្លួនឯង British Grand Prix​។​


 
Moss ត្រូវបាន​ចាត់ទុកថា​ជា​អ្នកបើកបរ​រថយន្ត​ប្រណាំង​កម្រិត​ពិភពលោក​ដ៏​អស្ចារ្យ​ម្នាក់​ក្នុងចំណោម​កីឡាករ​ទាំងអស់​ទោះបី​លោក​មិន​ធ្លាប់​ឈ្នះ​ជើងឯក​កីឡា​ប្រណាំង​រថយន្ត ឬ​កាំជ្រួច​លើ​ផ្ទៃរាប​លំដាប់​ពិភពលោក​នេះ​ក៏ដោយ​។​


 
​បុរស​សញ្ជាតិ​អង់គ្លេស​រូបនេះ បានប្រកាស​ចាក​ចេញពី​ជីវិត​សាធារណៈ​កាលពី​ខែមករា ឆ្នាំ ២០១៨ ដោយសារតែ​បញ្ហា​សុខភាព​ដុនដាប​របស់​លោក​។ Moss ក៏​ធ្លាប់​ទៅ​សម្រាក​ព្យាបាល​នៅឯ​មន្ទីរពេទ្យ​សិង្ហ​បុរី​រយៈពេល ១៣៤ ថ្ងៃ​ផងដែរ បន្ទាប់ពី​ទទួលរង​ជំងឺ​ផ្លូវដង្ហើម នា​ខែធ្នូ ឆ្នាំ ២០១៦​។​
 
​អតីត​អ្នកបើកបរ​ឲ្យ​ក្រុម​ប្រណាំង Mercedes រូបនេះ ធ្លាប់​ឈ្នះ​ការប្រណាំង ១៦​លើក ក្នុងចំនោម​៦៦​លើក នៃ​ព្រឹត្តិការណ៍​ប្រណាំង F1 ចន្លោះ​ពី​ឆ្នាំ ១៩៥១ ដល់ ១៩៦១​។ Moss បាន​ក្លាយជា​អ្នកបើកបរ​ជនជាតិ​អង់គ្លេស​ដំបូង​គេ​ដែល​ឈ្នះ​ការប្រណាំង​ក្នុងផ្ទះ​ខ្លួនឯង នៅ​ឆ្នាំ ១៩៥៥ នាទី​លាន Aintree (​បច្ចុប្បន្ន​ទីលានប្រណាំង​សេះ​)​។ បើ​ទោះ​មិន​ធ្លាប់​ឈ្នះ​ពាន តែ Moss ធ្លាប់​បញ្ចប់​លទ្ធផល​រងជើង​ឯក​ដ​ល់​ទៅ​៤​ដង​ក្នុង​អាជីព​៕



Tag:
 Formula One
  Sir Stirling Moss
© រក្សាសិទ្ធិដោយ thmeythmey.com