COVID-19
ពីនេះ ពីនោះ
រូបត្លុក
ដក​កំហិត​ចរាចរណ៍​មែន តែ​ពលរដ្ឋ​គួរ​បន្ត​កុំ​ចល័ត​ឆ្លងខេត្ត​
17, Apr 2020 , 5:29 pm        
រូបភាព
ដោយ: ថ្មីៗ
​គ្មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​ថ្មី ៥​ថ្ងៃ​ជាប់​គ្នា​មែន​។ មាន​អ្នកជា​សះស្បើយ​ជា​បន្តបន្ទាប់​មែន​។ រដ្ឋាភិបាល​ក៏​ដក​បំរាម​ដែល​ហាម​ពលរដ្ឋ​មិនឱ្យ​ធ្វើដំណើរ​ឆ្លងខេត្ត​ចេញ​វិញ​។ ប៉ុន្តែ សុធីរ និង​សំណាង យល់ឃើញថា ពលរដ្ឋ​ខ្លួនឯង​គួរ​បន្ត​នៅ​ខេត្ត ឬ​នៅ​ភ្នំពេញ ដោយ​មិនត្រូវ​ចល័ត​ចុះឡើង​ឡើយ​។ មិត្ត​ទាំងពីរ​នាក់​យល់ថា អាជ្ញាធរ​ក៏​គួរ​បន្ត​រំលឹក​អំពី​បញ្ហា​នេះដែរ​។​

 
​សំណាង​៖ អា​ធី​អ្ហា នៅ​កន្លែងធ្វើការ​របស់​អ្ហែង មាន​អ្នក​គិត​ចង់ទៅ​ស្រុកកំណើត​នៅ​ថ្ងៃ​ចុង​សប្តាហ៍​នេះ​អត់​អ្ហា​? អញ​ខ្លាច​តែមាន​អ្នកខ្លះ​គោរព​បទបញ្ជា​រដ្ឋាភិបាល​ដែល​ហាម​មិនឱ្យ​ធ្វើដំណើរ​អំឡុងពេល​ចូលឆ្នាំ​។ តែ​ពេល​រដ្ឋាភិបាល​ដក​បំរាម​ចេញ ហើយ​ឥឡូវ​ចំ​ថ្ងៃ​សៅរ៍​អាទិត្យ​ចុង​សប្តាហ៍ នាំគ្នា​ចេញ​ឡាន ចេញ​ម៉ូតូ​ទៅ​អា​ដែល​?
 
​សុធីរ​៖ អ្ហែង​គិត​ហ្នឹង វា​ម្យ៉ាងដែរ​។ ហើយ​បើ​មាន​អ្នក​ទៅលេង​ស្រុក​ថ្ងៃ​សៅរ៍​អាទិត្យ​មែន គ្មាន​អាជ្ញាធរ​ណា​គ្រប់គ្រង​បានទេ ព្រោះ​គេ​ទៅជា​លក្ខណៈ​ឯកជន​ស្ងាត់ៗ​នៅតាម​ផ្ទះ​អ៊ីចឹង​។ ដល់​អ៊ីចឹងទៅ វា​ដូចជា​មិន​ខុស​អី​ពី ទៅលេង​ចូលឆ្នាំ ដែល​រដ្ឋាភិបាល​ខំ​ហាម​?
 
​សំណាង​៖ ហ្នឹងហើយ​ដែល​អញចង់​និយាយ​។ នៅ​កន្លែងធ្វើការ​អញ មាន​អ្នក​នៅ​ស្រុក​ស្អាង មាន​អ្នក​នៅ​ខេត្តកំពង់ស្ពឺ តាកែវ​។ ដល់ពេល​ចុង​សប្តាហ៍ ពួកគេ​តែង​ទៅលេង​គ្រួសារ​នៅ​ស្រុក​។ ចុះបើ​ពួកគេ​ធ្វើដំណើរ​ទៅមក​ញឹកញាប់​? មិនដឹង​ពួកគេ​ទៅ​ទីណា​ខ្លះទៀត​? ជួប​អ្នកណាខ្លះ​ក្នុង​រយៈពេល​២​ថ្ងៃ​សៅរ៍​អាទិត្យ​នេះ​? ឬក៏​សៅរ៍​អាទិត្យ​ខ្លះ ពួកគេ​ធ្វើដំណើរ​ទៅ​កម្សាន្ត​ទីនេះ ទីនោះ​? ឱកាស​នៃ​ការឆ្លង​ជំងឺ មាន​ច្រើនណាស់​។​
 
​សុធីរ​៖ ទី​១ អញ​គិតថា ម្ចាស់​ស្ថាប័ន ឬក៏​ប្រធាន​នោះ ត្រូវ​រំលឹក​បុគ្គលិក​របស់ខ្លួន​អំពី​បញ្ហា​នេះ ដោយ​ស្នើសុំ​ពួកគេ មិនឱ្យ​ចល័ត ឬ​ធ្វើដំណើរ​ច្រើន​ឡើយ បើ​អាច​ធ្វើបាន​។ ដូច​ឯង​និយាយ​អ៊ីចឹង ឱកាស​ឆ្លង​ជំងឺ គឺ​នៅពេល​ធ្វើដំណើរ​នេះឯង​។ ទី​២ យើង​ជា​បុគ្គល ដូច​អ្ហែង ដូច​អញ​ហ្នឹង ត្រូវ​ប្រយ័ត្ន​រហូត​។ អនុវត្ត​គោលការណ៍​រដ្ឋាភិបាល គោរព​វិធាន​សុខាភិបាល នៅផ្ទះ​ឱ្យបាន​ច្រើន​។ នឹក​ផ្ទះ នឹក​គ្រួសារ ទូរ​សព្ទ វីដេអូ​ខ​លអី​ខ្លះទៅ​។ ទី​៣ អាជ្ញាធរ ឬ​រដ្ឋាភិបាល គួរ​ចាត់ទុក​ការអំពាវនាវ​ដល់​ពល​រដ្ឋ​កុំឱ្យ​ចល័ត ឬ​ធ្វើដំណើរ​នេះ ជា​ការងារ​អាទិភាព ដែល​ត្រូវធ្វើ​តាមរយៈ​សារព័ត៌មាន ឬ​ប្រព័ន្ធ​ឃោសនា​នានា​។ ព្រោះ​ពលរដ្ឋ​យើង នៅពេល​ស្ងាត់ តែងតែ​បំភ្លេច ឬ​ធ្វើ​ភ្លេច ហើយ​បំពាន​វិធាន​តែម្តង​។​
 
​សំណាង​៖ ហ្នឹងហើយ អញ​ឃើញ​រដ្ឋាភិបាល​ប្រឹងប្រែង​មែនទែន​។ ឥឡូវ អ្នក​ព្យាយាម​ទៅ​ចូលឆ្នាំ​នោះ មាន​ទៅ​ចំណេញ​អី​? ត្រូវគេ​ដាក់​ឱ្យនៅ​ដោយឡែក​១៤​ថ្ងៃ​ទៀត​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com