COVID-19
ជាតិ
សង្គមជាតិ
«​គម្លាត​សុវត្ថិភាព​» មិនគួរ​ហៅថា «​គម្លាត​សង្គម​» នោះឡើយ​»!
14, Apr 2020 , 9:49 am        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​ភាសា​អង់គ្លេស គេ​ប្រើប្រាស់​ពាក្យ Social Distancing ហើយ​បកប្រែ​មកជា​ភាសា​ខ្មែរ គឺ​គម្លាត​សុវត្ថិភាព ប៉ុន្តែ​ពេលខ្លះ​បានធ្វើ​ឲ្យ​ការយល់ច្រឡំ​ជាមួយនឹង​អត្ថន័យ «​គម្លាត​សង្គម​» (Social Distance)​។

 
​តើ​ពាក្យ​ថា​«​គម្លាត​សុវត្ថិភាព​» មានន័យ​រួម​យ៉ាងដូចម្តេច​? 
​ដើម្បី​យល់ច្បាស់​ពី​អត្ថន័យ​នៃ​ពាក្យ​នេះ គេ​គួរ​យល់​ពី​គោលការណ៍​មួយចំនួន​ដែល​គេ​ទាមទារ​ឲ្យ​បុគ្គល​ម្នាក់ៗ មិនគួរ​ធ្វើ ចៀសវាង​ធ្វើ និង​គួរ​ធ្វើ នៅក្នុង​បរិបទ​ជំងឈ​កូវ​វីដ​១៩​នេះ​។ 
 
​តើ​អ្វីខ្លះ​ដែល​មិនគួរ​ធ្វើ​នៅក្នុង​គ្រា​លំបាក​នៃ​បរិបទ​កូ​វីដ​១៩? 
ទី​១៖ កុំ​ស្ថិត​នៅក្បែរ​អ្នកដទៃ​
​ទី​២៖ កុំ​ប៉ះ​អ្នក​ដទៃ​
ទី​៣៖ កុំ​ទៅលេង​អ្នកដទៃ​
​ទី​៤៖ កុំ​អញ្ជើញ​អ្នកដទៃ​មកលេង​អ្នក​
​ទី​៥៖ គួរ​ស្ថិតនៅ​ដាច់​តែឯង​
 
​តើ​អ្វីខ្លះ​ដែល​ត្រូវ​ចៀសវាង​ធ្វើ​នៅក្នុង​សម័យ​កូ​រ៉ូ​ណា​ហ្នឹង​? 
​ទី​១៖ ចៀសវាង​ការជួបជុំ​ជា​ក្រុម និង​ហ្វូងមនុស្ស​ធំៗ​
​ទី​២៖ ចៀសវាង​ការធ្វើដំណើរ​តាម​យានត​ជំនិះ​សាធារណៈ​
​ទី​៣៖ ចៀសវាង​ការធ្វើដំណើរ​
 
​តើ​អ្វីខ្លះ​ដែល​ត្រូវធ្វើ​នៅក្នុង​កាលៈទេសៈ​មេរោគ​កូ​វីដ​១៩​នេះ​? 
​ទី​១៖ ស្ថិតនៅ​គេហដ្ឋាន​
​ទី​២៖ ធ្វើការ​ពី​ផ្ទះ 
​ទី​៣៖ រក្សា​ទំនាក់ទំនង​តាម​បណ្តាញ​សង្គម​។​
 
​រីឯ​ពាក្យ «​គម្លាត​សង្គម​» មានន័យថា ជាការ​បែងចែក​កម្លា​ត ដូចជា​ឋានៈ​សង្គម ក្រុម ជាតិ​សាសន៍ អាយុ ភេទ ជាពិសេស​ការបែងចែក​អ្នកមាន អ្នកក្រ ជាដើម​៕
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com