ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ងាយៗ​! ចង់បាន​ស្បែក​ភ្លឺ​ស្រស់ថ្លា​មិន​ពិបាក​ឡើយ កុំ​រំលង​អាហារ​ទាំងនេះ​
16, Apr 2020 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​អាហារ​ក៏​ជះឥទ្ធិពល​លើ​សុខភាព​ស្បែក​គួរឱ្យកត់សម្គាល់​ផងដែរ​។ ថា​តើ​អាហារ​អ្វីខ្លះ​ជួយ​ឱ្យ​ស្បែក​ស្រស់ថ្លា​ស្អាត​បែប​ធម្មជាតិ​?


 
​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​ទាំងនោះ ៖
 
១. ត្រី​សម្បូរ​ខ្លាញ់​
 
​ជា​ប្រភព​ដ៏​ប្រសើរ​បំផុត​មួយ​នៃ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣​។ ត្រី​សម្បូរ​ខ្លាញ់​ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​ប្រូតេអ៊ីន ប៉ុន្តែ​ខ្លាញ់​មិនល្អ​និង​ជាតិ​សូ​ដ្យូ​ម​ទាប​ដែល​ល្អ​សម្រាប់​សុខភាព​ស្បែក​ស្រស់ថ្លា​ស្អាត​។ ការទទួល​ទាន​ត្រី​សម្បូរ​ខ្លាញ់​ជួយ​រក្សា​សំណើម​ស្បែក​ពី​ខាងក្នុង​ទប់ស្កាត់​ភាពលេច​ឡើង​នូវ​ស្នាម​ជ្រីវជ្រួញ​។​
 
២. បន្លែ​បៃតង​
 
​ក្រៅពី​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម បន្លែ​បៃតង​ក៏​ជា​ប្រភព​ដ៏​ល្អ​បំផុត​នៃ​ជាតិ​រ៉ែ ព្រមទាំង​វីតាមីន​សំខាន់ៗ​រួមបញ្ចូល​ទាំង​វីតាមីន E និង​វីតាមីន D ដែល​ចាំបាច់​សម្រាប់​ការផលិត​និង​បង្កើត​កោសិកា​ស្បែក​ឡើងវិញ​។ ដូច្នេះ​កុំ​ភ្លេច​រួមបញ្ចូល​បន្លែ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​។​
 
៣. គ្រាប់​ធញ្ញជាតិ​និង​គ្រាប់ពូជ​
 
​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣ និង​អូ​មេ​ហ្កា ៦ ដែល​ជួយ​ស្បែក​ផលិត​ជាតិ​ប្រេង​ដើម្បី​រក្សា​សំណើម​ទប់ស្កាត់​បញ្ហា​ស្បែក​ស្ងួត​។ មិន​ត្រឹមតែ​ស្បែក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ការទទួល​ទាន​គ្រាប់​ធញ្ញជាតិ​និង​គ្រាប់ពូជ​ក៏​ល្អ​សម្រាប់​ផ្នែក​ផ្សេងទៀត​នៃ​រាងកាយ​ផងដែរ​។ អាស៊ីត​ខ្លាញ់​ចាំបាច់​ហៅថា​អាស៊ីត​អា​មី​ណូ​ក្នុង​គ្រាប់​ធញ្ញជាតិ​និង​គ្រាប់ពូជ​ជួយ​ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺ​ផ្សេងៗ រួមបញ្ចូល​ទាំង​ជំងឺ​បេះដូង ក៏ដូចជា​ជំងឺ​ដទៃទៀត​ដែល​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​សរសៃឈាម​បេះដូង​។ ទោះជា​យ៉ាងណា​មិនគួរ​ទទួលទាន​ច្រើនជាង​មួយ​ក្ដាប់ដៃ​ក្នុង​មួយថ្ងៃ​ឡើយ​។​
 
៤. ផ្លែឈើ​ប្រភេទ Citrus
 
​រួមមាន​ផ្លែក្រូច ទំពាំងបាយជូរ ក្រូចឆ្មារ​ជាដើម​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន C​។ វីតាមីន​នេះ​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ខ្លាំងក្លា​បំផុត​មួយ​ដែល​មិន​ត្រឹមតែ​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ចាំបាច់​សម្រាប់​សុខភាព​ស្បែក​ផងដែរ​។ សម្រាប់​អ្នក​ដែល​ចង់ឱ្យ​ស្បែក​ស​ស្រស់ស្អាត​ជាង​មុន​កុំ​ភ្លេច​រួមបញ្ចូល​ផ្លែឈើ​ប្រភេទ Citrus ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​។​
 
៥. សាច់​ក្រហម​

​របប​អាហារ​សុខភាព​ល្អ​គួរ​មាន​តុល្យភាព ហើយ​នេះ​មិនមែន​មានន័យថា​ការ​ញ៊ាំ​តែ​បន្លែ​និង​ផ្លែឈើ គឺ​ប្រសើរ​ឡើយ​។ រាងកាយ​ក៏ត្រូវ​ការ​សាច់​ក្រហម​ផងដែរ​ដើម្បី​រក្សា​សុខភាព​សាច់ដុំ​។ ទោះជា​យ៉ាងណា​មិនត្រូវ​ទទួលទាន​ច្រើនពេក​ឡើយ​ដើម្បី​ចៀសវាង​ផលប៉ះពាល់​។ សាច់​ក្រហម​ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ដែក​ដែល​ជួយ​ទប់ស្កាត់​ជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម​។ ហើយ​អាកា​រៈ​នៃ​ជំងឺ​នេះ​អាច​ជះឥទ្ធិពល​លើ​ស្ថានភាព​ស្បែក​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com