អត្ថបទពាណិជ្ជកម្ម
BMW X6 និង 8 Series Gran Coupe ស៊េរី​ថ្មី មាន​លក់​នៅ​កម្ពុជា​ហើយ​!
14, Apr 2020 , 4:07 pm        
រូបភាព
ដោយ: ថ្មីៗ
​ថ្ងៃនេះ​ក្រុមហ៊ុន BMW Asia និង​ក្រុមហ៊ុន HGB Group បានប្រកាស​ពី​វត្តមាន​របស់​រថយន្ត BMW 8 Series Gran Coupe ស៊េរី​ថ្មី​សន្លាង ដែលជា​ម៉ូ​ឌែ​ល​រថយន្ត​ស្ព័​រ​ដ៏​ទំនើប​បំផុត និង​មាន​លក្ខណៈពិសេស​ប្លែក​ដាច់​ពី​រថយន្ត​ផ្សេងៗ​ទាំងអស់​។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន​ក៏បាន​ប្រកាស​ចេញ​នូវ​រថយន្ត BMW X6 ស៊េរី​ថ្មី​សន្លាង ដែលជា​ម៉ូ​ឌែ​ល​រថយន្ត​ដ៏​ទំនើប​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ថ្មី និង​យក​លំនាំ​ដ៏​ពិសេស ប្លែក​អស្ចារ្យ​របស់​គ្រួសារ​រថយន្ត​ប្រភេទ Sports Activity Coupe (SAC)​។​
 
១. BMW 8 Series Gran Coupe
 
​ការ​រចនា​រូបរាង​ខាងក្រៅ​៖ រូបរាង​ស្ព័​រ​ដ៏​ល្អ​ប្រណីត និង​គួរឱ្យ​ទាក់ទាញ​
​រចនាបថ​ដោយបាន​ច្របាច់​បញ្ចូល​គ្នា នូវ​ខ្សែបន្ទាត់​ដ៏​ច្បាស់ និង​ផ្ទៃ​រាង​ធំ​ទូលាយ ដែល​មើលទៅ ហាក់ដូចជា​នៅតាម​ខ្សែ​អំបោះ​តែមួយ ស្របតាម​និមិត្តសញ្ញា​ថ្មី នៃ​ម៉ាក BMW នេះ បានធ្វើឱ្យ​រូបរាង​ខាងក្រៅ​របស់​រថយន្ត BMW 8 Series Gran Coupe កាន់​តែមាន​សោភ័ណភាព​ប្លែក​អស្ចារ្យ ទាំង​ភាពស្វាហាប់ និង​ភាព​ប្រណីត​កម្រិត​ខ្ពស់បំផុត​ផងដែរ​។​
​ការ​រចនា​ផ្នែក​ចំហៀង​សងខាង និង​ផ្នែក​ខាងក្រោយ​រថយន្ត BMW 8 Series Gran Coupe ស៊េរី​ថ្មី​សន្លាង​នេះ ក៏បាន​ធ្វើឱ្យ​រថយន្ត​នេះ​កាន់តែ​មាន​ភាព​ពិសេស ខុសប្លែក​លើសពី​រថយន្ត 8 Series ផ្សេងៗ​ទៀត នៅក្នុង​ត្រកូល​តែមួយ​ផងដែរ​។​
  
​ដោយសារតែ​ស៊ុម​កញ្ចក់​ខាង​មុខធំ មាន​រាង​ខ្ពស់​បន្តិច ទើប​ខ្សែ​ដំបូល​របស់​រថយន្ត​នេះ ក៏ត្រូវ​បាន​ដំឡើង​ឱ្យ​ខ្ពស់​បន្តិច ពោលគឺ​រហូត​ទៅដល់​កៅអី​ខាងមុខ ធ្វើ​ឲ្យ​បរិវេណ​ផ្នែក​ខាងលើ របស់​អ្នកបើក​បរទាំង​ខាងមុខ និង​ខាងក្រោយ គឺមាន​ភាព​ទូលាយ​ជាមុន​។​
 
 
​ចង្កៀង​ឡា​ហ្សែ​ខាងមុខ​របស់ BMW មាន​លក្ខណ​:​ស្ដង់ដារ​ដ៏​មាន​ឥទ្ធិពល 
​ចង្កៀង​មុខ​ភ្លោះ​តូច​ច្រឡឹង​ដ៏​ស្រស់ស្អាត មាន​បំពាក់​ខិត​ទៅ​ខាងលើ​បន្តិច ហើយ​បាន​រំលេច​ចេញ​នូវ​រូបរាង​ដ៏​ស្រស់ស្អាត នៃ​ម៉ាក​សញ្ញា​របស់​រថយន្ត​ស៊េរី​ថ្មី​សន្លាង​នេះ អម​ជាមួយនឹង​អំពូល LED ដែល​បញ្ចេញ​ពន្លឺភ្លើង សម្រាប់​ការបើកបរ​ពេល​ថ្ងៃ និង​មុខងារ​ចង្កៀង​ជះ​ពន្លឺភ្លើង​ទាប​/​ខ្ពស់ ចេញ​អំពូល​ភ្លើង​ទាំងសងខាង​។ លើសពីនេះទៅទៀត រថយន្ត​នេះ​ក៏មាន​បំពាក់​មកជា​មួយ នូវ​ចង្កៀង​ឡា​ហ្សែ BMW ស្ដង់ដារ ដែលមាន​ភ្លើង​ភ្លឺ ប្រែប្រួល​ទៅតាម​ផ្លូវថ្នល់ និង​មុខងារ​ជះ​ពន្លឺ​ច្បាស់​ល្អ រហូតដល់​ទៅ​ចម្ងាយ​ប្រមាណ ៦០០ ម៉ែត្រ​ពី​រថយន្ត​។ ពិសេស​ជាងនេះទៅទៀត​នោះ អំពូល​ភ្លើងពណ៌​ខៀវ ដែល​នៅ​ខាងក្នុង​ចង្កៀង​ភ្លោះ​ទាំងសងខាង បាន​ឆ្លុះបញ្ចាំង​ពី​បច្ចេកវិទ្យា ភ្លើង​បំភ្លឺ​ទំនើប​ចុងក្រោយ​បំផុត​ផងដែរ​។​
 
 
​ដំបូល​ធំ​ទូលាយ និង​ស្ទា​យ​ខាងក្រោយ​ប្លែក​ពិសេស​ដាច់​គេ​អម​ជាមួយនឹង​ផ្ទាំង​កញ្ចក់​ដ៏​ស្រស់ស្អាត​
​ចំណុច​ដ៏​ពិសេស​មួយទៀត​របស់រ​ថយ​ន្ត BMW 8 Series Gran Coupe ស៊េរី​ថ្មី​សន្លាង​នេះ គឺ​វា​មាន​ដំបូល​កញ្ចក់​ដ៏​ធំ​ទូលាយ ដែលជា​កញ្ចក់​មាន​លក្ខ​ណៈ​ពិសេស ប្លែក​ពី​រថយន្ត​ស៊េរី​ផ្សេងទៀត​។ ដំបូល​កញ្ចក់​នេះ គឺជា​ទម្រង់​ផ្ទាំង​កញ្ចក់​វែង លាតសន្ធឹង​ចាប់ពី​កញ្ចក់​ខាងមុខ រហូតដល់​បង្អួច​ខាងក្រោយ​។ ផ្នែក​ខាងមុខ នៃ​ដំបូល​រថយន្ត​នេះ គឺមាន​ភ្ជាប់​ជាមួយនឹង​ប្រព័ន្ធ​អេឡិចត្រូនិក ដែល​អ្នកបើកបរ​អាច​បើក និង​បិទ​ដំបូល​នោះ ដោយ​គ្រាន់តែ​ចុច​បញ្ជា​លើ​ប៊ូ​តុង ឬ​ចុច​កុងតាក់​បញ្ជា ពី​ចម្ងាយ​តែប៉ុណ្ណោះ​។​
 
 
​ផ្នែក​ខាងក្នុង និង​ឧបករណ៍​
​កាប៊ីន ប្រអប់​បញ្ជា និង​ស៊ុមទ្វារ មាន​ស្រោប​ខ្សែ​វែង​ចេញ​រាង​គួរ​ទាក់ទាញ​។ អេក្រង់​បញ្ជា និង​ផ្ទៃ​ទ្វារ​ខាងក្នុង​រថយន្ត BMW 8 Series Gran Coupe ស៊េរី​ថ្មី​សន្លាង​នេះ គឺមាន​ដេរ​ភ្ជាប់​ទៅដោយ​ក្រណាត់​ស្បែក ទៅតាម​ស្ដង់ដារ​។ ផ្ទៃ​ស្រោប​ប្រព័ន្ធ​ខ្យល់​ចេញចូល​ចំហៀង ព័ទ្ធជុំវិញ ហើយ​រុំ​ព័ទ្ធ​ដៃ​ទ្វារ​រថយន្ត ក៏បាន​ធ្វើឱ្យ​រថយន្ត​នេះ មាន​លក្ខណៈ​ជា​ឯកសណ្ឋាន​ភាព​ផងដែរ ដោយ​ធ្វើ​ឱ្យដៃ​ទ្វារ​រថយន្ត​មាន​លក្ខណៈ​ល្អ​ស្អាត​។​
 
​កម្រិត​ភាព​ទូលាយ និង​ផាសុកភាព ដែលជា​ស្ដង់ដារ​ថ្មី​មួយ​សម្រាប់​រថយន្ត BMW Coupe
​ដោយបាន​ពង្រីក​ប្រវែង​គម្លាត​កង់​មុខ​-​ក្រោយ​បន្ថែម ២០១ មី​លី​ម៉ែត្រ ទៅលើ​រថយន្ត BMW 8 Series Coupe ស៊េរី​ថ្មី​សន្លាង​នេះ និង​បរិវេណ​ទ្វារធំ​ជាង​មុននេះ ធ្វើឱ្យ​អ្នក​អង្គុយ​ខាងក្រោយ​ទទួលបាន​អារម្មណ៍​រីករាយ ជាមួយនឹង​កន្លែង​ដាក់​ជើង​ទូលាយ​ក្នុង​រថយន្ត BMW coupe នេះ ហើយ​អាច​ចេញ និង​ចូលក្នុង​រថយន្ត កាន់​តែមាន​ភាពងាយស្រួល​ថែម​មួយកម្រិត​ទៀត​។ 
 
 
​ឧបករណ៍​ស្ដង់ដារ​ខ្ពស់​បង្កើន​ភាព​ប្រណីត និង​ផាសុកភាព​
​វា​មាន​កន្លែង​ដាក់​កែវ​ចំនួន​ពីរ មាន​រន្ធ​ដោត​ភ្លើង 12V មាន​រន្ធ​ដោត USB និង​កន្លែង​សាក​ថ្ម​ទូរ​សព្ទ​ឥត​ប្រើ​ខ្សែ សម្រាប់​ស្មា​ត​ហ្វូ​ន ដែល​បំពាក់​ជាប់​នឹង​ប្រអប់​បញ្ជា​។ រន្ធ​ដោត​ភ្លើង និង​រន្ធ USB ក៏មាន​បំពាក់​នៅក្រោម​កន្លែង​ដាក់​ដៃ និង​នៅ​ផ្នែក​ខាងក្រោយ​ផងដែរ​។ រថយន្ត BMW 8 Series Gran Coupe ក៏មាន​បំពាក់​បច្ចេកទេស​បិទទ្វា​រ​ស្រាលៗ ប្រកបដោយ​ស្ដង់ដារ​ផងដែរ​។ កូនសោរ​រថយន្ត BMW ដែលមាន​ឈ្មោះថា BMW Display Key ក៏មាន​មកជា​លក្ខណ​:​ស្តង់ដារ ដែល​វា​អាច​បង្ហាញ​ប្រាប់​អ្នកបើកបរ អំពី​បរិមាណ​សាំង​នៅសល់​ក្នុង​រថយន្ត ព្រមទាំង​ព័ត៌មាន​ផ្សេងទៀត ពាក់ព័ន្ធ​នឹង​សេវា​នៅលើ​ផ្ទាំង​បង្ហាញ របស់​កូនសោរ​នោះ​។ លើសពីនេះ វា​ក៏​អាច​ប្រាប់​អ្នកបើកបរ​ថា តើ​ទ្វារ និង​បង្អួច​រថយន្ត ត្រូវបាន​បិទ និង​ចាក់សោរ​ត្រឹមត្រូវ​ហើយ ឬ​នៅ​ផងដែរ​។​
​មុខងារ​ដ៏​ស្ដង់ដារ​មួយចំនួនទៀត មានដូចជា តាប​ឡូ បង្ហាញ​រស់​រវើក​រប​ស់ BMW ដែលមាន​រួមបញ្ចូល​នូវ​អេក្រង់​ឌីជីថល​សុទ្ធ រួមជាមួយ​នឹង​ប៊ូ​តុង​បញ្ជា និង​ផ្ទាំង​អេក្រង់​បញ្ជា​ជាច្រើន​ទៀត ព្រមទាំង​មាន​ប្រព័ន្ធ​ប្រាប់​ទិស និង​ប្រព័ន្ធ​ចាក់​ភ្លេង Hard-Drive ដែលមាន​អង្គ​ចងចាំ​ទំហំ ២០ GB ទៀតផង​។ ប្រព័ន្ធ​សំឡេង​ម៉ាក Harman Kardon កម្លាំង ៤៦៤ វ៉ា​ត់ និង​ស្ពី​ខ័​រ​ចំនួន ១៦​គ្រាប់​។ ប្រព័ន្ធ​បញ្ជា​សីតុណ្ហភាព​ស្វ័យប្រវត្តិ​ទាំង​បួន​ទីតាំង និង​កញ្ចក់​អាច​ការពារ​ពន្លឺព្រះអាទិត្យ សម្រាប់​បង្អួច​ចំហៀង និង​បង្អួច​ក្រោយ មាន​ផ្ដល់ជូន​យ៉ាង​ពិសេស​។ 
 
 
​ម៉ាស៊ីន​ស៊ីឡាំង​៦ (V6) ថ្មី​
​ម៉ាស៊ីន V6 ចំណុះ ៣,០ លីត្រ ប្រើ​បច្ចេកវិទ្យា​បច្ចេកវិទ្យា​ធឺ​បូ TwinPower មាន​ទម្ងន់​ស្រាល​ជាង​ម៉ាស៊ីន​ជំនាន់​មុន​ចំនួន ៦ គីឡូក្រាម ហើយ​វា​អាច​បញ្ចេញ​កម្លាំង​រហូត​ដល់ ៣៤០ សេះ​។ រថយន្ត BMW 840i Gran Coupe ស៊េរី​ថ្មី​នេះ ចំណាយពេល​ត្រឹមតែ ៥,២ វិនាទី​ប៉ុណ្ណោះ ក្នុងការ​បង្កើនល្បឿន​ពី ០ ទៅ ១០០ គ​.​ម​/​ម៉​។​
​ម៉ាស៊ីន​ថ្មី​នេះ បាន​បំពាក់​ជាមួយនឹង​បច្ចេកវិទ្យា​ចង្កឹះ​លេខ​ចុងក្រោយ ស៊េរី Steptronic Sport ប្រាំបី​លេខ ដែលមាន​ដង​ចង្កឹះ​លេខ​វែង និង​ទូលាយ ជួយ​កាត់បន្ថយ​ការ​ស៊ីប្រេង និង​ធ្វើឱ្យ​ល្បឿន​ម៉ាស៊ីន​កាន់តែ​ធូរ ជាពិសេស​នៅពេល​កាច់​ទៅ​លេខ​ខ្ពស់​។​
 
 
​ប្រព័ន្ធ​ចង្កូត​សកម្ម (Integral Active Steering) បន្ថែម​ភាព​ស្ទុះ និង​លំនឹង​
​ប្រព័ន្ធ​ចង្កូត​សកម្ម ដែល​បាន​ភ្ជាប់​មកជា​មួយ​តាម​លក្ខណៈ​ស្ដង់ដារ នៅក្នុង​រថយន្ត BMW 840i Gran Coupe ធ្វើឱ្យ​ការគ្រប់គ្រង​រថយន្ត​នេះ កាន់​តែមាន​ភាពងាយស្រួល​ថែម​មួយកម្រិត​ទៀត បង្កើន​ភាព​ស្ទុះ​នៅពេល​បើកបរ​ក្នុង​ល្បឿន​មធ្យម ហើយ​អាចជួយ​សម្រួល​ដល់​អ្នក​បើកបរ​ក្នុងការ​ប្ដូរ​គន្លង និង​បត់​ផ្លូវ​កោង​ក្នុង​ល្បឿន​លឿន ប្រកបដោយ​លំនឹង និង​ទំនុកចិត្ត​របស់​រថយន្ត​នេះ​តែម្ដង​។ បន្ថែម​ពីនេះ កង់​ក្រោយ គឺមាន​លក្ខណ​:​ខុសៗ​គ្នា ទៅតាម​ល្បឿន​របស់​រថយន្ត ការបត់​ក្នុងទិសដៅ ផ្ទុយ​ពី​កង់​ខាងមុខ​ក្នុង​ល្បឿន រហូតដល់ ៧២ គ​.​ម​/​ម៉ ហើយ​នៅក្នុង​ទិស​តែមួយ​ក្នុង​ល្បឿន​លឿន​។​
 
 
​មុខងារ​ជំនួយ​ការចត និង​មុខងារ​ជំនួយ​បើក​ថយក្រោយ​
​អ្នកបើកបរ​រថយន្ត BMW 8 Series Gran Coupe ស៊េរី​ថ្មី​សន្លាង ក៏​ទទួលបាន​នូវ​មុខងារ​ជំនួយ​ជាច្រើន នៅពេល​ចត និង​នៅពេល​ប្ដូរ​ទិសដៅ​ផងដែរ​។ ក្នុងអំឡុងពេល​បើក​ចូល​ចត ប្រព័ន្ធ PDC នឹង​គ្រប់គ្រង​លើ​ល្បឿន​ហ្គ៊ែ​រ ហ្វ្រាំង និង​ចង្កូត​ក៏ដូចជា​ការប្ដូរ​ហ្គ៊ែ​រ​ផងដែរ​។ ប្រព័ន្ធ​នេះ ក៏​អាច​ប្រើប្រាស់ ដើម្បី​បើក​ចេញពី​កន្លែង​ចត​ត្រង់ ដោយ​ស្វ័យប្រវត្តិ​ផងដែរ​។​បន្ថែម​ពីនេះ ក៏មាន​មុខងារ​ជំនួយ​បើក​ថយក្រោយ ដែល​អាចជួយ​អ្នកបើកបរ នៅពេល​បើក​ចេញពី​កន្លែង​ចត និង​ផ្លាស់​ទី​ក្នុងស្ថានភាព​ផ្លូវ​ចង្អៀត​។​
 
២. BMW X6
 
​ប្រព័ន្ធ​សមាមាត្រ​បែប​ឌីណាមិច ដែល​បង្កើន​លក្ខណៈពិសេស​បែប​រថយន្ត​ស្ព័​រ​
​រថយន្ត BMW X6 ស៊េរី​ថ្មី​សន្លាង​នេះ រចនា​ឡើង​ដោយបាន​ពង្រីក​តួ​ចំហៀង ផ្នែក​ខាងក្រោយ​ប្រវែង ២៦ មី​លី​ម៉ែត្រ វែង​ជា​ម៉ូ​ឌែ​ល​មុនៗ (​កើន​ដល់ ៤៩៣៥ មី​លី​ម៉ែត្រ​) និង​បាន​ពង្រីក​ទំហំ​ទទឹង​ប្រវែង ១៥ មី​លី​ម៉ែត្រ (​កើន​ដល់ ២០០៤ មី​លី​ម៉ែត្រ​) បន្ថែមទៀត​។ ចំណែក​កម្ពស់​របស់រ​ថ​យន្ត​ស៊េរី​ថ្មី​នេះ គឺ​ទាប​ជាង​រថយន្ត​ម៉ូ​ឌែ​ល​មុនៗ ៦ មី​លី​ម៉ែត្រ (១៦៩៦ មី​លី​ម៉ែត្រ​)​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ រថយន្ត BMW X6 នេះ ក៏បាន​រចនា​ដោយ​គួបផ្សំ ប្រព័ន្ធ​សមាមាត្រ​បែប​ឌីណាមិច (dynamically stretched proportions) ជាមួយនឹង​រូបរាង​ដ៏​រឹងមាំ យ៉ាង​ល្អ​ប្រណីត​ផងដែរ​។ ចំណែកឯ​ប្រវែង​គម្លាត កង់​មុខ​-​ក្រោយ របស់​រថយន្ត​នេះ​វិញ ក៏ត្រូវ​បាន​ពង្រីក​ប្រវែង ៤២ មី​លី​ម៉ែត្រ ដែល​ពេលនេះ មាន​ប្រវែង ២៩៧៥ មី​លី​ម៉ែត្រ​។ ចំណុច​គួរឱ្យ​ទាក់ទាញ​ខ្លាំង​បំផុត​មួយទៀត របស់​រថយន្ត​នេះ គឺ​នៅ​ផ្នែក​ខាងមុខ​រថយន្ត ដោយមាន​ប៉ា​ណា​ខាងមុខ​រថយន្ត BMW មាន​ទំហំ​ធំ និង​ស្រោប​ស៊ុម​តែមួយ ហើយ​គែម​ខាងក្រៅ នៃ​ប៉ា​ណា​ខាងមុខនេះ បាន​រចនា​ឱ្យ​លយ​ចេញ​ចំហៀង រហូត​ទៅ​ក្បែរ​នឹង​ចង្កៀង​មុខ យ៉ាង​ប្រណីត​ជាទីបំផុត​។​
​ប្រសិនបើ​និយាយ​អំពី​ចង្កៀង​ឡា​ហ្សែ LED របស់​រថយន្ត​នេះ​វិញ គឺថា ចង្កៀង​ឡា​ហ្សែ​របស់​រថយន្ត BMW ដែល​អាច​ជះ​ពន្លឺ​មើល​បាន​ឆ្ងាយ​នេះ បាន​បំពាក់​ទៅដោយ​មុខងារ​ជះ​ពន្លឺ​ខ្ពស់​មិន​ចាំង​ភ្នែក កម្រិត​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ ហើយ​ចង្កៀង​រថយន្ត​នេះ អាច​ជះ​ពន្លឺ​បាន​រហូត​ទៅដល់​ចម្ងាយ ៥០០ ម៉ែត្រ​ឯណោះ​។ 
 
 
​ផ្នែក​ខាងក្នុង​រថយន្ត​៖ បរិយាកាស​បែប​រថយន្ត​ស្ព័​រ​ដ៏​ល្អ​ឯក​
​ទីតាំង​របស់​អ្នកបើកបរ​នៅក្នុង​រថយន្ត​នេះ បានរៀបចំ និង​រចនា​ឡើង​ដោយ​បំពាក់​ទៅដោយ​កុងតាក់​បញ្ជា​ពេញលេញ ដែល​ការបំពាក់​ឈុត​បញ្ជា​ទាំងនេះ ជួយ​ធ្វើឱ្យ​អ្នកបើកបរ​អាច​ផ្ដោត​ការយកចិត្តទុកដាក់​ខ្ពស់ ចំពោះ​ការបើកបរ​។ លើសពីនេះទៅទៀត ផ្នែក​ខាងក្នុង​នៃ​រថយន្ត BMW X6 ស៊េរី​ថ្មី​នេះ ក៏មាន​បំពាក់​ទៅដោយ​ពូក Vernasca យ៉ាង​ល្អ​ប្រណីត​កម្រិតស្តង់ដារ​ខ្ពស់​ផងដែរ​។​
 
​មិនតែប៉ុណ្ណោះ រថយន្ត​ស៊េរី​ទំនើប​ចុង​ក្រោយនេះ ក៏មាន​បំពាក់​នូវ​កុងតាក់ បញ្ជា​សីតុណ្ហភាព​ស្វ័យប្រវត្តិ​បួន​ទីតាំង កន្លែង​ដាក់​កែវ​ឱ្យ​ក្តៅ ដំបូល​កញ្ចក់​អាច​មើល​ទេសភាព​បាន ព្រមទាំង​កញ្ចប់​ទឹកអប់​ក្នុង​រថយន្ត​ដ៏​ល្អ​ឯក ទៅតាម​ស្ដង់ដារ​កំណត់​ផងដែរ​។​
 
 
​កម្លាំង​ម៉ាស៊ីន​ខ្លាំង​ចាប់​តាំងតែ​ពី​ពេល​បញ្ឆេះ​ម៉ាស៊ីន​ភ្លាម​
​រថយន្ត BMW X6 ស៊េរី​ថ្មី​សន្លាង​នេះ​បាន​បំពាក់​ម៉ាស៊ីន​សាំង បច្ចេកវិទ្យា​ចុងក្រោយ ពោលគឺ​ម៉ាស៊ីន​សាំង​ប្រាំមួយ​ស៊ីឡាំង (straight-six petrol unit) ដោយមាន​កម្លាំង ៣៤០ សេះ​។ រថយន្ត​នេះ​មាន​ប្រអប់លេខ Steptronic 8 លេខ ហើយ​ប្រព័ន្ធ​បើក​កង់​ទាំងអស់ (AWD) ដ៏​ឆ្លាត​វៃ ជួយ​បង្កើន​កម្លាំង​កន្ត្រាក់​បន្ថែ​ម​ទៀត ដើម្បីឱ្យ​រថយន្ត​នេះ​កាន់​តែមាន​សន្ទុះ​ខ្លាំង​ជាង​មុន រហ័សរហួន និង​លំនឹង​តាម​ទិសដៅ​បើកបរ​។​
​ជាមួយ​បច្ចេកវិទ្យា​ចុងក្រោយ​បំផុត នៃ​ប្រព័ន្ធ BMW xDrive បាន​បែងចែក​កម្លាំង​រមួលរ​ថ​យន្ត​ទៅកាន់​កង់​មុខ និង​កង់​ក្រោយ​ដែល​អាច​ប្រែប្រួល និង​ស្របតាម​ស្ថានភាព​ផ្លូវ​ជាក់ស្ដែង ហើយ​មានតែ​រថយន្ត​នេះ​ប៉ុណ្ណោះ ដែលមាន​លក្ខណៈ​កាន់តែ​ពិសេស ច្បាស់លាស់ និង​អាច​រក្សា​ល្បឿន​ដ៏​អស្ចារ្យ​បែបនេះ​បាន​។​
 
​ប្រព័ន្ធ​ជំនួយការ​បើកបរ​ច្នៃប្រឌិត​ថ្មី​ផ្ដល់ជូន​នូវ​មុខងារ​ថ្មីៗ​ជាច្រើន​
​លក្ខណៈ​បច្ចេកទេស​ស្ដង់ដារ សម្រាប់​រថយន្ត BMW X6 ស៊េរី​ថ្មី​សន្លាង​នេះ រួមមាន ប្រព័ន្ធគ្រប់គ្រង​ល្បឿន (Cruise Control) ជាមួយនឹង​មុខងារ​ហ្វ្រាំង និង​ប្រព័ន្ធ​បញ្ជូន​សញ្ញា​ព្រមាន​ការបុក និង​អ្នក​ថ្មើរជើង ជាមួយ​ប្រព័ន្ធ​ជំនួយ​ការចាប់​ហ្វ្រាំង (City Braking) ដែល​ផ្ដល់​សញ្ញា​ឱ្យ​អ្នកបើកបរ​បានដឹង នៅពេល​រថយន្ត​ចាប់បាន​ថា មាន​អ្នកជិះ​កង់​នៅខាងមុខ​។ ប្រព័ន្ធគ្រប់គ្រង​ល្បឿន​សកម្ម (Cruise Control Active) ដែលមាន​មុខងារ​ឈប់ & ទៅ (Stop & Go) ក៏​ជា​ជម្រើស​មុខងារ សម្រាប់​រថយន្ត​នេះ​ផងដែរ​។ ប្រព័ន្ធ​ជំនួយ​បើក​ថយក្រោយ (Reversing Assistant) ដែល​ជួយ​អ្នកបើកបរ នៅពេល​ចេញពី​កន្លែង​ចត​រថយន្ត និង​បើក​ចេញពី​កន្លែង​ដែល​ចង្អៀត ដែល​បង្ហាញ​អំពី​ជំហាន​ថ្មី​មួយទៀត នៃ​ការបើកបរ​ដោយ​ស្វ័យប្រវត្តិ​។​
 
​ដើម្បី​ដឹង​កាន់តែច្បាស់ អំពី​រថយន្ត BMW 8 Series Gran Coupe ស៊េរី​ថ្មី​សន្លាង និង​រថយន្ត BMW X6 ស៊េរី​ថ្មី​សន្លាង អាចមក​ទស្សនា និង​ស្វែងយល់​បន្ថែ ម​នៅក្នុង​អគារ​តាំង​បង្ហាញ​របស់​ក្រុមហ៊ុន HGB Group ដែល​កំពុងមាន​ដាក់តាំង​រថយន្ត​នេះ​ផ្ទាល់​។​
​សម្រាប់​ព័ត៌មាន​បន្ថែម អាចទាក់ទង​លេខ 078 90 90 90 ឬ​ទៅ​អគារ​តាំង​រថយន្ត ស្ថិតនៅ​មហាវិថី​សហព័ន្ធ​រុស្សី ជិត​ក្រសួងពាណិជ្ជកម្ម សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ភ្នំពេញ​៕
 


 

 
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com