ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
យុវជន​ស្រមោល ប្រមូល​សំរាម​ប្លា​ស្ទិ​ក​ដែល​គេ​បោះចោល​ច្នៃ​ជា​សម្លៀកបំពាក់​ដើរ​ម៉ូត​
18, Apr 2020 , 11:14 am        
រូបភាព
​ភ្នំពេញ​៖ ក្រុមយុវជន​ស្រមោល បាន​ប្រមូល​សំរាម​ប្លា​ស្ទិ​ក​ដែល​គេ​បោះចោល​ច្នៃ​ជា​សម្លៀកបំពាក់​ដើរ​ម៉ូត ដើម្បី​ជួយ​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក​។ លោក កន សុខ​ហេង សមាជិក​ក្រុមយុវជន​ស្រមោល​បានឱ្យដឹងថា ក្រុម​របស់លោក​បាន​ច្នៃ​សម្លៀកបំពាក់​ដើរ​ម៉ូត ចំនួន​១២​ឈុត ដើម្បី​ដាក់​បង្ហាញ​ក្នុង​កម្មវិធី​សប្បុ​ស​ធម៌ និង​កម្មវិធី​ផ្សេងៗ​។ សម្រាប់​ចំណូល​ដែល​ទទួលបាន​ពី​ការដាក់​បង្ហាញ​នេះ ក្រុម​របស់លោក​បា​នប​រិ​ច្ចាគ​ទៅដល់​មន្ទីរពេទ្យ​គន្ធបុប្ផា និង​មណ្ឌល​កុមារកំព្រា​។

 
​ដើម្បី​ជ្រាប​ច្បាស់​សូម​អញ្ជើញលោក​-​អ្នកនាង​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មាន​ថ្មីៗ និង លោក កន សុខ​ហេង សមាជិក​ក្រុមយុវជន​ស្រមោល​ដូចតទៅ​៖


 
​បើ​ម​តាម​លោក កន សុខ​ហេង សមាជិក​ក្រុមយុវជន​ស្រមោល សំរាម​ដែល​ក្រុម​លោក​អាច​យកមក​ច្នៃ​ជា​សម្លៀកបំពាក់​បាន មានដូចជា ចានជ័រ ស្លាក​ព្រា​ជ័រ កែវ​ជ័រ ស្បោង និង​ក្រដាស​ក្រ​សែត​ជាដើម​។ សំរាម​ប្លា​ស្ទិ​ក​ទាំងនេះ ក្រុម​របស់លោក​បាន​រើស​តាមផ្លូវ និង​តាម​កន្លែង​ចោល​សំរាម​នានា​នៅ​ភ្នំពេញ​។ លោក​បានបញ្ជាក់​ដូច្នេះ​ថា​៖«​ពេល​ខ្ញុំ​ជិះ​ម៉ូត​ឃើញ​សំរាម​តាមផ្លូវ បើ​វា​អាច​យកមក​ច្នៃ​ឡើងវិញ​បាន ខ្ញុំ​រើស​វា​ទុក​»​។​
 
​សម្លៀកបំពាក់​ដើរ​ម៉ូត​ច្នៃ​ពី​សំរាម​ប្លា​ស្ទិ​ក​នេះ ត្រូវ​បានដាក់​បង្ហាញ​ក្នុង​កម្មវិធី​សប្បុរសធម៌​នានា ដោយ​កម្រៃ​ដែល​ទទួលបាន ក្រុមយុវជន​ស្រមោល​បាន​បរិច្ចាគ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា និង​មណ្ឌល​កុមារកំព្រា​។ ក្រុម​របស់លោក ក៏​ត្រៀម​ច្នៃ​សម្លៀកបំពាក់​ដើរ​ម៉ូត​ពី​សំរាម​ប្លា​ស្ទិ​ក ចំនួន​១០​ឈុត​ទៀត ដើម្បី​ដាក់​បង្ហាញ​ក្នុង​កម្ម​វី​ធី​ជាស​ធា​រណៈ​ផ្សេងៗ​ទៀត​ទាំង​នៅ​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​នានា​៕
 

Tag:
 សំរាម​ប្លា​ស្ទិ​ក​
  ស្រមោល
© រក្សាសិទ្ធិដោយ thmeythmey.com