អត្ថបទពាណិជ្ជកម្ម
វី​ង និង ស្មា​យិ៍​សប ចាប់ដៃគ្នា​បង្កើត​ផ្សារ​អន​ឡាញ​នៅលើ​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង​
15, Apr 2020 , 10:39 am        
រូបភាព
ដោយ: ថ្មីៗ
ឥឡូវនេះ​អតិថិជន​ដែល​ប្រើ​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង​អាច​ទិញ​ទំនិញ​សម្រាប់​បំពេញតម្រូវការ​ប្រចាំថ្ងៃ​របស់​ពួកគេ នៅលើ​ទូរស័ព្ទ​ឆ្លាត​វៃ​បាន​យ៉ាង​រហ័ស ងាយស្រួល និង​សុវត្ថិភាព​។​
 
​ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត​និង ស្មា​យិ៍​សប ដែលជា ផ្សារ​អន​ឡាញ​ឈានមុខ​គេ​ដូច​Amazon បាន​កំពុង​ចាប់ដៃគ្នា ដើម្បី​ធានាថា រាល់​អតិថិជន​នៅក្នុង​ប្រទេស​កម្ពុជា អាច​ទិញ​ផលិតផល​ផ្សេងៗ​បាន​ដោយ​ងាយស្រួល តាមរយៈ​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង ខណៈពេលដែល​កំពុង​នៅផ្ទះ ក្នុងអំឡុងពេល​នៃ​ការ​រាតត្បាត​នៃ​មេរោគ​កូ​វីដ​១៩ ។ 
 
​តាមរយៈ​ភាពជា​ដៃគូ​នេះ អតិថិជន​អាច​បញ្ជា​ទិញ​ទំនិញ​ពី​ស្មា​យិ៍​សប​នៅក្នុង​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង ដោយ​គ្រាន់តែ​ប្រើ​ចុង​ម្រាមដៃ​ចុច​ពីរ​ទៅ​បី​ដង​លើ​ទូរស័ព្ទ​វៃឆ្លាត​តែប៉ុណ្ណោះ​។ ទំនិញ​ដែល​ទិញ​ហើយនឹង​ត្រូវបាន​ដឹកជញ្ជូន​មកដល់​មាត់ទ្វារ​ដោយផ្ទាល់​។​
 
​លោក ម៉ា​នូ រ៉ា​ចាន់ អគ្គនាយក​នៃ​ធនាគារ​ឯកទេស​វី​ង​បាន​មានប្រសាសន៍ថា​៖  «​យើង​ជឿជាក់ថា​ភាពជា​ដៃគូ​នេះ​នឹង​អាច​ឲ្យ​ប្រជាជន​កម្ពុជា​ទិញ​ទំនិញ​តាម​អន​ឡាញ​បាន​ដោយ​ងាយស្រួល​តាមរយៈ​កម្មវិធី​ស្មាន​ហ្វូ​ន​វី​ង​។ ភាពជា​ដៃគូ​នេះ​អនុញ្ញាតឱ្យ​អ្នក​រាល់គ្នា​ទិញ​ទំនិញ​ពី​ស្មា​យិ៍​សប​ដោយ​មិនមាន​ការព្រួយបារម្ភ​អ្វី​ទាំងអស់​ជាមួយ​កម្មវិធី​ស្មាន​ហ្វូ​ន​វី​ង​ប្រកបដោយ​ភាពងាយស្រួល មានការ​ធានា និង​ឆាប់រហ័ស​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​ការទូទាត់​ប្រាក់​របស់​វី​ង​។ អតិថិជន​មិនចាំបាច់​ទៅ​ហាង​ដោយផ្ទាល់​និង​ប្រើ​ក្រដាស់ប្រាក់​ដើម្បី​ទិញ​ទំនិញ​ក្នុងអំឡុងពេល​មានការ​រាតត្បាត​នៃ​ជំងឺ​នេះឡើយ »​។ 


 
​ស្មា​យិ៍​សប​ត្រូវបាន​បើក​ដំណើរការ​នៅក្នុង​ប្រទេស​កម្ពុជា​ក្នុង​ខែតុលា​ឆ្នាំ​២០១៨ ដោយ​យកតាម​លំនាំ ផ្សារ​អន​ឡាញរ​បស់ Amazon​និង AliExpress​។  ត្រឹមតែ​២​ឆ្នាំ​ប៉ុណ្ណោះ ស្មា​យិ៍​សប​បាន​ក្លាយជា​ហាង​លក់ទំនិញ​តាម​អន​ឡាញ​ដែលមាន​លក់​ផលិតផល​គ្រប់​ប្រភេទ​រាប់​ចាប់ពី​គ្រឿងទេស គ្រឿងសំអាង​រហូតដល់​សៀវភៅ ឧបករណ៍ប្រើប្រាស់​ក្នុងផ្ទះ និង​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​ជាច្រើន​ផ្សេងទៀត​។ ស្មា​យិ៍​សប​ចាប់ផ្តើម​ដំណើរការ​នៅក្នុង​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង នៅ​ខែមីនា​ឆ្នាំ​២០២០ ដើម្បី​ធ្វើឱ្យ​អតិថិជន​វី​ង​កាន់តែ​ងាយស្រួល​
​ក្នុង​ការបញ្ជាទិញ​ទំនិញ​ដោយ​ប្រើ​គណនី​យ​របស់​វី​ង​។​
 
​ការទិញ​ទំនិញ​តាមរយៈ​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង គឺ​ងាយៗ ហើយ​មិន​គិត​តម្លៃបន្ថែម​នោះឡើយ​។ អតិថិជន​ទាំងអស់​អាច​ចូលទៅក្នុង​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង ហើយ​គ្រាន់តែ​ចុច​លើ​“Online Shop” បន្ទាប់មក​ជ្រើសរើស​ពាក្យ “Smile Shop” នោះ​អតិថិជន​នឹង​អាច​ស្វែងរក​ផលិតផល​ជាង​១០០០​មុខ ហើយ​អាច​បញ្ជា​ទិញ​បាន​ភ្លាមៗ​។ រាល់​អតិថិជន​ដែល​ប្រើ​កម្មវិធី​ស្មាន​ហ្វូ​ន​វី​ង​អាច​ទទួលបាន​ការផ្តល់​ជូន​ពិសេសៗ​ជាច្រើន ក៏ដូចជា​ការដឹកជញ្ជូន​ដោយ​ឥតគិតថ្លៃ​សម្រាប់​ការបញ្ជាទិញ​លើសពី​២០​ដុល្លារ​ប៉ុណ្ណោះ​។​


 
​លោក Jack Lee នាយក​ប្រតិបត្តិ​នៃ​ស្មា​យិ៍​សប​បាន​មានប្រសាសន៍ថា​៖ «​យើង​មាន​សេចក្តីសោមនស្ស​រីករាយ​ជាទីបំផុត​ដែ​លវីង​និង ស្មា​យិ៍​សប បាន​ចាប់ដៃ​សហការ​នាពេលនេះ​។ វា​ជា​ពេលវេលា​ដ៏​សមស្រប​ជាទីបំផុត ខណៈពេលដែល​ផ្សារ​អន​ឡាញ និង​មធ្យោបាយ​ទូទាត់​សាច់ប្រាក់​តាមបែប​ឌីជីថល កំពុងតែ​ពេញនិយម​នៅក្នុង​ប្រទេស​កម្ពុជា​។ ជាមួយគ្នានេះដែរ យើង​បាន​ផ្តល់ជូន​ប្រជាជន​កម្ពុជា​នូវ​ជម្រើស​កាន់តែច្រើន សម្រាប់​ការបញ្ជាទិញ​ទំនិញ​»​។ 
 
​វី​ង​និង ស្មា​យិ៍​សប មាន​ចក្ខុវិស័យ​ក្នុងការ​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មីៗ ដើម្បី​លើកកម្ពស់​ជីវភាព​រស់​នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​កម្ពុជា​។ វី​ង​បាន​កសាង​យីហោ​របស់ខ្លួន​ក្លាយជា​សេវា​ទូទាត់​ប្រាក់​យ៉ាង​រហ័ស ងាយស្រួល និង​មាន​ការធានា តាមរយៈ​កម្ម​វី​ធី​ស្មា​ហ្វូ​ន​វី​ង​ដ៏​ទំនើប និង​បណ្តាញ​ភ្នាក់ងារ​វី​ង​របស់ខ្លួន​ទូទាំងប្រទេស​។ ចំណែកឯ ស្មា​យិ៍​សប​វិញ ត្រូវបានគេទទួលស្គាល់​ជា​អ្នកផ្គត់ផ្គង់​ផលិតផល ប្រកបដោយ​គុណភាព​ខ្ពស់ និង​មាន​សេវា​ដឹកជញ្ជូន​យ៉ាង​ឆាប់រហ័ស​។ ក្រុមហ៊ុន​ផ្នែក​ឌីជីថល​ទាំងពីរ​នេះ នឹង​រួមគ្នា​នាំមក​នូវ​អនាគត​នៃ​ការធ្វើ​ពាណិជ្ជកម្ម​អន​ឡាញ​មក​ប្រទេស​កម្ពុជា ៕


 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 WING
© រក្សាសិទ្ធិដោយ thmeythmey.com