ជាតិ
សង្គមជាតិ
​ដើមឈើ​ចំណាស់​បាក់​រលំ តែ​មិន​ប៉ះពាល់​ដល់​តួ​ប្រាសាទតាព្រហ្ម និង​អង្គរវត្ត​ឡើយ​
14, Apr 2020 , 10:33 am        
រូបភាព
ដើម​ឈើនៅ​ប្រាសាទតាព្រហ្មបានបាក់រលំ​កាលពី​យប់ថ្ងៃទី​១២ ខែមេសា ដោយសារ​ខ្យល់កន្រា្តក់ រូបភាពពីអាជ្ញាធរជាតិអប្សរា
ដើម​ឈើនៅ​ប្រាសាទតាព្រហ្មបានបាក់រលំ​កាលពី​យប់ថ្ងៃទី​១២ ខែមេសា ដោយសារ​ខ្យល់កន្រា្តក់ រូបភាពពីអាជ្ញាធរជាតិអប្សរា
ដោយ:
 ​ភ្នំពេញ​៖ ដោយសារតែ​កម្លាំង​ខ្យល់​កន្ត្រាក់ ដើមឈើ​ចំណាស់​បាន​រលំ នៅ​បរិវេណ​ប្រាសាទតាព្រហ្ម និង​អង្គរវត្ត​នៅ​ខេត្តសៀមរាប ប៉ុន្តែ​គ្រោះមហន្តរាយ​កាលពី​យប់​ថ្ងៃទី​១២ ខែមេសា កន្លងមកនេះ មិនបាន​ប៉ះពាល់​ដល់​តួ​ប្រាសាទ​ណាមួយ​ឡើយ​។

 
​លោក ឡុង កុសល អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា បានបញ្ជាក់​ប្រាប់ដ​ល់អ្ន​ក​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា ក្រោយពី​ខេត្តសៀមរាប​ទទួលរង​ដោយ​ទឹកភ្លៀង និង​ខ្យល់ក​ន្ទ្រា​ក់កើតឡើង​នា​យប់​ថ្ងៃទី​១២ ខែមេសា បានធ្វើ​ឲ្យ​ដើមឈើ​ចំនួន​៤​ដើម បាន​បាក់​នៅ​បរិវេណ​ប្រាសាទតាព្រហ្ម ២​ដើម​បាក់​នៅក្នុង​ភូមិ និង​មួយ​ដើម​ទៀត​បាក់​ក្នុង​បរិវេណ​ប្រាសាទអង្គរវត្ត​។ 
  
ដើម​ឈើនៅ​ប្រាសាទតាព្រហ្មបានបាក់រលំ​កាលពី​យប់ថ្ងៃទី​១២ ខែមេសា ដោយសារ​ខ្យល់កន្រា្តក់ រូបភាពពីអាជ្ញាធរជាតិអប្សរា

​បើតាម​លោក ឡុង កុសល បាតុភូត​ទាំងអស់នេះ មិនបាន​ប៉ះពាល់ និង​ធ្វើ​ឲ្យ​ប្រាសាទ​ណាមួយ​ខូចខាត​ឡើយ​។ លោក បាន​ប្រាប់​ដូច្នេះ​ថា​៖«​វា​រលំ​ក្នុង​បរិវេណ​ប្រាសាទ តែ​មិនបាន​បាក់​សង្កត់​លើ​ប្រាសាទ​ទេ​។ ក្រុមការងារ​អ្នកជំនាញ​ផ្នែក​ព្រៃឈើ​បាន​ចុះទៅ​ពិនិត្យមើល  និង​កំពុងតែ​មមាញឹក​កាប់ និង​ដកហូត​ដើមឈើ​ដែល​ដួលរលំ កុំ​ឲ្យ​មានការ​ខូចខាត​ដល់​ប្រាង្គ​ប្រាសាទ​។ ដើមឈើ​ណា​ដែល​រលំ​មក​ទាំង​គល់​ហើយ គឺ​យើង​ត្រូវ​ដកចេញ​ហើយ តែ​ដើមឈើ​ណា​រយះ យើង​នៅតែ​រក្សា​ដើមឈើ​នោះ​ដើម្បី​បន្ត​លូតលាស់​ទៅមុខទៀត​»​។​
 
 អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា បាន​បន្ត​បញ្ជាក់ថា ដើមឈើ​លើ​បាក់​លើ​ប្រាសាទតាព្រហ្ម និង​តាម​ប្រាសាទ​នានា​នោះ មិន​ធ្វើ​ឲ្យ​បាត់​សោភណភាព​របស់​ប្រាសាទ​ឡើយ​៕ 
  

ដើម​ឈើនៅ​ប្រាសាទតាព្រហ្មបានបាក់រលំ​កាលពី​យប់ថ្ងៃទី​១២ ខែមេសា ដោយសារ​ខ្យល់កន្រា្តក់ រូបភាពពីអាជ្ញាធរជាតិអប្សរា

Tag:
 ដើមឈើ​
  ​ប្រាសាទតាព្រហ្ម​
 ​ អាកាសធាតុ​
© រក្សាសិទ្ធិដោយ thmeythmey.com